KFC GREEN PICKLE CHILI CRUNCH មាន់បំពងរោយម្សៅម្ទេសជ្រក់ពីលើឆ្ងាញ់ស្រួយស្រឹប

ខែថ្មីចឹង ដឹងតែអស់លុយទៀតហើយ KFC ចេញរសជាតិថ្មី ឥឡូវថ្មីទាំងឈ្មោះទៀតលើកនេះគេហៅថា KFC GREEN PICKLE CHILI CRUNCH។ 

KFC GREEN PICKLE CHILI CRUNCH មាន់បំពងនេះត្រូវបានច្នៃចេញពីម្ទេសជ្រក់ពណ៌បៃតងដែលជាម្ទេសមួយពេញនិយមទទួលទានជាមួយនឹងនំបុ័ង។ អ្នកដែលធ្លាប់ញុំាបឺហ្គឺពីមុនមកដឹងស្រាប់ហើយថា គេតែងតែមានដាក់ម្ទេសជ្រក់នេះពីក្នុង អេតមីនជឿថាអ្នកទាំងអស់គ្នាដឹងតែដកម្ទេសជ្រក់នឹងចេញដោយសារតែអត់ចេះញុំានោះឯង។ ប៉ុន្តែសម្រាប់មាន់បំពងរសជាតិថ្មីនេះវិញ គឺថាដឹងតែអ្នកទាំងអស់គ្នាចេះញុំាម៉ង ដោយសារតែគេយកម្ទេសនឹងទៅកិនធ្វើម្សៅអស់ហើយ។

រសជាតិនេះត្រូវបានរៀបចំធ្វើថ្មីៗ និងចម្អិនជាមួយម្សៅបំពងហឹរ Hot & Spicy បន្ទាប់មកយកទៅប្រឡាក់ជាមួយម្សៅម្ដងទៀតដើម្បីឲ្យវាកាន់តែមានភាពស្រួយឆ្ងាញ់បន្ថែមទៀត។​ វា​ត្រូវ​បាន​បំពង​ឲ្យឡើង​​ពណ៌​មាស​ឆ្អិនល្អ​ ទាំងក្នុង និង​ក្រៅ ​​ដែល​ធ្វើឲ្យមាន់នឹងស្រួយស្រឹបតែម្ដង។ បន្ទាប់មក គេ​រោយម្សៅម្ទេសជ្រក់ពីលើសំបកមាន់បំពងនោះឲ្យមានជាតិ​ហឹរ និងផ្អែមតិចៗ ដើម្បីធ្វើឲ្យមានរសជាតិ​កាន់តែដិតឆ្ងាញ់ល្អ​។ 

KFC GREEN PICKLE CHILI CRUNCH នេះ​មាន​ក្នុង​ជម្រើស​ឈុតជាច្រើន​ផ្សេងៗរួម​មាន មាន់​បំពង បាយ ដំឡូងបំពង Pepsi និងមានឈុតដាក់ជាមួយនឹងម្ហូបផ្សេងទៀតរបស់ KFC។ មឺនុយថ្មីនេះបើបានញុំាសម្រាប់អាហារថ្ងៃត្រង់ ឬជាមួយមិត្តភក្ដិវិញនិយាយពីថាឆ្អែតម៉ាថ្ងៃពេញទាល់តែបែកពោះតែម្ដង។

ឱកាសបែបនេះមិនមែនចេះតែមានរាល់ថ្ងៃទេ ចឹងកុំភ្លេចទៅញ៉ាំ ឬខលកុម្ម៉ង់ជាមុន Call​ &​ Collect និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃជាមួយក្រុមហ៊ុន ដឹកជញ្ជូនដែលជាដៃគូរបស់យើងនៅហាង KFC គ្រប់សាខាទាំងអស់នៅទូទាំងប្រទេស។

ព័ត៌មាន: KFC Cambodia​  

ទំនាក់ទំនង: 023 99 6000/ 089 89 6000 / 070 99 6001

អត្ថបទគួរតែអានបន្ទាប់