មេឃភ្លៀង បូកហតផតនៅ iFood Hotpot

ប៉ុន្មានថ្ងៃនឹងឲ្យតែល្ងាចៗឡើងភ្លៀងរហូត ហើយមេឃក៏ត្រជាក់ដូចគ្នា ចឹងដឹងតែត្រូវការរបស់ញុំាក្ដៅៗ ដើម្បីកម្ដៅសាច់ដុំហើយត្រូវអត់? មានហាងហតផតមួយកន្លែងដែលមានលក់ប្រភេទស៊ុបហតផត ស៊ុបក្ដៅៗផ្សេងៗដែលហាងគេនឹងបើកតាំងពីឆ្នាំ ២០១៦ មកម្ល៉េះឈ្មោះថា iFood Hotpot ហើយឥឡូវនឹងគេមានប្រូម៉ូសិនពិសេសសម្រាប់ទៅលើឈុតហតផត ចឹងបើចង់រឹតតែចំណេញទៀតបបួលគ្នីគ្នាហើយស៊ែរលុយគ្នាម្នាក់តិចហូវ ចំណេញហើយ បានញុំាឆ្ងាញ់ទៀត។ 

ប្រូម៉ូសិននឹងមាន​ ៣ ឈុត ដែលឈុតទី ១ សម្រាប់គ្នា ២ នាក់ ដូចជាគូរសង្សារចង់មកដេតញុំាហតផត ម៉ាឈុតនេះត្រូវម៉ាច។ តែម៉ាឈុតនេះបើមានអ្នកញុំាច្រើនដឹងតែអត់គ្រាន់ហើយ ចឹងអាចកម្ម៉ងបន្លែ សាច់បន្ថែមពីក្រៅបានដែលមានតម្លៃ ២៩០០០ រៀល។ 

សម្រាប់មួយឈុតទៀតវិញមានតម្លៃ ៤៤០០០​​ រៀលដែលសម្រាប់ញុំាគ្នា ៣ នាក់។ ស៊ែរគ្នាតែម្នាក់តិចទៅបានស៊ុបមួយឆ្នាំធំញុំាបាច់ ឆ្អែតម៉ាល្ងាច បើបានញុំាស៊ុបទាល់តែបានជុំគ្នាបានឆ្ងាញ់។ ឈុតចុងក្រោយគឺ សម្រាប់គ្នា ៤ នាក់ដែលមានតម្លៃ ៤៨០០០ រៀលនៅក្នុងនឹងមានសាច់ច្រើន បន្លែ ច្រើនជាងមុន។ 

បើនិយាយពីប្រហិត មី ទឹកស៊ុបនៅទីនោះវិញ សុទ្ធសឹងតែធ្វើដោយដៃផ្ទាល់ទាំងអស់ មិនមានការនាំចូលពីក្រៅនោះទេ។​ ទឹកស៊ុបនៅទីនោះមាន ៤ រសជាតិសម្រាប់ជ្រើសរើសដូចជា រសជាតិយ៉ាហ៊ន ទឹកស៊ុបផ្លែឈើ ​ស៊ីឈ័នសម្រាប់អ្នកចូលចិត្តជាតិដិតហិល និងស៊ុបរសជាតិផ្សិតសម្រាប់អ្នកដែលមិនចូលចិត្តហិល។​ 

ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តកន្លែងញុំាអីបែបសាមញ្ញ និងតម្លៃសមរម្យអាចសាកល្បងនៅ iFood Hotpot ដែលអាចរកបានទាំង ២ សាខាបាននៅ សាខាសំពៅមាស និងសាខាកោះពេជ្រ។ 

ទីតាំង៖ https://maps.app.goo.gl/UUFUVPVjP6k5jQDm7​ (Koh Pich)

https://maps.app.goo.gl/Kv3QFJRg6c9KtBiV6​ (សំពៅមាស)

ព័ត៌មាន៖ https://www.facebook.com/ifoodhotpot/​ 

អត្ថបទគួរតែអានបន្ទាប់