ឆ្ងាញ់ដូចសាច់មាន់ តែមិនមែនជាសាច់មាន់! មឺនុយថ្មីប្លែក Zero Chicken Burger ពី KFC

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា KFC តែងតែមានអ្វីដែលថ្មី ឆ្ងាញ់ប្លែកមាត់ ជារឿយជូនដល់អតិថិជនរបស់ខ្លួន! ហើយនៅពេលនេះ ហាងអាហាររហ័សដ៏ល្បីឈ្មោះ KFC ទើបតែចេញនូវមឺនុយថ្មីមួយប្រភេទឈ្មោះថា Zero Chicken Burger ។ 

គ្រាន់តែឮឈ្មោះក៏ដឹងដែរមែនអត់ ថារសជាតិថ្មីនេះអត់ប្រើសាច់មាន់! ជាការពិតណាស់ Zero Chicken Burger ផ្សំឡើងដោយរូបមន្តពិសេសរបស់ KFC ផ្ទាល់ដោយមិនប្រើ សាច់មាន់ ជាមួយនឹងគ្រឿងទេសពិសេសៗទាំង១១មុខ ផ្ទាប់ដោយបន្លែស្រស់ៗ​ ឈីស ​ទឹកជ្រលក់បាប៊ីឃ្យូ រួមជាមួយទឹកជ្រលក់ម៉ាយ៉ូនេសបញ្ចូលគ្នា ធានាថាឆ្ងាញ់ប្លែកមាត់តែម្តង គ្រាន់តែនឹកដល់ក៏ស្រក់ទឹកមាត់ដែរ។ លើសពីនេះ Zero Chicken Burger ក៏មានជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ ដែលល្អសម្រាប់សុខភាព ព្រមទាំងគ្មានជាតិកូឡេស្តេរ៉ូលផងដែរ។

ជាមួយគ្នានេះដែរអ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់ Zero Chicken Burger បានចាប់ពីតម្លៃ១៨៥០០៛ (ឬ $4.5) ឡើងទៅ ក្នុងនោះមាន៤ជម្រើសដូចជា៖

  • A LA Carte: Zero Chicken Burger ១ដុំ
  • Z.C.B Combo: Zero Chicken Burger ១ដុំ ដំឡូងបារាំងបំពង១កញ្ចប់ និងភេសជ្ជៈ Pepsi ១កែវ។
  • Z.C.B one box: Zero Chicken Burger ១ដុំ ដំឡូងបារាំងបំពង១កញ្ចប់ មាន់បំពង១ដុំ ដំឡូងបារាំងកិន១ សាឡាដខូលស្ល ១ និងភេសជ្ជៈ Pepsi ១កែវ។  
  • Z.C.B Family Combo: Zero Chicken Burger ១ដុំ មាន់បំពង៥ដុំ ដំឡូងបារាំងបំពង១កញ្ចប់ Chicken Nugget ៣ដុំ និងភេសជ្ជៈ Pepsi ២កែវ។

អត់សាកម៉េចបាន បើទំនងយ៉ាងហ្នឹង! សម្រាប់សេវាកម្មដឹកជញ្ជូនដល់កន្លែង ឬខលកុម្ម៉ង់ឲ្យហើយមុនពេលទៅទទួលនៅហាង KFC ផ្ទាល់អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកកាន់លេខ ០២៣​ ៩៩៦ ០០០/ ០៧០​ ៨៩៦ ០០០ បានណា៎៕

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់