វ៉ោវ! ហឹរផង ស្រួយផង ជាមួយម៉ឺនុយថ្មី Spicy Smoky Crunch របស់ KFC!

ត្រៀមខ្លួនសាកនូវរសជាតិថ្មីពី KFC ហេីយឬនៅ? លេីកនេះ ហាង KFC Cambodia ដែលយេីងនិយមខ្លាំងទាំងចាស់ទាំងក្មេង បានបង្កេីតមុឺនុយថ្មីប្លែកមួយគឺ Spicy Smoky Crunch ដែលបានចេញមកនៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2022​ នេះ។ Spicy Smoky Crunch គឺស័ក្តិសមបំផុតជាមួយអ្នកដែលចូលចិត្តញុំាមាន់បំពងបែបហឹរៗ មានជាតិដិតៗអីចឹង។ 

រសជាតិដេីមរបស់សាច់មាន់ KFC គឺរសជាតិមួយដែលជាប់ចិត្តយេីងរហូត ប៉ុន្តែ KFC ក៏ជាប្រ៊េនមួយដែលខំប្រឹងច្នៃប្រឌិត បង្កេីតរសជាតិថ្មីប្លែកសម្រាប់អតិថិជនទាំងអស់ទទួលបានបទពិសោធន៍ថ្មីរហូតជាមួយហាង។ លេីសពីនេះ អ្នកទាំងអស់គ្នាដឹងហេីយ KFC ប្រេីប្រាស់តែគ្រឿងផ្សំមានគុណភាពខ្ពស់ ហេីយវិធីបំពងវិញគឺមិនជក់ប្រេងទេ ដែលធ្វើឲ្យអ្នកញ៉ាំមិនទ្រលាន់ និងចូលចិត្តសាច់មាន់ KFC កាន់តែខ្លាំង។ 

សម្រាប់ Spicy Smoky Crunch គឺគេយកសាច់មាន់រសជាតិហឹរ យកទៅបំពង និងបន្ថែមរសជាតិជាមួយនឹងគ្រឿងផ្សំម៉្យាងឈ្មោះ Espetadas ដែលមានរសជាតិ ហឹរ ជូរ ហេីយកាន់តែដិត ឡេីងចង់លិឍដៃ! ហេីយសាច់មាន់ចេញមក គឺមានក្លិនឈ្ងុយដូចក្លិនពីចង្រ្កានអាំងធ្យូងចឹង ជះមកពីចំងាយតែម្ដង។ គ្រាន់តែឃេីញពណ៌ក្រហមស្រស់ក៏ដឹងថាហឹរប៉ុណ្ណាដែរ។

ខាំមួយម៉ាត់គឺស្រួយខ្ញោក ជាតិហឹរពេញមាត់ ហេីយសាច់មាន់គឺឈ្ងុយគ្រឿងមែនទែន។ រសជាតិនេះគឺប្រៃល្មម ញុំាសាច់មាន់ទទេរក៏បាន ញុំាជាមួយបាយក៏បាន ញុំាពីរបីដុំម្នាក់ឯងក៏មិនឆ្អែតមិនទ្រលាន់ដែរ!

ប្រសិនបេីអ្នកទាំងអស់គ្នាចង់សាករសជាតិថ្មីរបស់ KFC ដោយផ្ទាល់ Spicy Smoky Crunch មាននៅគ្រប់សាខារបស់ KFC ចាប់ពីថ្ងៃ 25 ខែតុលា ឆ្នាំ 2022 តទៅ។

ដេីម្បីធ្វេីការកុម៉្មង់ជាមុន (Call&Collect) ឬ កុម៉្មង់ជាមួយសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅកាន់លេខ 023 99 6000 / 089 89 6000 / 070 89 6000 ឬកុម៉្មង់ជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរបស់ KFC។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook របស់ KFC Cambodia។ 

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់