យកដុំទឹកកកមានរសជាតិមកប្រើ៖ Concept ប្លែកភ្នែក ប្លែកមាត់ពី Kaffeine 

Kaffeine (កាហ្វីន) ជាហាងកាហ្វេបើកកាលពីឆ្នាំ 2019 នៅម្ដុំវិទ្យាល័យសន្ធរម៉ុក បង្កើតឡើងដោយក្រុមសហគ្រិនវ័យក្មេងដែលចូលចិត្តកាហ្វេខ្លាំង ហើយក៏យល់ចិត្តអ្នកដែលនិយមចូលហាងកាហ្វេស្រាប់។ ប្រ៊េនមួយនេះមានរូបសត្វ Luwak ជាឡូហ្គូ ងាយស្រួលចំណាំនិងទាក់ទាញ ឃើញតែម្ដងប្រាកដជាចាំ! Kaffeine មិនមែនលក់តែកាហ្វេមួយមុខទេ តែក៏មានជាភេសជ្ជៈច្រើនជម្រើសដូចជាតែ ដែលជាប្រភេទភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចកាហ្វេ ពេលញ៉ាំហើយជួយឱ្យស្វាង បាត់ងងុយគេង ចាប់ផ្ដើមថ្ងៃថ្មីនិងមានកម្លាំងបំពេញការងារ។

នៅ Kaffeine ក៏មានតន្ត្រីបែប Jazz យ៉ាងលន្លង់លន្លោចបន្លឺសម្លេងតិចៗ ត្រូវ vibe តែម្ដង! សាកស្រមៃទៅ បានទាំងហិតក្លិនកាហ្វេឈ្ងុយៗ និងអង្គុយសម្រាកនៅពេលទំនេរ​ ប៉ុណ្ណឹងក៏ក្ដីសុខតិចៗដែរ។​ តែបើថារវល់ មានកាងារត្រូវបំពេញ Kaffeine ក៏ជាជម្រើសយ៉ាងស័ក្ដិសម។

តែមូលហេតុចម្បងដែល Foodbuzz ណែនាំឱ្យទៅហាង Kaffeine គឺដោយសារភេសជ្ជៈឆ្ងាញ់និងតម្លៃសមរម្យ ជាពិសេសគឺភេសជ្ជៈ Iced Cube Series បីប្រចាំហាងដែលយកដុំទឹកកកមានរសជាតិមកប្រើជំនួសទឹកកកធម្មតា យ៉ាងគួរឱ្យចាប់អារម្មណ៍ព្រោះមិនដែលឃើញគេយកទឹកកកដែលមានរសជាតិស្រាប់អញ្ចឹងទេ! ពេលបានដាក់ទឹកកកនេះហើយ ទោះបីទុកយូរយ៉ាងណាក៏ភេសជ្ជៈមិនសាបញ៉ាំលែងឆ្ងាញ់ដែរ។ ភេសជ្ជៈនេះធ្វើឡើងយ៉ាងពិសេសសម្រាប់អតិថិជនដែលតែងខ្ចប់កាហ្វេយកទៅរៀនឬធ្វើការរាល់ព្រឹក និងសម្រាប់អ្នកដែលញ៉ាំយឺត បឺតមិនទាន់បានប៉ុន្នានផងក៏រលាយទឹកកកអស់!

រសជាតិដែលមានការនិយមជាងគេគឺប្រភេទ Coffee Iced Cube Latte ផ្សំពីគ្រាប់កាហ្វេកិនថ្មីៗ ឈ្ងុយៗលាយជាមួយទឹកដោះគោបានជាភេសជ្ជៈមានជាតិល្វីងតិចៗនិងផ្អែមត្រជាក់ដល់បេះដូង។ Iced Cube Green វិញជាតែបៃតងលាយម្សៅម៉ាត់ឆាដើម្បីបានជាភេសជ្ជៈដែលមានរសជាតិស្រស់ស្រាយញ៉ាំមិនទ្រលន់ និងមិនផ្អែមខ្លាំង​(តែសម្រាប់អ្នកចូលចិត្តផ្អែមក៏អាចថែមស្ករបានដែរ)។ ភេសជ្ជៈចុងក្រោយជាភេសជ្ជៈពិសេសជាងគេ Green Tea Iced Cube Latte ដែលផ្សំពីកាហ្វេឡាតេដាក់ជាមួយទឹកកករសជាតិតែបៃតង បានរសជាតិពីរក្នុងមួយកែវ។ តែរសជាតិនេះតែងផ្លាស់ប្ដូរគ្រប់ម៉ាត់ ព្រោះពេលទឹកកករលាយទៅ វាបញ្ចេញរសជាតិតែបៃតងមកកាន់តែច្រើន ពេលញ៉ាំបណ្ដើរបានភ្លក្សដែលផ្ដូររសជាតិបណ្ដើរ ស្ដាប់ទៅក៏ទំនងណាស់ដែរ! 

ពេលមកហាង Kaffeine ប្រាកដជាឃើញមីនុយដែលមានតម្លៃដាក់ជាប្រាក់រៀល។ នេះជាសមក្មភាពតូចតែមានប្រសិទ្ធិភាពក្នុងការលើកតម្កើនរូបិយប័ណ្ណជាតិឱ្យកាន់តែមានការគាំទ្រពីសំណាក់អតិចិជន។ សម្រាប់អ្នកដែលចូលចិត្តយកកាហ្វេតាមខ្លួនក៏កុំភ្លេចដបទឹកខ្ចូតៗ មានរហូតដល់3ពណ៌របស់ Kaffeine រូបរាងស្អាត ងាយស្រួលប្រើនិងងាយដាក់តាមខ្លួន!

ពេលទៅ Kaffeine កុំភ្លេចសាកភេសជ្ជៈ Iced Cube Series ប្រចាំហាង អាងបានស្គាល់រសេជាតិថ្មីប្លែកមាត់។ ពេលបានញ៉ាំហើយកុំភ្លេចប្រាប់ Foodbuzz វិញផងណា!

តម្លៃ៖  7000៛+

(Iced Cube Series​: 9000៛)

កាហ្វីន - Kaffeine

  • #33, Street 253, Sangkat Teuk Laak II, Khan Toul Kork, Phnom Penh
  • 061 515 388

អត្ថបទគួរតែអានបន្ទាប់