Tacos មិនមែនដាក់បាន 1, 2 ឬតែ 3 រសជាតិទេ! នៅ Itacate មួយឈុតដាក់បានដល់ទៅ 4 រសជាតិឯណោះ!

រាល់ថ្ងៃញ៉ាំម្ហូបដដែលៗឡើងធុញ ហៃ៎! ដូចចង់ផ្លាស់ផ្ដូរញ៉ាំអីថ្មីម្ដង ជួយគិតគ្នាមើលបើសាកម្ហូបម៉ិចស៊ីកូម៉េចដែរ? ឥឡូវ FoodBuzz ចង់ណែនាំកន្លែងមួយដែលគេនិយមថាមានម្ហូបម៉ិចស៊ីកូឆ្ងាញ់ ដែលមានឈ្មោះថា Itacate។ 

Itacate មានការតុបតែងស្អាត ជាពិសេសនាពេលរាត្រីដែលអាចហូបអាហារម៉ិចស៊ីកូឆ្ងាញ់ៗបណ្ដើរ ក្រេបស្រាក្រឡុករំសាយអារម្មណ៍បណ្ដើរនៅក្រោមពន្លឺភ្លើងព្រឹមៗ។ Itacate មានចំណុចពិសេសជាច្រើន ដែលធ្វើឲ្យក្រុមការងារ FoodBuzz ចាប់អារម្មណ៍ និងចូលចិត្តទៅញ៉ាំ។

ចំណុចពិសេសដំបូងដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ Tacos នៅទីនេះ ប្រិយមិត្តអាចហៅចម្រុះរសជាតិគ្នាបាន ដោយមិនបាច់បារម្ភថាញ៉ាំរសជាតិដដែលៗនោះទេ។ ក្រុមការងារ FoodBuzz ជាធម្មតាឲ្យតែហៅឡើង យកសុទ្ធតែ 4 រសជាតិខុសៗគ្នាអី ហ៎! ហើយរសជាតិពួកយើងហៅជាប្រចាំគឺ Al Pastor, Carne Asada, Chicken, និង Paya Prawn ដែលទាំង ៤​ មុខនេះមិនអាចខ្វះបានឡើយបើគ្នាយើងទៅញ៉ាំនៅ Itacate។ តែរសជាតិគេមានរហូតដល់ទៅ 14 ប្រភេទ ហើយអ្វីដែលកាន់តែពេញនិយមទៀត គឺសម្រាប់គ្នាយើងណាដែលចូលចិត្តញ៉ាំអាហារមានជម្រើសច្រើននេះហើយ មិនបាច់ភ័យរឿងយករសជាតិដូចគ្នាទេ។ អីដែលជាប់ចិត្តជាងគេគឺ Carne Asada ដែលគេប្រើសាច់គោអូស្រ្ដាលីមានគុណភាពល្អ ងាយស្រួលទំពារ ឡើងផុយម៉ង យកតែអណ្ដាតទំពារក៏ម៉ដ្ឋដែរ។ 

មួយមុខទៀត ដែលក្រុមការងារមិនដែលភ្លេចគឺ Guacamole ដែលជាប៊ឺកិន ដាក់លាយជាមួយនឹងប៉េងប៉ោះ និងប្រភេទខ្ទឹមផ្សេងៗគ្នា ដែលមានរសជាតិសមល្មមសម្រាប់ជ្រលក់ ឬដាក់ច្របល់ជាមួយសាឡាដចម្រុះ។

មានម្ហូបឆ្ងាញ់ ប្រាកដជាត្រូវការភេសជ្ជៈណា ពេលដាក់ទៅធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយហើយ។ ភេសជ្ជៈនៅ Itacate មិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយទេ​​ តែរសជាតិនេះប្លែកសាហាវ ពេលបានក្រេបហើយ ដឹងតែរសជាតិហ្នឹងដក់ជាប់បេះដូងម៉ង។

លើសពីនេះទៀត Itacate មានកម្មវិធីប្រូម៉ូសិនសឹងតែរាល់ថ្ងៃហើយក្នុងមួយសប្ដាហ៍ មាន Taco Tuesday ក្នុងតម្លៃត្រឹមតែ $1.50 ក្នុងមួយ taco, Tequila Thursday សម្រាប់ 50% off Cocktail, Fajitas Friday for sizzling fajitas plates, and Sunday ដែលអាចទទួលបានម្ហូបដោយមិនគិតថ្លៃសម្រាប់ក្មេងៗ ក្រោមអាយុ ៦ ឆ្នាំ។

នៅចាំដល់ណាទៀត? បើចង់ញ៉ាំម្ហូបបែបម៉ិចស៊ីកូ​ ឆ្ងាញ់ ប្លែកដែលមានរសជាតិដើមមកពីប្រទេសម៉ិចស៊ីកូ​ ហ៎ា! មិនបាច់ទៅរកនៅណាឆ្ងាយទេ ទៅសាកនៅ Itacate ទៅ FoodBuzz ធានាថាមិនស្ដាយក្រោយ។

ទូរស័ព្ទ៖ 096 720 1270

ទីតាំង៖​ Itacate (ផ្ទះលេខ 6B ផ្លូវ 302, បឹងកេងកង១, រាជធានី ភ្នំពេញ)

ព័ត៌មាន៖ Facebook- Itacate Phnom Penh

Itacate Phnom Penh

អត្ថបទគួរតែអានបន្ទាប់