KFC Zinger Surf "N" Turf Burger សម្រាប់អ្នកចូលចិត្តអាហារសមុទ្រ និងមាន់បំពង
ធ្លាប់មាន់បំពងដែលអត់មានឆ្អឹងអត់? ចង់ប្រាប់ថា KFC មានចេញមេនុយថ្មីដែលមានឈ្នោះថា KFC Zinger Surf "N" Turf Burger។ គ្រាន់តែឮឈ្មោះក៏អាចដឹងបានថាជាម៉ឺនុយពិសេសមួយដែរ ហើយចុះទម្រាំតែរសជាតិវាទៀតប្លែកប៉ុនណាទៅ?
KFC Zinger Surf "N" Turf Burger គឺជាបឺហ្គឺដ៏ប្លែកមួយមានបន្ទះបង្គាបំពងជាមួយនឹងបន្ទះសាច់មាន់បំពងដែលបានរៀបចំចម្អិនថ្មីៗក្ដៅឲ្យភ្លាមៗ ជាមួយនឹងម្សៅហឹរ Hot & Spicy បន្ថែមរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់! ប្រសិនបើអ្នកចូលចិត្តញាំុរសជាតិអីប្លែកហើយថ្មី ពិសេសនោះអ្នកចូលចិត្តគ្រឿងសមុទ្រកុំរំលងបឺហ្គឺមួយនេះ។
បឺហ្គឺនេះនៅតែជារសជាតិប្រចាំហាងរបស់ KFC ដដែលពីមាន់បំពងសំបកស្រួយ Zinger ដែលមានរសជាតិឈ្ងុយឆ្ងាញ់ភ្ជាប់គ្នាជាមួយនំប័ុងទន់ៗ។ មិនត្រឹមតែមានមាន់បំពងស្រួយនៅក្នុងនោះទេ ថែមទាំងបន្ថែមជាមួយសាឡាត់ស្រួយ បន្ទះបង្គាបំពង និងទឹកម៉ាយួណេសផ្តល់រសជាតិកាន់តែឆ្ងាញ់។ បឺហ្គឺ KFC Zinger Surf “N” Turf មានជាអាហារតាមឈុតៗ ឬឈុតម៉ឺនុយ រួមជាមួយឈុតផ្សំដ៏អស្ចារ្យផ្សេងទៀតដែល KFC ផ្តល់ជូន។
មិនថាអ្នកចង់រីករាយទទូលទានវាតែម្នាក់ឯង ឬចែករំលែកវាជាមួយមនុស្សជាទីស្រលាញ់របស់អ្នកនោះទេ KFC Zinger Surf “N” Turf តែងតែជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តញាំុអាហារបែបគ្រឿងសមុទ្រ និងសាច់មាន់បំពង។
ឱកាសបែបនេះមិនមែនចេះតែមានរាល់ថ្ងៃទេ ចឹងកុំភ្លេចទៅញ៉ាំ ឬខលកុម្ម៉ង់ជាមុន Call & Collect និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃជាមួយក្រុមហ៊ុន ដឹកជញ្ជូនដែលជាដៃគូរបស់យើងនៅហាង KFC គ្រប់សាខាទាំងអស់នៅទូទាំងប្រទេស។
ទូរស័ព្ទ៖ 023 99 6000/ 089 89 6000/ 070 99 6001
ព័ត៌មាន៖ KFC Cambodia