ទៅ Pub Street សៀមរាបរាល់ដងតិចអត់ដែលស្គាល់ហាងការ៉េមបើកដល់កណ្ដាលអាធ្រាតនេះទៅ
អត់មានអីចម្លែកទេទៅដើរលេងដល់សៀមរាប ដល់ Pub Street អីហើយឃ្លានចង់ញ៉ាំការ៉េមទាំងយប់ម៉ោង 10-11 អីហ្នឹង ព្រោះអីថាពេលដើរលេងអញ្ចឹងរឿងហាមញ៉ាំយប់ ហើយ Diet អីទុកមួយឡែកសិន។ សប្បាយជារឿងបច្ចុប្បន្ន រឿងឡើងគីឡូជារឿងអនាគត អញ្ចឹងហើយញ៉ាំសិន ចាំគិតតាមក្រោយត្រូវអត់?
![](https://www.foodbuzz.site/wp-content/uploads/2019/08/0729D887-AF00-470D-9AF6-E1A1B2F5A999-copy-667x1000.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/08/562FBB96-D5C3-4A69-B1EF-E273B1D4D166-copy-667x1000.jpg)
ឥឡូវតោះចាំ FoodBuzz នាំទៅញ៉ាំការ៉េមនៅហាងមួយនៅក្រោម Pub Street សៀមរាបយើងនេះ ដែលមិនត្រឹមតែមានការ៉េមឆ្ងាញ់ សម្បូររសជាតិប្លែកៗ ទីតាំងកាលីបទេ ហើយបើកតាំងពីព្រឹករហូតដល់ម៉ោង 11:30 នាទីយប់ទៀត រកណាបាន?
![](https://www.foodbuzz.site/wp-content/uploads/2019/08/966999D9-5325-4582-9DDC-FEE72F6372AE-copy-667x1000.jpg)
Gelato and Coffee Lab ឬក៏ត្រូវគេស្គាល់ថាជា Gelato Lab គឺជាហាងកាហ្វេនិងការ៉េមបែប Gelato របស់អុីតាលីដែលខុសប្លែកពីការ៉េមសាមញ្ញទូទៅដោយ Gelato ស្អិតនិងមានរសជាតិដិតជាងដោយ Gelato ផ្សំពីទឹកដោះគោច្រើនជាងការ៉េម ហើយក៏មានជាតិធាត់តិចជាងដែរ ហើយត្រូវញ៉ាំក្នុងសីតុណ្ហភាពដែលក្ដៅជាងការ៉េមដូច្នេះមាត់និងអណ្តាតរបស់អ្នកមិនសូវស្ពឹកនិងភ្លក្សរសជាតិបានល្អជាង។
![](https://www.foodbuzz.site/wp-content/uploads/2019/08/E17FE63D-FC3A-4838-A04F-1C8EF3DB9453-copy-1000x666.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/08/9E4B642D-935B-4D00-A16A-A23076C50808-copy-1000x667.jpg)
អ្វីដែលពិសេសនោះគឺរាល់ Gelato នៅទីនេះគឺត្រូវធ្វើឡើងដោយផ្ចិតផ្ចង់និងចំរាញ់ពីគ្រឿងផ្សំធម្មជាតិនិងគុណភាពខ្ពស់ៗ ហើយបង្កើតចេញជារសជាតិប្លែកជាច្រើនៗ ដូចជារសជាតិ Ciocclato al pape di Kampot ដែលជារសជាតិសូកូឡាខ្មៅលាយជាមួយនឹងម្រេចកំពត រសជាតិ Rum e Uvetta ដែលជាស្រា rum លាយជាមួយនឹងទំពាំងបាយជូរក្រៀម និងរសជាតិជាច្រើនទៀត ហើយក៏មានជាការ៉េមផ្លែឈើស្រស់បែប Sorbet ផងដែរ។
![](https://www.foodbuzz.site/wp-content/uploads/2019/08/6277733C-5410-45FA-94FD-C3814678CD0F-copy-667x1000.jpg)
ពួកយើងធ្វើដំនើរទៅដល់ Gelato Lab នេះពេលព្រលប់គួរសមដែរម៉ោងប្រហែល 10 យប់បន្ទាប់ពីដើរលេងនៅ Pub Street ឆ្អែតហើយយើងក៏សំរេចចិត្តចង់ភ្លក្សរសជាតិ Nocciola ដែលមានជាគ្រាប់ Hazelnut របស់អ៊ីតាលីនិងរសជាតិយ៉ាវអួរ Yoghurt ប៉ុន្ដែចៃដន្យអីអស់បាត់! ហើយខាងបុគ្គលិកក៏បានណែនាំឲ្យភ្លក្សរសជាតិ Tiramisu មានជាតិកាហ្វេ និង Stracciatella វិញដែលមានជា chocolate chip សុទ្ធរហូតដល់ទៅ 80%។
![](https://www.foodbuzz.site/wp-content/uploads/2019/08/C139FA63-C7B5-4FEF-A5FB-3814CE867510-copy-667x1000.jpg)
ដំបូងរាងស្ទាក់ស្ទើរបន្ដិចដែរ ព្រោះថាអ្នកសរសេរអត្ថបទមិនសូវចូលចិត្តការ៉េមរសជាតិដែលមានទឹកដោះគោ កាហ្វេ ឬសូកូឡាច្រើនទេ ប៉ុន្ដែ Wow! បន្ទាប់ពីដាក់បានមួយម៉ាត់ហើយជាប់ចិត្តតែម្ដង ការ៉េម 2 ដុំតែមួយភ្លែតប៊ិះតែថតរូបមិនទាន់ហើយតាស៎ ទាំងរសជាតិការ៉េមដ៏ស្អិតរមួតនិងមុតប្លែកពីការ៉េមទូទៅ (ភ្លក្សភ្លាមដឹងដល់គ្រឿងផ្សំតែម្ដង) ទាំងបរិយាកាសដ៏ Chill និងការតុបតែងហាងបែប Vintage ទាំងបុគ្គលិកដ៏រួសរាយទៀត គឺថាដិតអារម្មណ៍តែម្ដង ធានាថាឲ្យតែទៅលើកក្រោយ គឺត្រូវតែទៅម្ដងទៀតដើម្បីភ្លក្សរសជាតិផ្សេងៗទៀតឲ្យបាន។
![](https://www.foodbuzz.site/wp-content/uploads/2019/08/9B94205B-F7DE-4FDB-B6CC-43F1D045166B-copy-667x1000.jpg)
![](https://www.foodbuzz.site/wp-content/uploads/2019/08/F5F7A86C-E75F-4A09-A3BB-040828460092-copy-1000x667.jpg)
ហើយបើថាជ្រុលទៅដល់ហើយ ក៏កុំភ្លេចថតរូបស្អាតៗទុកដាក់ Story ក្នុង Instagram អីផង! បានរូបស្អាតហើយបាននាំគេឃ្លានការ៉េមទាំងយប់ទៀត!
ទីតាំង៖ Gelato and Coffee Lab ចន្លោះផ្លូវស៊ីវុត្ថានឹងផ្លូវលេខ 11 ភូមិមណ្ឌលមួយ Pub Street ខេត្តសៀមរាប | Googlemap
បើកពីម៉ោង៖ 9AM - 11:30PM
តម្លៃ៖ $1.50/scoop, $2.50/2 scoops