Jumak Cambodia
- Jumak, Saint 470, Phnom Penh, Cambodia
- 070 848 414
មានណាគេខ្លះចូលចិត្តមើលរឿងកូរ៉េបែបសម័យបុរាណដូចពួកយើងដែរ? មើលម្តងៗគឺចាប់អារម្មណ៍តែម្ហូបទេ ទំនងៗដល់ហើយ ដាក់ឡើងពេញៗតុម៉ង់! ថ្ងៃនេះ ក្រុមការងារ Foodbuzz អាចណែនាំឲ្យអ្នកទាំងអស់គ្នាទៅបារថ្មីមួយឈ្មោះថា Jumak Cambodia។
Jumak Cambodia ទើបតែបើកនៅម្តុំទួលទំពូងយើងនេះទេ តែទទួលបានចំណាប់អារម្មណ៍ខ្លាំងដោយសារតែម្ចាស់ហាងផ្ទាល់ជាជនជាតិកូរ៉េ ចឹងរសជាតិម្ហូបរបស់គាត់គឺកូរ៉េចំៗម៉ង់។ រូបមន្តមុខម្ហូបមួយៗគឺមកពីកូរ៉េផ្ទាល់ មានគ្រឿងផ្សំរាងប្លែកៗដែលខ្មែរយេីងមិនសូវនិយមប្រេី ប៉ុន្តែមេីលទៅទំនងណាស់។
ពាក្យ Jumak សំដៅទៅកន្លែងផឹកជុំគ្នាដែលពេញនិយមនៅកូរ៉េតាំងពីជំនាន់មុនៗមកម្លេះ ចឹងពួកគាត់បានរៀបចំតុបតែងបារគាត់ឲ្យមើលទៅបែប Retro មើលទៅស្រលះស្អាត មានអនាម័យ ហើយបរិយាកាសមើលទៅកក់ក្តៅជាមួយនឹងតុធំៗដែលល្អបំផុតសម្រាប់ការជួបជុំ ជល់កែវជាមួយមិត្តភក្តិ និង គ្រួសារអីចឹង!
បារកូរ៉េនេះមានការផ្តល់ជូនពិសេសនូវស្រាល្បី Soju និង ស្រាអង្ករ Makgeolli។ ហើយស្រាកូរ៉េ Soju មានជាច្រេីនរសជាតិណាស់ ប្លែកជាងគេគឺរសជាតិ Soju និង Yogurt ម៉ង់។ ចង់ភ្លក់អត់? ភេសជ្ជៈត្រជាក់ៗចឹងត្រូវម៉ាច់ម៉ង់ ពេលផឹកកាត់ជាតិហឹរជាមួយនឹងមាន់បំពងកូរ៉េដែលមានរសជាតិផ្អែមៗហឹរៗ។
សម្រាប់អ្នកមិនសូវចូលចិត្តហឹរវិញ ខាងហាងមានម្ហូបទំនងៗផ្សេងទៀតជាច្រេីនមុខដែរ។បើបានទៅ អាចសាកជាមួយនឹងសាច់ជ្រូកបីជាន់ដែលគាត់បានចំហុយជាមួយនឹងគ្រឿងផ្សំពិសេស ឈ្ងុយណាស់មិនបានក្លិនសាច់ទេ ហើយពួកគាត់បានស្រូបទឹកខ្ទឹមសបែបកូរ៉េមានជាតិផ្អែមលមៗ ជូរចត់ពីក្រូចឆ្មាលាយខ្ទឹមសកិនថ្មីៗទៀត។
ក្រៅពីនេះ ក៏មានម្ហូបថ្មឺប្លែកៗដូចជា នំផេនខេកគ្រឿងសមុទ្រ និង ស៊ុបប្រហិតត្រីកូរ៉េជាមួយគ្រុំសមុទ្រ គ្រុំចំពុះទា។ ទំនងណាស់ អាកាសធាតុចឹងទៀតបានហ៊ុតទឹកស៊ុបក្តៅៗចឹងមិនដឹងឆ្ងាញ់ប៉ុណ្ណាទេ!
ក្រៅពីនោះ Jumak Cambodia ក៏មានម្ហូប fusion dish បែបកាត់បរទេសដែលដូចជាប៉ាស្តាគីមឈីនិងគ្រីម ដែលខាងហាងបានច្នៃចេញពីប៉ាស្តាអុីតាលីជាមួយគ្រីមខាប់ៗ ហើយផ្សំគ្រឿងលាយជាមួយគីមឈីដែលធ្វេីឲរសជាតិប៉ាស្តាទាំងមូលបានរសជាតិឆ្ងាញ់ប្លែក មិនឆាប់ទ្រលន់។ មួយមុខទៀតគឺពោតចម្អិនជាមួយឈីសជាអាហារសម្រន់ដែលមានរសជាតិប្រៃលមៗ ហើយឈ្ងុយប័រ និងឈីសមែនទែន។
ញ៉ាំហើយកុំភ្លេចហៅបង្អែមផ្អែមៗមកលាងមាត់ផងណា៎! Jumak Cambodia មានតាំងពីបង្អែមកូរ៉េទៀត! គឺផ្តល់នូវបទពិសោធន៍ម្ហូបកូរ៉េពីដេីមដល់ចុងម៉ង់ ឡូយអត់? Bingsu ស្រដៀងទឹកកកឈូសខ្មែរដែរ ខុសគ្នាត្រង់ទឹកកក Bingsu គឺកិនឲម៉ត់ខ្លាំងហើយមាន topping ពីលើទំនងៗ។ Bingsu មាន ៣រសជាតិគឺ ស្វាយនិងវ៉ាន់នីឡា សូកូឡានិងចេក ហើយពិសេសជាងគេគឺរសជាតិទីបី ដែលមាន injeolmi ដែលជានំកូរ៉េស្វិតៗធ្វេីចេញពីម្សៅអង្ករដំណេីប ដាក់ជាមួយនិងសណ្តែកក្រហមហ្នឹងម៉ង់។
តស់! នៅចាំអីទៀត? ទៅញ៉ាំម្ហូបបុរាណកូរ៉េនៅ Jumak Cambodia ម្តងហ្ហ៎ៃ!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.