K63 អាហារដ្ឋានរទេះទើបបើកថ្មី៖ មានអីសាកខ្លះ?
កន្លែងញ៉ាំអីថ្មីលេចមុខទៀតហើយ! លើកនេះទៅតែមួយកន្លែងញ៉ាំបានច្រើនមុខតែម្ដង ព្រោះថាមានចំនីអាហារយ៉ាងសម្បូរបែប ហើយបរិយាកាសក៏ប្លែកទៀត។ ស្គាល់ K63 អត់?



K63 គឺជាទីតាំងថ្មីស្រឡាងដែលមានការលក់ចំនីអាហារចម្រុះមុខយ៉ាងច្រើនតាមរយៈរទេះ ឬគេហៅកាត់ថា “អាហារដ្ឋានរទេះ”។ និយាយទៅ មីស៊ុប បាយ គ្រឿងសមុទ្រ បង្អែម ភេសជ្ជៈអីមានគ្រប់មុខទាំងអស់! ចង់ដឹងថាមានអីញ៉ាំខ្លះ ចូលមើលតាមរូបនៅខាងក្រោមទៅដឹងហើយ!



Belly Kids Nompang Cheese

នំបុ័ងឈីសពណ៌ឥន្ទនូ យឺតៗ គួរឲ្យចង់ថតរូប!
Yum Food

ចង់ភ្លក្សញាំសាច់ក្ដាមនេះទេ?
បាយឆាភ្នំភ្លើង

ធ្លាប់តែលឺប្រហិតភ្នំភ្លើង ឥឡូវសាកបាយឆាភ្នំភ្លើងម្ដងមើល!
គុយទាវ យិនតាហ្វ៊ូ

គុយទាវ ទឹកស៊ុបពណ៌ក្រហម ប្លែកណាស់!
គ្រឿងសមុទ្រអាំង

គ្រាន់តែមើលចង់ស្រក់ទឹកមាត់បាត់ហើយ!
មីគាវ ប៉ាវចិន

ធាតុអាកាសត្រជាក់ៗអញ្ចឹង បើបានមួយចានដឹងតែឆ្ងាញ់មាត់ហ្មង
Pho Seoul

ហ្វើសេអូល ដាក់ពងទាកូនហើយមានពោតទៀត រសជាតិប្លែកចាប់មាត់។
ណូរូ

មាន់អាំង ឆ្អឹងជំនីជ្រូកអាំង មានសព្វមុខទាំងអស់!
តៅហ៊ូទឹកកក

អាចញ៉ាំជាបង្អែមលាងមាត់ក៏បាន មាន topping ជាផ្លែឈើ សណ្ដែកក្រហម សណ្ដែកខៀវជាច្រើនទៀត បន្ថែមពីលើតៅហ៊ូ។
គុយទាវកប៉ាល់

ធ្លាប់ញុំាគុយទាវទូកឆ្ងាញ់ប៉ុណ្ណឹងហើយ ចុះទម្រាំគុយទាវកប៉ាល់ទៀត?
ស៊ុបពើមូ

សាច់ជ្រូកចង្កាក់អាំង សាច់ក្រកអាំង ក្លែមជាមួយបាយដំណើប!
សុខម៉ី មីខគោបាក់ទូក
មីខគោបាក់ទូក ល្បី អ្នកណាមិនស្គាល់? បើមិនទាន់បានភ្លក្ស អាចមកភ្លក្សនៅ K63 បាន!
Ju-Ice

Ju-Ice អាចជួយបំបាត់ការស្រេកទឹកបាន។
ទីតាំង៖ ផ្លូវ 214 កែងផ្លូវ 63 (ជិត ACE សម្ដេចប៉ាន) |Google Map
បើកលក់ពីម៉ោង 10 ព្រឹកដល់ 10 យប់