ត្រឹមតែ $3.5 អាចញុាំបាយពេលព្រឹកមួយឈុតនៅ Jade Noodles ក្រុងសៀមរាបបានដែរ!
អ្នកណាចូលចិត្តញុាំម្ហូបខ្មែរ ថៃ វៀតណាមអី ឃើញមានហាងបើកថ្មីនៅក្រុងសៀមរាបឈ្មោះ «Jade Noodles»។ ហាងធំល្មម មានការតុបតែងទំនើបស្រដៀងហាងកាហ្វេបែប Cozy អុីចឹង។ មើលទៅញុាំហើយ មិនចង់ទៅណាទេចង់អង្គុយធ្វើការ ហើយជជែកគ្នាលេង។
បើនិយាយពីម៉ឺនុយវិញ មានម្ហូបអាសុីច្រើនណាស់ ដែលក្នុងនោះមី មានចាប់ផ្តើមពី មានមីគោក មីដាក់សាច់សាសុីវ មីគាវចាំបូ មីតុមយ៉ាំ ហើយមានជម្រើសសាច់ច្រើនឲ្យជ្រើសរើសទៀត។ សម្រាប់គ្នាយើងណាដែលនិយម គុយទាវក៏កុំទាន់ភ័យ! គាត់មានទាំងគុយទាវតុមយុាំ ដល់គុយទាវទូក! ស្តាប់ហើយក៏លេបទឹកមាត់ដែរ។ ម្ហូបមួយទៀតដែលល្បីប្រចាំហាងនោះគឺ ហ្វឺរបស់គាត់នោះឯង! គ្រាន់តែការរៀបចំឆ្នាំងក៏ឡូយដែរណា!
ក្រៅពីនេះអ្នកទាំងអសើគ្នាក៏អាចកុម្ម៉ង់ជាបាយព្រឹក និងថ្ងៃត្រង់បានដែរ ហើយបើមិនអស់ចិត្តហៅគ្រឿងក្លែម ឬ ជាស៊ុបថែមទៀតក៏បាន ជាពិសេសស៊ុបក្រពះត្រីដែលមើលទៅប្លែកហើយទំនងណាស់! នំ និងភេសជ្ជ:ផ្សេងៗ ហាង Jade Noodles មានមួយចប់ឲ្យអ្នកទាំងអស់គ្នា។ និយាយរួម មិនខ្វះម្ហូបទេ! តម្លៃត្រឹមតែ $3.5 អាចញុាំបាយមួយឈុតបានហើយ!
Jade Noodles មានទីតាំងនៅ ផ្លូវវត្តបូ ក្រុមសៀមរាម ហើយបើកជារៀងរាល់ថ្ងៃពីម៉ោង 6 ដល់ 8 យប់។