មោះ! រៀនធ្វើភេសជ្ជៈ Hwachae បែបកូរ៉េតាមអាយដល BTS! ងាយៗ លឿនៗ សំខាន់ឆ្ងាញ់ទៀត!

នៅក្នុង Episode មួយនៃកម្មវិធី In The Soop របស់ប្រទេសកូរ៉េ ក្រុមតារាចម្រៀងផប់ដ៏ល្បី ដែលមានឈ្មោះថា BTS បានធ្វើភេសជ្ជៈមួយដែលមានឈ្មោះថា Hwachae ហើយញ៉ាំជុំគ្នា។ Hwachae ជាភេសជ្ជៈរបស់កូរ៉េដែលងាយស្រួលធ្វើ ហើយចំណាយពេលតិច គ្រឿងផ្សំក៏ងាយៗ ស្រួលរកទៀតផង! ថ្ងៃនេះក្រុម​ FoodBuzz យើងនឹងចែករំលែកពីវិធីធ្វើ Hwachae ទៅដល់អ្នកទាំងអស់គ្នាសាកធ្វើញ៉ាំបានណា!

គ្រឿងផ្សំ

១. ប៉ោម (កន្លះផ្លែ)

២. ឪឡឹក (កន្លះផ្លែ)

៣. 7Up (¾ នៃមួយកំប៉ុង)

៤. ទឹកដោះគោ (១០០-២០០ មីលីលីត្រ)

៥. ទឹកកក

វិធីធ្វើ

១. គាស់យកសាច់ឪឡឹក និងហាន់ផ្លែប៉ោមជាចំណិតស្ដើងៗ

២. ដាក់ផ្លែឈើដែលចិតរួចចូលចានមួយ ហើយចាក់ 7Up និងទឹកដោះគោចូល

៣. កូរឲ្យសព្វហើយក៏រួចរាល់អាចញ៉ាំបាន! 

ភេសជ្ជៈមួយនេះគឺងាយស្រួលធ្វើ ហើយគ្រឿងផ្សំតិច មិនចំណាយច្រើនទៀតផង! មិនជឿ សាកធ្វើញ៉ាំមើល ដឹងតែឆ្ងាញ់ជាប់ចិត្ត ហើយនឹកឃើញដល់ Oppa Oppa នៅកូរ៉េតែម្ដង។ 

អត្ថបទគួរតែអានបន្ទាប់