ស្ងាត់ៗ នៅសៀមរាបមានហាងបង្អែមទឹកកកឈូសដ៏ទំនងមួយកន្លែង

ទៅដើរលេងសៀមរាប តែអាកាសធាតុក្ដៅហើយឃ្លានបង្អែមត្រជាក់ៗ តើគួរតែទៅញ៉ាំនៅណា បើអត់សូវស្គាល់សៀមរាបផង? កុំព្រួយ! ថ្ងៃនេះ FoodBuzz សូមណែនាំអ្នកមកស្គាល់នូវហាងបង្អែមមួយកន្លែងដែលល្បីឈ្មោះជាមួយនឹងបង្អែមទឹកកកឈូសហ្នឹងតែម្ដង។

Jood3Jood
Jood3Jood

ចុត 3 ចុត ជាហាងបង្អែមដែលទើបតែបើកថ្មីនៅខេត្តសៀមរាប កាលពីខែមិថុនានេះទេ។ គ្រាន់តែបើកបានកន្លះខែសោះ មានអតិថិជនគាំទ្រយ៉ាងច្រើនកោះករ។

Jood3Jood

Jood3Jood

តើមានអ្វីញ៉ាំខ្លះនៅទីនេះ? ដូចដែលបានណែនាំខាងលើ ចុត 3 ចុត មានបង្អែមទឹកកកឈូសច្រើនរសជាតិដែលអាចឲ្យអ្នកជ្រើសរើសបានដូចជា ស្រ្ដប៊ែរី សូកូឡា ផ្លែស្វាយ ផ្លែមៀន និងរសជាតិជាច្រើនទៀត។

Jood3Jood

Jood3Jood
Jood3Jood

Jood3Jood

ក្រៅពីបង្អែមទឺកកកឈូស នៅទីនេះក៏មានលក់ភេសជ្ជៈជាច្រើនប្រភេទផងដែរ កាហ្វេក៏មាន ហ្វ្រេបក៏មាន តែថៃក៏មាន និងមានភេសជ្ជៈផ្សេងៗទៀត។

Jood3Jood

Jood3Jood
Jood3Jood

Jood3Jood

ជាពិសេសទៅទៀតនោះ បើឃ្លានអាហារវិញណា អាចសាកអាហារនៅទីនេះបាន។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ហូបថៃ អ្នកអាចកុម្មង់រសជាតិបានទៀត ចង់បានហិរហិរ ចង់បានជូរ ជូរ គឺថាម៉ាឆ្ងាញ់។

Jood3Jood

Jood3Jood

ទៅដល់សៀមរាប កុំភ្លេចចូលចុត 3 ចុត សាកទាំងអស់គ្នាណា រសជាតិបែបណា ប្រាប់ FoodBuzz វិញផង។

ម៉ោងបើក៖ 10AM – 9PM

លេខទូរស័ព្ទ៖ 098 779 972

ទិកន្លែង៖ ផ្លូវជាតិលេខ 6 (ផ្លូវវិទ្យាល័យអង្គរ ឆ្លងស្ពានផ្សារចាស់) 100 ម៉ែត្រពីរង្វង់មូលវត្ដដំណាក់ | Googlemap 

អត្ថបទគួរតែអានបន្ទាប់