JAKAK!- ចាកាក់!
- Street 336, Sangkat Boeung Salang, Phnom Penh
- 098 999 555
ហាងបើកថ្មីមួយនេះមានទីតាំងនៅម្តុំបឹងសាឡាង ងាយស្រួលរកជាមួយនឹងផ្លាករូបមាន់និងឈ្មោះថា JAKAK! ។ ត្បិតតែ JAKAK! (ចាកាក់!) ទើបតែបើក តែហាងនេះ បានទាក់ចិត្តភ្ញៀវយ៉ាងច្រើនជាមួយរសជាតិនៃម្ហូបជប៉ុនដ៏មានឱជារស ហើយពិសេសនឹងត្រូវម៉ាច់ជាមួយ រសជាតិស្រាបៀរ។
JAKAK! មានទីធ្លាធំល្មមសមរម្យសម្រាប់ទទួលភ្ញៀវ ក៏ដូចជាសម្រាប់កម្មវិធីជប់លៀងផ្សេងៗ។ នៅទីនេះមានម្ហូបជប៉ុនបែបសាច់អាំង BBQ ជាចង្កាក់, មានជា Combo set និង អាហារសម្រន់មួយចំនួនទៀតផងដែរ។ ជាពិសេសគឺភេសជ្ជៈប្រចាំហាង។
Set of 9 ជាឈុតពិសេសដែលមាន សាច់ BBQ 9 ចង្កាក់ 9 ប្រភេទខុសៗគ្នា។ Beef tataki ជាប្រភេទសាច់គោអាំងដែលមិនស្វិត ស្រូបជាមួយនឹងទឹកសសជូរៗ ហើយពិសេសនោះបើបានញ៉ាំជាមួយស្រាបៀរទៀត រសជាតិកាន់តែពិសេស។ Seaweed Chicken, សាច់មាន់ស្រួយៗដែលរំជាមួយនឹងសារ៉ាយសមុទ្រ ហើយញ៉ាំជាមួយនឹងសសម៉េយ៉ូណេស។ Ei Hire ជាព្រុយត្រីបបែល រសជាតិរៀងប្រៃតិចៗ ស្វិតញ៉ាំជក់មាត់។
Chicken and egg Set ជាប្រភេទបាយដែលបម្រើជូនជាមួយនឹងសាច់ BBQ ចង្កាក់ ផ្សិត ពងមាន់ និង Japanese Red Pickled (រសជាតិជូរៗ)។ Fresh Japanese Salad រសជាតិឆ្ងាញ់ជាមួយនឹងទឹកសស ប្រសិនបើអ្នកចូលចិត្តញ៉ាំប្រភេទសាឡាដ។ Fried tasty stick នំបំពងស្រួយៗ។ នៅទីនេះភេសជ្ជៈដែលពួកយើងចូលចិត្តជាងគេគឺ Floral Tea រសជាតិស្រទន់ផ្អែមល្មម ញ៉ាំហើយស្រឡះបំពង់ករ។ ឥឡូវនេះ JAKAK! ក៏មានការបញ្ចុះតម្លៃ 30% ដែរ! ចឹងចាំកាល តស់!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.