ហាងការ៉េមទាំង ៨ ដែលគួរទៅសាកឲ្យបានម្ដងមុនឆ្លងឆ្នាំថ្មីនេះ!

មិនថាថ្ងៃរងាត្រជាក់ខ្លាំងពាក់អាវដប់ជាន់ក៏នៅតែរងា ឬក្តៅប៉ុណ្ណាទេ ម្នាក់ៗនៅតែចូលចិត្តញាំុការ៉េមជានិច្ច ព្រោះវាជាបង្អែមមួយដែលពេញនិយមខ្លាំង ចំពោះគ្រប់អាកាសធាតុទាំងអស់។ កុំភ្លេចមកសាកល្បងហាងការ៉េមឆ្ងាញ់ៗទាំង ៣ ខាងក្រោមនេះក្នុង Bucket list របស់អ្នកមុនចូលឆ្នាំថ្មីនេះ។

១.​ The Snacker 

មកស្គាល់ហាងការរ៉េមធ្វើដោយដៃផ្ទាល់ The Snacker ដែលជាហាងការ៉េមមួយបើកនៅម្ដុំសាររុស្ស៊ី! ពួកគេមានការ៉េមដែលធ្វើដោយដៃផ្ទាល់ជាមួយនឹងគ្រឿងផ្សំធម្មជាតិទាំងអស់ ហើយមានប្រើទឹកខ្ទះដូងស្រស់សុទ្ធសាធជារៀងរាល់ថ្ងៃ ដែលទគ្រឿងផ្សំយកមកពីកសិដ្ឋានក្នុងស្រុកតែម្ដង។ ដូច្នេះ អ្នកទាំងអស់គ្នាមិនបាច់ពីសុខភាពទេ គឺគេយករបស់ពីក្នុងស្រុកមកតែម្ដង។​

The Snacker

FB៖​ The Snacker

ទីតាំង៖ The Snacker

២. Fun Yi -豐藝

ហាងបង្អែមតៃវ៉ាន់មួយកន្លែងនេះ មានបង្អែមរសជាតិឆ្ងាញ់ជាច្រើនសម្រាប់ផ្តល់ជូនម៉ូយៗញាំុ ដូចជា នំខេក នំcrepe ខូឃី និងភេសជ្ជៈជាច្រើនទៀត។ ប៉ុន្តែបង្អែមដ៏ពេញនិយមប្រចាំហាងនោះគឺ ការ៉េមទឹកកកព្រិលនេះឯង ដែលអតិថិជនចូលចិត្តបំផុត។

Fun Yi -豐藝

FB៖​ Fun Yi -豐藝

ទីតាំង៖ Fun Yi -豐藝

៣. Frappe Kakigori (Japanese Shave Ice)

ធ្លាប់តែសាក bingsu កូរ៉េ តៃវ៉ាន តោះឥឡូវមកសាក bingsu ជប៉ុនម្ដងមើល៎! ហាងការ៉េម  bingsu ជប៉ុនមួយកន្លែងនៅជាន់ទីពីរនៃ​ ផ្សារទំនើប FunMall យើងនេះ។  Bingsu របស់ជប៉ុនត្រូវបានធ្វើឡើងដោយការ៉េមទឹកកកភ្ជាប់ជាមួយនឹង toppings មានដូចជាផ្លែឈើ ម៉ូជី ការ៉ាមែល និងសណ្តែកក្រហមផ្អែមជាដើមញាំុទៅដឹងតែប្លែកមាត់តែម្ដង។ 

Frappe Kakigori (Japanese Shave Ice)

FB៖​ Frappe Kakigori (Japanese Shave Ice)

ទីតាំង៖ Frappe Kakigori (Japanese Shave Ice)

៤. MIXUE Cambodia

ហាងការ៉េមចិនមួយកន្លែងនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ។ ពួកគេផ្តល់ជូននូវការ៉េមដែលមានតម្លៃសមរម្យត្រឹមតែ ២០០០ រៀលតែប៉ុណ្ណោះ មិនត្រឹមតែតម្លៃសមរម្យទេហើយមានរសជាតិឆ្ងាញ់ទៀតផង។ នៅទីនោះមិនមែនមានតែការ៉េមទេ មានទាំងប្រភេទភេសជ្ជៈតែ​ ហើយកាន់តែពិសេសនោះគឺ  ការ៉េមលាយជាមួយនឹងតែដែលប្លែក បើបានដាក់ម៉ាកែវអី ដឹងតែត្រជាក់ដល់បេះដូងតែម្ដង។

MIXUE Cambodia

FB៖​ MIXUE Cambodia

ទីតាំង៖ Mixue Olympic 

Mixue Chaktomuk

Mixue Toul Tompoung

Mixue FunMall

Mixue Beong Trabek

Mixue Preysar

Mixue Baktouk

Mixue Vannda

៥.​ Gelatofix Cambodia

Gelatofix គឺជាហាងការ៉េមមាន Gelato ដែលផលិតថ្មីៗ ដោយប្រើគ្រឿងផ្សំដែលនាំចូលពីប្រទេសអ៊ីតាលី ហើយធានាបាននូវទាំងរសជាតិពិតៗ និងឆ្ងាញ់។ ការ៉េម​របស់​ពួកគេ​មាន​ភាពទន់ រសជាតិដិតឆ្ងាញ់ ដាក់ចូលមាត់ទៅរលាយ​ភ្លាមៗតែម្ដង​ដោយ​ផ្តល់​នូវ​បទពិសោធន៍​ដ៏​រីករាយ។ ក្រៅ​ពី​ការ៉េម ពួកគេ​ក៏​មានទាំងអាហារថ្ងៃត្រង់​ ទាំង​កាហ្វេ និង​អាហារ​សម្រន់​ផ្សេង​ទៀត​សម្រាប់​ផ្ដល់ឲ្យអ្នកទាំងអស់គ្នា​​ផង​ដែរ។ Gelatofix មានទីតាំងចំនួនបួនស្ថិតនៅចំកណ្ដាលក្រុងភំ្នពេញនេះដែលឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការរក។

Gelatofix Cambodia

FB៖​ Gelatofix Cambodia

ទីតាំង៖ Gelatofix AeonMall Meanchey Aeon3

Gelatofix Riverside

Gelatofix AeonMall Meanchey Aeon2

Gelatofix ChipMong271MegaMall

៦. For You Cambodia_Official 

ហាងការ៉េមមួយដែលទើបតែបើកកាលពីខែវិច្ឆិកាឆ្នាំមុន មានទីតាំងនៅម្ដុំបឹងកេងកង១។ ជាការ៉េមមួយដែលមានការច្នៃនំប័ុងជាមួយការ៉េមនៅពីលើ ហើយមានដាក់ក្រែម និងផ្លែឈើតុបតែងដើម្បីឱ្យមើលទៅកាន់តែគួរឲ្យចង់ញាំុ​។ វា​មាន​ការ៉េម​ជាច្រើនរសជាតិ​​សម្រាប់​ញ៉ាំ​ជាមួយ​ដូចជា croffles, toast, brownies, and waffles តាមការចូលចិត្តរបស់អ្នក មិនត្រឹមតែការរ៉េមទេនៅទីនោះមានទាំងភេសជ្ជៈ​ឆ្ងាញ់​ៗ ដើម្បី​ញាំុំជាមួយការ៉េមកាន់តែមាន​ជាតិ​តែម្ដង ហើយបើអ្នកចូលចិត្តថតរូបវិញ ដឹងតែបានរូបស្អាតៗបែប aesthetic ម៉ងសម្រាប់អាប់ដែតក្នុង​បណ្តាញ​សង្គម។

For You Cambodia_Official 

FB៖​ For You Cambodia_Official 

ទីតាំង៖ For You Cambodia_Official

៧. Yolé Cambodia 

ចង់ញាំុយ៉ាអួក្លាសេដែលមិនមានជាតិស្ករមែនអ្ហេ? តោះមកសាកញាំុ Yolé ត្រូវ​មាច់តែម្ដង! យ៉ាអួទឹកកកដែលមានរាងជាការ៉េមទន់មានក្នុងក្នុងកែវតូច កែវកណ្ដាល និងកែវធំ ដោយគ្មានជាតិស្ករបន្ថែម ហើយថែមទាំងអាចដាក់ផ្លែឈើស្រស់ពីលើទៀតផង។ មួយទៀតបើអត់ចង់ញាំុយ៉ាអួរទេ សាកទឹកក្រឡុក Yolé ក៏បានសុខភាពដូចគ្នា ដែលមានបួនរសជាតិផ្សេងគ្នា និងមិនមានជាតិស្ករទេ។ អ្នកទាំងអស់គ្នាអាចជាវ Yolé នៅ AeonMall Phnom Penh ជាន់ផ្ទាល់ដី និង AeonMall Sen Sok City ជាន់ទី ១។

Yolé Cambodia 

FB៖​ Yolé Cambodia

ទីតាំង៖ Aeon1 Ground Floor

Aeon2 1st floor

៨. Sulbing Dessert Cafe Cambodia

ហាងបង្អែមដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកូរ៉េដែលមានជាង 16 ជម្រើសផ្សេងគ្នានៃការ៉េមទឹកកកនេះដែលត្រូវបានគេស្គាល់ថាជា bingsu។ ពួកគេប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ដើម្បីរៀបចំបង្អែម និងភេសជ្ជៈរបស់ពួកគេ។ លើសពីនេះ ពួកគេទាំងនំបុ័ងអាំងដាក់ជាមួយការ៉េមពីលើ mini sulbing និងភេសជ្ជៈដែលសម្រាប់ញាំុផ្សំជាមួយ bingsu ទៀតផង។

Sulbing Dessert Cafe Cambodia

FB៖​ Sulbing Dessert Cafe Cambodia

ទីតាំង៖ Sulbing BKK

Sulbing TK

Sulbing St 2004

 

អត្ថបទគួរតែអានបន្ទាប់