ញ៉ាំនំស្រួយប្រៃ ឬ ស្ករឆ្ងាញ់រាល់ដង តិចអត់ដឹងថាជាប្រេនរបស់ Julie’s ណា៎!

ពីតូចឲ្យតែម៉ាក់មកពីផ្សារទំនើប ឬ ផ្ទះលក់ចាប់ហួយ ដឹងតែមាននំប្រៃផ្ញើ ឬ ទិញដាក់ផ្ទះទុកញ៉ាំហើយត្រូវអត់? ចុះមានដឹងថា នំប្រៃរាល់ដងដែលអ្នកញ៉ាំតាំងពីតូចមកហ្នឹង ជាផលិតផលរបស់ Julie’s អត់? វាជាសំនួរដំបូង ដែលលេចឡើងក្នុងខួរក្បាលរបស់ក្រុមការងារ FoodBuzz ពេលដែលយើងដឹងថា នំដែលពួកយើងញ៉ាំរាល់ដងគឺមានឈ្មោះថា Julie’s។ ឥឡូវលឺឈ្មោះហ្នឹង ច្បាស់ណាស់ថាអ្នកនឹងចាប់អារម្មណ៌លើ Julie’s ដែរមិនខាន រាល់ពេលដែលអ្នកទៅផ្សារទំនើប ឬ ផ្ទះលក់ចាប់ហួយ។

នំ Julie’s គឺជាប្រ៊េនដ៏ល្បីនៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ 1985 ហើយចាប់តាំងពីពេលនោះមក “Julie’s” បានទទួលការគាំទ្រយ៉ាងច្រើន និងកិត្តិនាមល្បាញល្បីខាងគុណភាព និងរសជាតិឆ្ងាញ់ក្នុងបណ្ដាប្រទេសអាស៊ីដ៏ច្រើន។ ផលិតផលដែលមានការគាំទ្រច្រើនជាងរួមមាន៖ Peanut Butter Sandwich, Golden Crackers, និង Love Letters

ពួកយើងញ៉ាំនំប្រៃ ឬ នំប្រៃស្ករ (Golden Crackers ឬ Sugar Crackers) មួយជីវិតហើយ តែមានដឹងថា Julie’s មានផលិតផលជាច្រើនទៀតប្រហែលជាអ្នកមិនធ្លាបដឹងពីមុនមក។ អ៊ីចឹងម៉ោះ ថ្ងៃនេះ FoodBuzz នឹងនាំអ្នកមកស្គាល់ផលិតផលរបស់ Julie’s ទាំងអស់គ្នា!

តែពេលញ៉ាំ Julie’s អ្នកគួរតែរកភេសជ្ជៈដែលសាកសមសម្រាប់ញ៉ាំជាមួយ។ ដូចប្រភេទ Oat 25 អ្នកអាចញ៉ាំជាមួយទឹកដោះគោ ពេលលាយ 2 ប្រភេទនេះជាមួយគ្នា លោកអ្នកនឹងទទួលបានរសជាតិដូច Cereal អ៊ីចឹង។ ចំណែកឯប្រភេទ Le-mond គឺល្អបំផុតសម្រាប់ញ៉ាំជាមួយតែ ឬ កាហ្វេ ព្រោះស្នូលផ្អែមរបស់នំ ស៊ីគ្នាបំផុតជាមួយរសជាតិល្វីងរបស់តែ និងកាហ្វេ។ តែកុំបារម្ភ នំ Julie’s គ្រប់ប្រភេទសុទ្ធតែមិនសូវផ្អែម សាកសមបំផុតសម្រាប់ការញ៉ាំជាប្រចាំ។

Julie’s មិនត្រឹមតែឆ្ងាញ់ឡើយ តែអាចញ៉ាំបានគ្រប់ពេលទៀតផង។ បើធ្វើដំណើរតាមខេត្តអីវិញ អាចខ្ចប់មួយកញ្ចប់ ពីរទុកញ៉ាំតាមផ្លូវ ឬ ទុកពេលដើរហត់អីបាន។ មិនតែប៉ុណ្ណោះ វាជាមិត្តដ៏ល្អនៅពេលអផ្សុកមាត់នៅផ្ទះ ឬ អាចទិញជូនជាកាដូសម្រាប់ឱកាសចូលឆ្នាំចិនអីបានទៀតផង។

កុំភ្លេចឆែកមើលវេបសាយ ដើម្បីដឹងនូវវិធីធ្វើអាហារដោយយកនំ Julie’s មកធ្វើជាមួយប្រកបដោយភាពច្នៃប្រឌិត។  

អត្ថបទគួរតែអានបន្ទាប់