ញ៉ាំបានទាំងប៊ូហ្វេសាច់អាំងជប៉ុន បានទាំងអង្គុយបណ្ដែតអារម្មណ៍ដូចក្នុងបារនៅ ROCKU yakiniku
ចង់កាត់បន្ថយស្រ្ដេស ទៅរកបារដែលមានការតុបតែងក្នុងហាងស្រគត់ស្រគុំ តន្ដ្រីកំដរអារម្មណ៍ និងភេសជ្ជៈដែលអ្នកចូលចិត្ត បើទៅញ៉ាំសាច់អាំងប្រាកដជារកកន្លែងឆ្ងាញ់មិនខាន។ តែថ្ងៃនេះប្រិយមិត្តអាចទៅញ៉ាំសាច់អាំងជប៉ុនឆ្ងាញ់ជក់មាត់ ហើយអាចអង្គុយញ៉ាំបន្ធូរអារម្មណ៍ជាមួយនឹងការអាំងសាច់បែបជប៉ុនបុរាណ និងតន្រ្ដីពិរោះៗរំសាយអារម្មណ៍ទៀតផង។

ROCKU yakiniku ជាឈ្មោះភោជនីយដ្ឋានសាច់អាំង និងប៊ូហ្វេជប៉ុនមួយបែបដែលទើបនឹងបើកសម្ពោធកាលពីដើមខែសីហាកន្លងទៅនេះ។

ROCKU yakiniku ត្រូវបានរៀបចំតុបតែងក្នុងហាងយ៉ាងល្អប្លែកភ្នែកបែបលក្ខណៈជប៉ុនបុរាណ លាយជាមួយសម័យទំនើប។ ជាមួយនឹងបរិយាកាសថ្មីរបស់ហាងអាហារជប៉ុនមួយនេះបូករួមនឹងការប្រគុំតន្ត្រីផ្ទាល់ពីក្រុមតន្ត្រីពិរោះៗ ធ្វើអោយយើងមានអារម្មណ៏ថាដូចអង្គុយក្នុងបារញ៉ាំសាច់អាំងអញ្ចឹង។

ហេតុអ្វីបានជាក្រុមការងារថាភោជនីយដ្ឋានសាច់អាំងជប៉ុនមួយនេះដូចបារ? ព្រោះថា ROCKU yakiniku មានទាំងសាច់អាំង ទាំងប៊ូហ្វេ និងម្ហូបឆ្ងាញ់ៗជាច្រើនមុខ បូករួមនឹងបរិយាកាស និងការរៀបចំក្នុងហាងស្រគត់ស្រគុំ ជាពិសេសនោះ គឺមានបម្រើភេសជ្ជៈស្រវឹងដូចជាស្រាបៀរ និងស្រាជប៉ុន (Sake) ជាដើម។ ឆ្អែតហើយបាន chill ជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារទៀត រកណាបាន!


ថ្វីត្បិតតែជាភោជនីយដ្ឋាន តែ ROCKU yakiniku បើកទទួលអតិថិជនដល់ម៉ោង 11 យប់រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចំណែកឯថ្ងៃចុងសប្តាហ៏ដល់ម៉ោង 12 យប់ឯណោះ ប៉ុណ្ណេះលែងញ៉ាំប្រញាប់ប្រញាល់ ឬ ពិបាករកហាងញ៉ាំប៊ូហ្វេដល់យប់ៗទៀតហើយ។


ម៉ោង:
- 11:30PM - 11AM ( ចន្ទ័ - សុក្រ)
- 11:30PM - 12AM ( សៅរ៍ - អាទិត្យ)
តំលៃ: ប៊ូហ្វេក្នុងម្នាក់
- $16.90 (ច័ន្ទ - សុក្រ)
- $19.90 (សៅរ៌ - អាទិត្យ)
ទីតាំង: ផ្លូវលេខ 71 កែងនឹងផ្លូវលេខ 392 (ជាប់សាលាជាស៊ីម) បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap