KFC San Thai Crunch រសជាតិថ្មី ឆ្ងាញ់ហើយស្រួយលឺសូរ តែក្រឹបៗគ្រប់ម៉ាត់!!! 

មកថ្មីទៀតហើយ ម៉ឺនុយថ្មីពី KFC ទើបតែចេញក្តៅៗ ហុយៗ ដែលមានឈ្មោះថា San Thai Crunch។ លើកនេះមករួមបញ្ចូលគ្នាថ្មីតែម្ដងទាំងប្រៃ ផ្អែម ជូរ និងហឹរ នឹងធ្វើឱ្យរសជាតិរបស់មាន់មើលទៅកាន់តែស្រួយឆ្ងាញ់។

KFC San Thai Crunch ម៉ឺនុយថ្មីនេះត្រូវបានរៀបចំចម្អិនថ្មីៗជាមួយនឹងម្សៅបំពងហឹរ Hot & Spicy និងរោយម្សៅ Thai Spice Medley ពីលើសំបកម្សៅបំពងបន្ថែមទៀតដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ បានញុំាមួយដុំហើយ ចង់ថែមមួយដុំទៀត។ វាត្រូវបានបំពងឡើងទៅជាពណ៌មាសយ៉ាងល្អ ហើយសាច់ខាងក្នុងនៅតែទន់ និង juicy ដូចមុនដដែល។​

អ្វីដែលប៊េសជាងគេគឺ ពេលខាំមាន់បំពងនេះមួយម៉ាត់ទៅយាយពីថាសាច់​ទន់​ ​ស្រួយ ក្រឹបៗ ហើយ​​ឈ្ងុយក្លិនម្សៅដែលរោយពីលើនោះទៀត ធ្វើ​ឱ្យ​កាន់តែ​ចង់​ញ៉ាំតែម្ដង​។ គ្រឿង​ម្សៅរោយពីលើនឹងមានទាំងរសជាតិប្រៃ ផ្អែម ជូរ និង​ហឹរ ធ្វើឲ្យមាន់បំពងនឹងកាន់តែឆ្ងាញ់ដល់ថ្នាក់លិឍកំទិចម្សៅនៅលើម្រាមដៃ។

KFC San Thai Crunch នេះ​មាន​ក្នុង​ជម្រើស​ឈុតជាច្រើន​ផ្សេងៗរួម​មាន មាន់​បំពង បាយ ដំឡូងបំពង Pepsi និងមានឈុតដាក់ជាមួយនឹងម្ហូបផ្សេងទៀតរបស់ KFC។ ម៉ឺនុយថ្មីនេះបើបានញុំាសម្រាប់អាហារថ្ងៃត្រង់ និងជាមួយមិត្តភក្ដិវិញនិយាយពីថា ឆ្អែតម៉ាថ្ងៃពេញតែម្ដង។ 

ឱកាសបែបនេះមិនមែនចេះតែមានរាល់ថ្ងៃទេ ចឹងកុំភ្លេចទៅញ៉ាំ ឬខលកុម្ម៉ង់ជាមុន Call​ &​ Collect និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃជាមួយក្រុមហ៊ុន ដឹកជញ្ជូនដែលជាដៃគូរបស់យើងនៅហាង KFC គ្រប់សាខាទាំងអស់នៅទូទាំងប្រទេស។

ព័ត៌មានបន្ថែម៖ KFC​ Cambodia

Tel: 023 99 6000/ 089 89 6000 / 070 99 6001

អត្ថបទគួរតែអានបន្ទាប់