Zinger Double Down បានត្រលប់មកវិញហើយ! កាន់តែប្លែកជាមួយស្វាយទុំ

សម្រាប់អតិថិជន KFC ទាំងអស់ឥឡូវនេះពិតជាពិសេសទៀតហើយ ដោយមឺនុយ Zinger Double Down​ បានត្រលប់មកវិញហើយដែលបានបន្ថែមជាមួយនិងរសជាតិដ៏ពិសេសមួយបន្ថែមទៀតផងដែរ។ 

Zinger Double Down គឺជាប៊ឺហ្គឺដែលគ្មាននំប៉័ងគឺមានតែសាច់មាន់ស្រួយស្រឹប ដាក់ជាមួយនឹងឈីស ទឹកស៊ស ដែលធ្វើឲ្យរសជាតិកាន់តែអេមខ្លាំង។ កាន់តែពិសេសនោះគឺថា KFC បានបន្ថែមនូវស្វាយទុំជាគ្រឿងផ្សំពិសេសសម្រាប់មឺនុយថ្មីនេះផងដែរ។ រសជាតិរឹតតែឆ្ងាញ់! ជាមួយគ្នានេះគ្រឿងផ្សំគោលទាំងអស់គឺសុទ្ធសឹងតែមានគុណភាពខ្ពស់​ និងកាន់តែពិសេសគឺជារូបមន្តផ្ទាល់របស់​ KFC តែម្តង ធានាថាដកចិត្តមិនបាននោះទេ! ឆ្ងាញ់គ្រប់ម៉ាត់តែម្តង។

អ្នកទាំងអស់គ្នាអាចរកកុម្ម៉ង់ Zinger Double Down បាននៅគ្រប់សាខារបស់ KFC ទាំងអស់ចាប់ពីថ្ងៃនេះតទៅ។ ហើយសម្រាប់សេវាដឹកជញ្ជូនឥតគិតថ្លៃ ឬក៏ចង់កុម្ម៉ង់មុនមកយកនៅហាងផ្ទាល់សូមទាក់ទងតាមរយៈទូរស័ព្ទលេខ 023 99 6000/ 070 89 6000 ៕​

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់