KFC Cambodia
- Available at all KFC outlets
- 023 99 6000/ 089 89 6000/ 070 99 6001
Loaded Bowl និង Rice Bowl ជាប្រភេទបាយផ្សំគ្រឿងយ៉ាងឆ្ងាញ់ពី KFC ដែលបានទទួលការគាំទ្រ និងនិយមចូលចិត្តជាច្រើនពីអតិថិជន។ ពេលនេះឈុត Loaded Bowl និង Rice Bowl ដែលអ្នកទាំងអស់គ្នាចូលចិត្ត និងចង់ញ៉ាំនេះបានត្រឡប់មក KFC វិញហើយ។
ឈុតទាំងពីរនេះមានអ្វីពិសេស? Loaded Bowl ជាប្រភេទដំឡូងបារាំងកិនដែលមានលាយទឹកឈីស និងម៉េយ៉ូណេសពីលើ បន្ថែមជាមួយពោតផ្អែម និងសាច់មាន់បំពងស្រួយកាត់ជាដុំតូចៗដាក់លើ ដើម្បីអោយរសជាតិកាន់តែពិសេសថែមមួយកម្រិតទៀត។ ចំណែក Rice Bowl វិញជាបាយ Colonel របស់ KFC ដែលត្រូវបានក្របពីលើដោយសាច់មាន់អត់ឆ្អឹងបំពងចំណិតតូចៗ និងស្រោចស្របពីលើដោយទឹកជ្រលក់ Sambal ដែលមានរសជាតិស្រដៀងទៅនឹងកាពិរបស់ខ្មែរ ធ្វើឲ្យមានក្លិនដិត និងរសជាតិប្លែកមាត់។
ប្រភេទ Bowls ទាំងពីរនេះធានាថាញ៉ាំឆ្អែត ទទួលបានរសជាតិឆ្ងាញ់ដោយមិនចំណាយច្រើន! លើសពីនេះទៅទៀត ប្រិយមិត្តក៏អាចថែម Sambal Sauce ដែលជាទឹកសសពិសេស ពេញនិយមនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ សសនេះផ្សំឡើងពីគ្រឿងផ្សំបែបអាស៊ី មានដូចជាកាពិ ខ្ទឹម និងក្រូចឆ្មារ។ ដោយចំណាយថែមត្រឹម $0.40 អ្នកអាចផ្លាស់ប្ដូររសជាតិបាយទាំងមូលឱ្យកាន់តែឆ្ងាញ់!
KFC តែងតែផ្ដល់ជូននូវឈុតអាហារជាច្រើនជម្រើស ជាមួយ Loaded Bowl និង Rice Bowl ក៏ច្រើនមិនចាញ់ឈុតមុនៗដែរ។ ពួកយើងបានសាកនូវឈុត Rice Bowl Box Meal និង Loaded Bowl Combo ដែលញ៉ាំឆ្អែតល្មមសម្រាប់ក្រុមកាងារយើង 2 នាក់។ Rice Bowl Box Meal ជាឈុតអាហារសម្រាប់ញ៉ាំម្នាក់ឯង ដែលក្នុងនោះមានដូចជា Rice Bowl 1 មាន់បំពង 1 ដុំ បឺហ្គឺរសាច់មាន់ 1 ដំឡូងបារាំងច្រៀកបំពង (ធម្មតា) 1 និងប៉ិបស៊ី 1 កែវ។ ចំណែកឯ Loaded Bowl សាកសមបំផុតសម្រាប់អ្នកមិនសូវឃ្លាន ព្រោះមានត្រឹម Loaded Bowl 1 និងប៉ិបស៊ី 1 កែវ។
តែលោកអ្នកអាចជ្រើសរើសច្រើនជម្រើសផ្សេងទៀត ដែលមានដូចជា៖
+ ឈុតសម្រាប់ញ៉ាំម្នាក់ឯង
· Loaded Bowl Combo៖ Loaded Bowl 1 និង ភេសជ្ជៈ ប៉ិបស៊ី1កែវ
· Rice Bowl Combo៖ Rice Bowl 1 និង ភេសជ្ជៈ ប៉ិបស៊ី1កែវ
· Loaded Bowl Box Meal៖ Loaded Bowl 1 មាន់បំពង 1 ដុំ បឺហ្គឺរសាច់មាន់ 1 ដំឡូងបារាំងច្រៀកបំពង (ធម្មតា) 1 និង ទឹកក្រូចប៉ិបស៊ី1 កែវ
· Rice Bowl Box Meal៖ Rice Bowl 1 មាន់បំពង 1 ដុំ បឺហ្គឺរសាច់មាន់ 1 ដំឡូងបារាំងច្រៀកបំពង (ធម្មតា) 1 និង ទឹកក្រូចប៉ិបស៊ី1 កែវ
+ ឈុតគ្រួសារ (សម្រាប់ 2 ទៅ 3 នាក់)
· ឈុតគ្រួសារ Loaded Bowl៖ មាន់បំពង 5 ដុំ Loaded Bowl 1 ដំឡូងបារាំងច្រៀកបំពង (ធម្មតា) 1 សាច់មាន់ដុំខេនតាឃី 3 ដុំ បឺហ្គឺរសាច់មាន់ 1 និង ទឹកក្រូចប៉ិបស៊ី 2 កែវ
· ឈុតគ្រួសារ Rice Bowl៖ មាន់បំពង 5 ដុំ Rice Bowl 1 ដំឡូងបារាំងច្រៀកបំពង (ធម្មតា) 1 សាច់មាន់ដុំខេនតាឃី 3 ដុំ បឺហ្គឺរសាច់មាន់ 1 និង ទឹកក្រូចប៉ិបស៊ី 2 កែវ
បើចង់ញ៉ាំរសជាតិបាយ Loaded Bowl និង Rice Bowl កុំរង់ចាំយូរណា៎ ព្រោះចំនួនមានកំណត់!
តម្លៃ៖ ចាប់ពី $1.9 ឡើងទៅ (តម្លៃអាចខុសគ្នាទៅតាមសាខា)
សម្រាប់សេវាកម្មដឹកជញ្ជូនចាប់បើកពីម៉ោង៖ 9 ព្រឹកដល់ 9 យប់
លេខទំនាក់ទំនង៖ 023 996 000/070 896 000 (ដឹកជញ្ជូនដោយឥតគិតថ្លៃ លក្ខខណ្អផ្សេងៗត្រុវបានអនុវត្ត)
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.