KFC Cambodia
- Available at all KFC outlets
- 023 99 6000/ 089 89 6000/ 070 99 6001
ជាហ្វេនមាន់បំពងមែនទេ? KFC Spicy BBQ Crunch ថ្មីនេះដឹងតែឆក់យកបេះដូងរបស់អ្នកហើយ! ហឹរ ហើយឡើងស្រួយស្រឹប យាយពីក្លិនវិញឈ្ងុយឡើងភាយម៉ង់ អ្វីដែលកាន់តែពិសេសទៀតនោះគឺមានជាតិ BBQ ទៀត ដែលមានរសជាតិប្លែក ថ្មី ទើបនឹងចេញក្តៅៗ។
Spicy BBQ Crunch របស់ KFC នេះគឺខុសពីមាន់បំពងធម្មតា មិនត្រឹមតែធ្វើមកពីសាច់មាន់ស្រស់ៗទេ ប៉ុន្តែរសជាតិមួយនេះបានប្រឡាក់ជាមួយម្សៅគ្រឿងហឹរ Hot & Spicy Marinade របស់ KFC ដែលអ្នកទាំងអស់គ្នាតែងតែចូលចិត្ត។ លើកនេះមិនត្រឹមតែមាន់ទេដែលមានរសជាតិពិសេស សូម្បីតែសំបកគ្រាន់តែឃើញហើយក៏គួរឲ្យចង់ញ៉ាំដែរ សំបកស្រួយជាងមុនថ្វេរដង និងប្លែកជាងមុនទៀត។
ប្រឡាក់ និងដាក់គ្រឿងហើយៗ នៅចាំអីទៀត! ដល់ពេលបោះសាច់មាន់នោះចូលទៅក្នុងចង្ក្រានដ៏ទំនើប Henny Penny។ ពេលស្រង់ចេញមក ធានាថាសាច់មាន់ Spicy BBQ Crunch ដឹងតែឥតខ្ចោះតែម្តង សំបកពណ៌មាសស្រួយស្រឹប ហើយសាច់មាន់នៅខាងក្នុងនោះដឹងតែទន់ ឆ្ងាញ់ មានជាតិម៉ង់ គ្រាន់តែលើកមក ជះក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំ។
កាន់តែពិសេសជាងនេះទៀតគឺ មាន់បំពង KFC Spicy BBQ Crunch បានដាក់ជាមួយនឹង Spicy Texas BBQ Sprinkle ដែលបន្ថែមរសជាតិ និងក្លិនឈ្ងុយដល់សាច់មាន់ ជួយបង្កើនភាពហឹរ ដែលធ្វើឲ្យអ្នកបំភ្លេចរសជាតិមិនបាន។
KFC Spicy BBQ Crunch មាននៅក្នុងជម្រើសឈុតជាច្រើន! មានទាំងមាន់សុទ្ធមួយដុំៗ និងមានឈុតដាក់ជាមួយនឹងអាម្ហូបផ្សេងទៀតរបស់ KFC។ មិនថាអ្នកចង់ញ៉ាំម្នាក់ឯង ឬជាមួយមនុស្សជាទីស្រលាញ់នោះទេ KFC Spicy BBQ Crunch តែងតែជាជម្រើសដ៏ល្អបំផុតរបស់អ្នក។
នៅចាំអីទៀត? រសជាតិថ្មី ប្លែក ទើបតែចេញក្តៅៗ ប្រញាប់ទៅ KFC ដែលនៅជិតអ្នកបំផុត រួចកម្មង់ជាមួយរសជាតិ KFC Spicy BBQ Crunch ថ្មីឥឡូវនេះ!
ចឹងកុំភ្លេចទៅញ៉ាំ ឬខលកម្មង់ជាមុន Call & Collect និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃជាមួយក្រុមហ៊ុន ដឹកជញ្ជូនដែលជាដៃគូរបស់យើងនៅហាង KFC គ្រប់សាខាទាំងអស់នៅទូទាំងប្រទេស។
ទូរស័ព្ទ៖ 023 99 6000/ 089 89 6000/ 070 99 6001
ព័ត៌មាន៖ ផេកហ្វេសប៊ុក KFC Cambodia
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.