Ichiban Buffet
- Street 51 corner Street 322 Sangkat Boeung Keng Kang Phnom Penh, Cambodia
- 095 222 995
ថ្ងៃនេះ FoodBuzz មានដំណឹងដ៏ល្អសម្រាប់ប្រិយមិត្តដែលនិយមស្នេហាប៊ូហ្វេស៊ុប សាច់អាំង សារីញុាំមួយឆ្អែតទាល់តែតឹងពោះអីចឹងហ្ហា៎! Ichiban Buffet ឥឡូវនេះបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើបអុីអនមានជ័យ (អ៊ីអន 3) ហើយណា៎ អត់ម៉េចបាន?
ចង់ប្រាប់ថា គ្រប់សាខាទាំងអស់របស់ Ichiban Buffet ហ៎ា មុខម្ហូបនៅក្នុងហាងទាំងអស់គឺប្រកបដោយស្ដង់ដារ និងអនាម័យខ្ពស់ បូករួមនឹងប្រភេទសាច់ល្អស្រួយផុយឆ្ងាញ់នាំចូលពីស្រុកក្រៅ មានគុណភាពខ្ពស់ពីសហរដ្ឋអាមេរិក និងអូស្រ្ដាលី ក៏ដូចជាទឹកជ្រលក់ប្លែកៗច្រើនជម្រើស បន្ថែមជាមួយនឹងរសជាតិទឹកស៊ុប ធានាទាំងគុណភាពសម្រាប់សុខភាព ដោយចំអិនតាមស្តង់ដាត្រឹមត្រូវ និងរសជាតិឈ្ងុយឆ្ងាញ់ជូនរាល់ប្រិយមិត្តទាំងអស់គ្នា។
ពេលទៅដល់ហាងភ្លាម មិនបាច់គិតអីច្រើនទេ កុម៉្មង់យកៗហ្មងទៅព្រោះ Ichiban Buffet គឺជាហាងប៊ូហ្វេហៅសេរី អ៊ីចឹងកុំឲ្យខាតកុម្ម៉ង់សាច់ឲ្យបានច្រើន! បើនិយាយពីជម្រើសសាច់វិញគឺមានច្រើនមែនទែន ដូចជាគ្រឿងសមុទ្រ សាច់គោ អណ្តាតគោ សាច់ស្មាមុខអូស្រ្ដាលី សាច់គោបីជាន់អាមេរិក សាច់ជ្រូកបីជាន់ និង សាច់មាន់ជាដើម ដែលដាក់អាំងក្តៅៗក៏បាន ដាក់ជាមួយស៊ុបក៏បាន! មានសាច់ច្រើនប្រភេទទៀត អ្នកធ្លាប់ទៅដឹងហើយណ៎?
សាច់របស់គេគឺហាន់ថ្មីៗ ភ្លាមៗហ្មង ហើយអ្វីដែលធ្វើឲ្យពួកយើងចូលចិត្តជាងគេនោះគឺ សាច់លាយជាមួយឈីសហ្នឹងហ្មង ពេលខាំចូលមាត់មានក្លិនឈ្ងុយឈីស និងរសជាតិដែលខាំជាប់ជាមួយសាច់ល្អថែមទៀត។
ប៉ុណ្ណឹងអត់ទាន់អស់ទេ គេថាសាច់គោអាំងឆ្ងាញ់ទាល់ថែមពងមាន់ ជឿថាមួយក្បាច់នេះប្រិយមិត្តទាំងអស់គ្នាពិតជាធ្លាប់បានសាក ហើយក៏ប្រាកដជាច្បាស់ហើយដែលថានេះជារូបមន្តពិសេសសម្រាប់អ្នកនិយមចូលចិត្តញុាំសាច់អាំង។
ហាងប៊ូហ្វេស៊ុបសាច់អាំង Ichiban Buffet ផ្តល់ជូនរសជាតិសាច់អាំង និងស៊ុបស្ទាយជប៉ុនសម្រាប់អាហារថ្ងៃត្រង់ និងពេលល្ងាចក្នុងតម្លៃពិសេស បើប្រៀបជាមួយគុណភាពសាច់។ ប្រិយមិត្តក៏អាចកក់បន្ទប់ឯកជនសម្រាប់ការជួបជុំជាមួយក្រុមគ្រួសារបានទៀតផង។ ហើយកញ្ចប់ថែមវិញ មានច្រើនខប់ៗ ថែមតែ $3.80 បានប៊ូហ្វេបៀរយែរ ហើយថែម $2.50 បានសុទ្ធតែបង្គង។ បើអ្នកទាំងអស់គ្នាទៅពេលថ្ងៃត្រង់ ចាប់ពីម៉ោង 11 ដល់ម៉ោង 2 អ្នកទាំងអស់គ្នាអាចញ៉ាំប៊ូហ្វេបានក្នុងតម្លៃតែ $12.50 ទេ ហើយនៅពេលល្ងាចវិញគឺតម្លៃ $14.50។
តស់ៗ! ជើងខ្លាំងពូកែសាច់អាំងគ្នាយើង ទៅសាកសាខាថ្មីនៅអុីអនមានជ័យជុំគ្នាតិចអ្ហៃ? ដើរលេងក្នុងអ៊ីអនឡើងហត់ចឹង ជឿ FoodBuzz ទៅ ចូលទៅប៊ូវកម្លាំងនៅ Ichiban Buffet គឺដឹងតែជីវិតមានន័យហ្មង!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.