ទៅហាងចែម៉ាប់គុយទាវទូករាល់ដងសាកតែគុយទាវទូក តែឥឡូវសាកមីទូកម្តងមើរ!

ព្រឹកឡើង មុនចេញទៅរៀន ឬធ្វើការ រាងឃ្លាន ចង់ហុតអីក្តៅៗមែន? មកសាកគុយទាវទូក និង មីទូកនៅហាងចែម៉ាប់គុយទាវទូកម្តងទៅ! ហាងគាត់មានដល់ទៅ 3 សាខាឯណោះដែលក្នុងនោះមានសាខាស្ទឹងមានជ័យ ស្តុបដេអិន និងសាខាទួលទំពួង ហើយលក់តាំងពីព្រឹកដល់ល្ងាចទៀត!


រាល់ដងទៅហាងគាត់ញ៉ាំតែគុយទាវទូក ឥឡូវខាង FoodBuzz ចង់ឲ្យអ្នកទាំងអស់គ្នាសាកជាមួយនឹងមីទូកម្តង! និយាយទៅមួយចានមានទឹកស៊ុបរសជាតិដិតដូចគុយទាវទូកចឹង ហើយមានសាច់គោសរសៃកែង គ្រឿងសមុទ្រ ផាកលូវ បាក់សៀកជាដើម។ 


សាកមីទូកសាច់ទាម្តងក៏បានដែរ! សាច់ទាគឺទន់ផុយល្អហើយជាតិទៀត ខាំទៅ ទន់ហើយពោរពេញទៅដោយទឹកស៊ុបក្នុងសាច់ សំខាន់គេដាក់ឲ្យមួយចានមួយភ្លៅ តែម្តង មើលក៏ទំនងដែរ! មីនិងទឹកស៊ុបរសជាតិត្រូវគ្នាល្អ ញ៉ាំទៅដឹងតែជាតិតែម្តង! 

ហើយមីទូកមួយចានៗមានដាក់គាវបន្ទះស្រួយៗទៀត ជ្រលក់ទឹកម្ទេស ទឹកសៀងមកអ៊េមហ្មង! 


គុយទាវ និង មីមួយចានតម្លៃ 10000 រៀល ហូបម៉ាឆ្អែត។ បើមិនសូវចេះញ៉ាំគុយទាវទូក សាកបាយស្រូប បាយឡុកឡាក់អីក៏គាត់មានដែរ។ 

ចែម៉ាប់ គុយទាវទូក

  • ចែម៉ាប់​ គុយទាវទូក (Je mab boat noodle), Saint 143, Phnom Penh, Cambodia
  • 016 729 372

អត្ថបទគួរតែអានបន្ទាប់