អត់បាច់ទៅណាឆ្ងាយ មកត្រឹមផាកកាហ្វេក៏អាចញ៉ាំបាយឆាសាច់ក្តាមពិសេសបានដែរ
បើគិតដល់ថាចង់ញាំបាយឆាសាច់ក្តាម អ្នកខ្លះនឹកភ្លាមគឺនឹកដល់ខេត្តកំពតតែម្តងព្រោះថាគេល្បីនៅទីនោះមានបាយឆាសាច់ក្តាម ដែលមានរសជាតិឈ្ងុយឆ្ងាញ់មែនទេ។ តែថ្ងៃនេះលែងពិបាកត្រូវជិះទៅដល់ខេត្តកំពតទៀតហើយ មកត្រឹមផាកកាហ្វេក៏អាចញ៉ាំបាយឆាសាច់ក្ដាមពិសេសបានដែរ។
បាយឆាសាច់ក្ដាមពិសេសជាម្ហូបប្រចាំខែកញ្ញា បានមកដល់ម្ដងទៀតនៅគ្រប់សាខារបស់ផាកកាហ្វេ។ បើតាមការបង្ហើបពីចុងជំនាញប្រចាំផាកកាហ្វេអំពីមុខម្ហូបថ្មីនេះ គឺបានយកក្តាមសេះស្រស់ៗ ធំៗយកមកបកយកតែសាច់មកឆា ដែលមានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ ដោយចូលគ្នាជាមួយពងមាន់ និងបន្លែបាយឆាមានដូចជា ការ៉ុត ខ្ទឹមបារាំង ស្លឹកខ្ទឹម ត្រសក់ ក្រូចឆ្មាដែលជាបន្លែធម្មជាតិរបស់ប្រជាកសិករនៅខេត្តកណ្តាលយើងនេះ។
ជាងនេះទៅទៀតបាយដែលយកមកឆាជូនលោកអ្នកគឺជាបាយដាំពីអង្ករទន់ល្មើយរបស់បាត់ដំបងយើង រួមទាំងការចំអិនដោយយកចិត្តទុកដាក់ ជាមួយការលាយសម្អាតបន្លែជាមួយទឹកកំចាត់គីមី ព្រោះថាផាកកាហ្វេគឺជាភោជនីយដ្ឋានប្រចាំប្រទេសកម្ពុជាដំបូងគេបង្អស់មួយ ដែលបំរើជូនអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់មានផាសុខភាព និងមិនប្រើប៊ីចេងហើយ ក្រៅពីនេះផាកកាហ្វេក៏បានយកចិត្តទុកដាក់ក្នុងការស្វែងរកផលិតផលអាហារដែលល្អសំរាប់សុខភាពផងដែរ។
រវល់ខ្លាំង មិនអាចទៅដល់ហាងផ្ទាល់ក៏អាចទំនាក់ទំនងមកលេខ ០២៣ ៩២០ ៩២០ ដើម្បីប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូនបានផងដែរ។