ឆឹតៗចូលឆ្នាំ! ទៅដល់កំពត កុំភ្លេចសាកការ៉េមរសជាតិម្រេចនៅ Kampot Pie and Ice Cream Palace!

រដូវកាលចូលឆ្នាំទាំងមូល ក្រៅការជះទឹក រាំបទប្រពៃណី លេងល្បែងកម្សាន្តនឹងហើយ អ្វីដែលអត់គិតដល់មិនបាន គឺអាកាសធាតុក្តៅដែលមកជាមួយគ្នានឹងតាហ្មង។ តែនិយាយលេងសើចអី បើបានអង្គុយនៅមាត់ទឹក មានខ្យល់បក់រំហើយៗ នៅអគារបែបបារាំង មាននំឆ្ងាញ់ៗ និងជាពិសេសបានញ៉ាំការ៉េមរសជាតិប្លែកៗពេលថ្ងៃក្តៅនេះទៀត មិនដឹងអេមយ៉ាងណា!

ថ្ងៃនេះចង់ណែនាំឲ្យស្គាល់ហាងមួយ ដែលជនបរទេសនិយមទៅញ៉ាំនៅកំពតគឺ Kampot Pie and Ice Cream Place។ ហាងនេះ ទីតាំងស្រួលរកណាស់ នៅតាមបណ្តោយព្រែកទឹកឈូ ជួរមាត់ទន្លេ គ្រាន់តែជិះកាត់ នឹងក្រឡេកឃើញតែម្តង។ ទីធ្លាហាងតុបតែងតាមបែបសាមញ្ញៗ បើកបម្រើសេវាកម្មតាំងពីព្រឹកដល់យប់ អញ្ចឹងទៅដល់ពេលណាក៏អាចចូលញ៉ាំបានដែរ។

Credit: Stephanie Cimbala

ចំពោះមុខម្ហូបវិញ មានច្រើនប្រភេទឲ្យរើសណាស់ មិនថាម្ហូបខ្មែរ ម្ហូបអ៊ឺរ៉ុប កាហ្វេ នំបុ័ង នំខេក បង្អែម និងការ៉េម ដែលធ្វើស្រស់ៗ លក្ខណៈធ្វើដោយផ្ទាល់ដៃភ្លាមៗជារៀងរាល់ថ្ងៃក្នុងតម្លៃសមរម្យចាប់ពី 3000 រៀលប៉ុណ្ណោះ។

មកលម្អិតពីការ៉េមដែលប្រាប់នៅខាងលើបន្តិច ជាប្រភេទការ៉េមធ្វើផ្ទាល់ដៃ មានច្រើនរសជាតិ ហើយរសជាតិដែលពួកយើងចង់ឲ្យសាកជាងគេ គឺការ៉េមរសជាតិម្រេចកំពត។ គ្រាន់តែឈ្មោះ ក៏ប្លែកហើយ មិនដឹងរសជាតិយ៉ាងម៉េចទេ ត្រូវអត់? តែសូមធានាថាញ៉ាំហើយដឹងតែជាប់ចិត្ត និងសូមសរសើរភាពច្នៃប្រឌិតរបស់ហាងតែម្តង។ 

Absolute Angkor

សម្រាប់អ្នកចូលចិត្តនំផ្អែមៗ កុំភ្លេច Bakery នៅទីនេះណា ព្រោះនំ Pie, Cake, Brownie និង Macaron  នៅទីនេះក៏ឆ្ងាញ់មិនធម្មតាដែរ។ បើឲ្យពួកយើងណែនាំ ពេលកម្ម៉ង់នំ Pie កុំភ្លេចកុម្ម៉ង់ការ៉េមថែម 1 scoop ផង ញ៉ាំចូលគ្នាអេមបស់គេយាយ!

Credit: Nicolas Guilhem

Credit: Alexander Shlotov

អ៊ីចឹងថ្ងៃចូលឆ្នាំខាងមុខ កុំភ្លេចចូលលេង Kampot Pie and Ice Cream Palace ផងណា៎!

Kampot Pie & Ice Cream Palace

អត្ថបទគួរតែអានបន្ទាប់