រសជាតិអាហារដដែលៗ មកប្ដូរសាកអាហារឥណ្ឌាក្នុងហាងទាំង 5 នេះម្ដងអត់!
អាហារឥណ្ឌាត្រូវបានគេទទួលស្គាល់ថាវាពិតជាមានរសជាតិប្លែកពីអាហារដ៏ទៃទៀត ដោយសារតែគ្រឿងផ្សំជាច្រើនក្នុងមួយចានៗ។ ជាមួយនឹងការប្រើប្រាស់ដើមក្រវាញ ម្រេចក្រហម អំពិល និងគ្រឿងផ្សំផ្សេងៗទៀត បានធ្វើអាហារឥណ្ឌាមួយមុខៗមានរសជាតិ មិនដូចអាហារផ្សេងទៀតនៅជុំវិញពិភពលោកនោះទេ។ ស្តាប់ទៅវាគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ? ចង់សាកមើលទេ? នៅទីនេះ FoodBuzz ណែនាំអ្នកនូវភោជនីយដ្ឋានឥណ្ឌាដល់ទៅ 5 កន្លែងក្នុងទីក្រុងភ្នំពេញដែលអាចនឹងត្រូវចិត្តរបស់ប្រិយមិត្ត។
(លេខរៀងមិនតាមលំដាប់)
#1 Taj Mahal Restaurant Phnom Penh
ភោជនីយដ្ឋាននេះផ្តល់ជូនអ្នកនូវអាហារស្រស់ៗ ឆ្ងាញ់ និងរសជាតិបែបឥណ្ឌាជាមួយនឹងជម្រើសជាច្រើនពីសៀវភៅមុខម្ហូបរបស់ពួកគេដូចជាប្រភេទ Appetizers, Samosas, គុយទាវ, ស៊ុប, កាហ្វេ, ទឹកដោះគោ, ភេសជ្ជៈ, ទឹកដោះគោ ជាដើម។

តម្លៃ៖ 0.75$ to 4$
ម៉ោងបើក៖ 11:00AM - 23:59PM
ទីតាំង៖ ផ្លូវ 136 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#2 New Season Indian Restaurant
New Season Indian គឺជាភោជនីយដ្ឋានមួយដែលមានទីតាំងស្ថិតនៅមាត់ទន្លេដែលបម្រើអាហារឥណ្ឌាយ៉ាងច្រើនឲ្យជ្រើសរើស។ អាហារមានរសជាតិឆ្ងាញ់រូមជាមួយទីតាំងដ៏ល្អទៀតផង ប្រសិនបើប្រិយមិត្តមកត្រូវពេល ប្រិយមិត្តនឹងបានមើលព្រះអាទិត្យរៀបលិចពីក្នុងហាងនេះ។
តម្លៃ៖ 3$ to 6.5$
ម៉ោងបើក៖ 08:00am – 23:00pm
ទីតាំង៖ ផ្ទះលេខ 171 តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#3 New Delhi Indian Restaurant
កំពុងស្វែងរកអាហារឥណ្ឌាថ្មីៗ និងមានគុណភាពមែនទេ? ភោជនីយដ្ឋាននេះនឹងផ្តល់ជូនអ្នកនូវជម្រើសអាហារឥណ្ឌាថ្មីៗ ផ្សេងៗគ្នាជាច្រើន។ អ្នកអាចរីករាយនឹងអ្វីដែលអ្នកចង់បាន រួមជាមួយការផ្ដល់ជូននូវ សេវាកម្មល្អនិងគុណភាពខ្ពស់ផងដែរ។ អាហារនីមួយ ៗ ទាក់ទាញការចាប់អារម្មណ៍របស់អ្នកតាំងពីបានឃើញភ្លាម ដោយសារតែការតុបតែងលម្អរក្នុងចានគួរឲ្យទាក់ភ្នែក។
តម្លៃ៖ 2.5$ – 8$
ម៉ោងបើក៖ 08:00AM – 23:00PM
ទីតាំង៖ #238 តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាល 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#4 Phnom Penh India Restaurant
ហាងភ្នំពេញឥណ្ឌានេះវិញ មានអតិថិជនទៅមិនតិចនោះទេ ល្បីថាទាំងឆ្ងាញ់ សេវាកម្មក៏ល្អ ហើយតម្លៃសមរម្យទៀតផង ញ៉ាំហើយចេញមកវិញសរសើរមិនដាច់មាត់។
តម្លៃ៖ 2$ - 8$
ម៉ោងបើក៖ 9:00AM – 23:00PM
ទីតាំង៖ #335 តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#5 Flavours of India
Flavours of India ចុងក្រោយនេះវិញក៏មិនចាញ់ហាងខាងលើដែរ មានម្ហូបយ៉ាងច្រើនឲ្យជ្រើសរើស កន្លែងធំទូលាយ ការតុបតែងក៏ស្អាតបែបឥណ្ឌា សេវាកម្មក៏ល្អត្រូវចិត្ត អាហាររឹតតែពិសេសមិនអាចបំភ្លេចបាន។
តម្លៃ៖ 1$ - 8$
ម៉ោងបើក៖ 10:00am – 22:00pm
ទីតាំង៖ #158 វិថីព្រះត្រសក់ផ្អែម (63) សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
