បាយឆាក្តាមល្បីកំពត៖ មិនបាច់ដល់កំពតញ៉ាំនៅភ្នំពេញក៏បាន
ប្រិយមិត្តណាខ្លះចូលចិត្តញុំាបាយឆាក្តាម? នៅកំពតមានហាងបាយឆាក្តាមកំពតល្បីមួយ ប៉ុន្តែឥឡូវប្រសិនបើចងញុំាបាយឆាក្តាម មិនបាច់ចាំទៅដល់កំពតទេ ទៅត្រឹមទួលគោកយើងហ្នឹងក៏នេះអាចរកញុំាបានហើយ។

បាយឆាក្តាមល្បីកំពត បានបើកជារទេះមួយនៅក្នុងអាហារដ្ឋានបែបរទេះនៅក្នុង CUPS Coffee នៅក្នុងតំបន់ទួលគោក។ បាយឆាក្តាមនៅទីនោះមានផ្សំឡើងពីបាយឆាជាមួយសាច់ក្តាម និង ពងក្តាមស្រស់ៗ លាយជាមួយពងទា ធានាថាឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ លោកអ្នកអាចកុម្ម៉ង់ញុំាហិរក៏បាន មិនហិរក៏បាន តាមតម្រូវចិត្ត។ អ្វីដែលមិនអាចភ្លេចបាននោះគឺទឹកត្រីកោះកុង និង ទឹកស៊ុបមួយចានដែលក្តៅហុយៗត្រូវចិត្តផងដែរ។


សាមសមសម្រាប់អាហារថ្ងៃត្រង់។ នៅចាំអីទៀត ល្បីតាំងពីកំពតមកដល់ភ្នំពេញហើយ ដឹងតែមិនធម្មតាទេ!

ទីតាំង៖ នៅតាមបណ្តោយផ្លូវ 337 ទួលគោក | Googlemap
តម្លៃ៖ $3.00
ទំនាក់ទំនងសម្រាប់ដឹកជញ្ជូន៖ 015 26 82 82 / 092 26 82 82