KFC BOWLs ត្រឡប់មកវិញហើយ! មានទាំងរសជាតិថ្មី GO BOWL មកជាមួយទៀត!

KFC BOWLs បានត្រឡប់មកវិញហើយ! ម្ដងនេះមកជាមួយ GO BOWL ដែលជាសមាជិកដ៏ថ្មីស្រឡាងក្នុងគ្រួសារ BOWLs របស់ KFC រួមជាមួយសមាជិកចាស់ LOADED BOWL និង RICE BOWL ផងដែរ។ ម៉ោះមកមើលថារសជាតិនីមួយៗមានអ្វីខ្លះ៖ 

១. LOADED BOWL

រសជាតិទន់ល្មើយរបស់ ដំឡូងបារាំងកិន​ លាយនិងពោតឆាផ្អែមរួមជាមួយមាន់បំពងស្រួយខ្ងោក ស្រូបពីលើដោយទឹកជ្រលក់ឈីស និង​មេយ៉ូនេស ដាក់មកប៉ុន្មានក៏អស់ដែរ។

២. RICE BOWL 

RICE BOWL មានមាន់បំពងរសជាតិហឹរតិចៗរួមទាំងមានបាយហើយស្រូបពីលើដោយទឹកជ្រលក់ Sambal ពិសេស ត្រូវម៉ាច់ម៉ងសម្រាប់អាហារពេលព្រឹក ពេលថ្ងៃ ឬក៏ពេលយប់។

៣. GO BOWL

GO BOWL មានសាច់មាន់បំពងអត់ឆ្អឹង លាយជាមួយដំឡូងបារាំងបំពង ទឹកជ្រលក់មេយ៉ូនេស និងឈីស ធានាថាឆ្ងាញ់ប្លែកមាត់។​

អ្នកទាំងអស់គ្នាអាចកុម្ម៉ង់ពីមឺនុយ KFC BOWLs បានចាប់ពីតម្លៃ​ ៧៨០០៛ ឡើងទៅ (ឬ​ $1.90) ក្នុងនោះមាន​ ៥ ជម្រើសសម្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការកុម្ម៉ង់មានដូចជា៖

  • A La Carte: KFC BOWL ១
  • Combo: KFC BOWL​​ ១ និង Pepsi ១កែវ
  • Box Meal: KFC BOWL ១ សាច់មាន់បំពង១ដុំ Colonel Burger មួយដុំ ដំឡូងបារាំងបំពង១កញ្ចប់ និងភេសជ្ជៈ Pepsi ១កែវ។
  • Family Combo: KFC BOWL ១​ សាច់មាន់៥ដុំ ដំឡូងបារាំងបំពង១កញ្ចប់ Chicken Nugget ៣ដុំ Colonel Burger ១ដុំ និងភេសជ្ជៈ Pepsi ២កែវ
  • Add on Sambal Sauce

សម្រាប់សេវាកម្មដឹកជញ្ជូនដល់កន្លែង ឬខលកុម្ម៉ង់ឲ្យហើយមុនពេលទៅទទួលនៅហាង KFC ផ្ទាល់ អាចទំនាក់ទំនងមកកាន់លេខ ០២៣​ ៩៩៦ ០០០/ ០៧០​ ៨៩៦ ០០០៕ 

 

អត្ថបទគួរតែអានបន្ទាប់