ចម្អិនបាយដំណើបរួចហើយ កុំភ្លេចឡើយ «ទឹកដោះគោខាប់ ធីផត រសជាតិស្វាយទុំ»

តិចច្រឡំថាធ្វើបាយដំណើបស្លឹកតើយពិបាកណា៎…តាមពិតទៅ បង្អែមមួយមុខនេះ មិនត្រូវការគ្រឿងផ្សំច្រើន ហើយវិធីធ្វើវិញ ក៏មិនស្មុគស្មាញដូចដែលអ្នកគិតដែរ។ អញ្ចឹងហើយ…ថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកអំពីវិធីចម្អិនបាយដំណើបស្លឹកតើយតាមបែបងាយៗ ហើយរសជាតិនឹងរឹតតែពិសេសជាមួយនឹង «ទឹកដោះគោខាប់ ធីផត រសជាតិស្វាយទុំ»…

គ្រឿងផ្សំ

-អង្ករដំណើប

-ទឹកស្លឹកតើយ (ល្មមសម្រាប់ការដាំអង្ករដំណើប ​តាមបរិមាណដែលអ្នកប្រើ)

-ស្វាយទុំ

-អំបិល (មួយចិប)

-ទឹកដោះគោខាប់ ធីថត រសជាតិស្វាយទុំ

វិធីធ្វើ

-លាងអង្ករដំណើបឲ្យស្អាត​ រួចដាក់ត្រាំទឹកប្រមាណ៤-៥ម៉ោង

-ស្រង់អង្ករចេញពីទឹក ហើយដាក់ដាំជាមួយនឹងទឹកស្លឹកតើយ រយៈពេលប្រហែល២០នាទី (ថែមអំបិលបន្តិច)

-ពេលបាយដំណើបឆ្អិនហើយ ដាក់ផ្ងំចោល៥នាទី មុននឹងចាប់​ ឬដួសដាក់ចាន

-ចិតស្វាយទុំជាចំណិតល្មម ដាក់អមនឹងបាយដំណើប រួចជាការស្រេច!

ចង់ដឹងថា ញ៉ាំម៉េចបានរឹតតែឆ្ងាញ់ទេ៎? ងាយៗទេ!!! ពេលញ៉ាំ គ្រាន់តែបន្ថែមការ៉េម និង Whipping Cream ​អមទៅ…

ហើយកុំភ្លេច ស្រោច «ទឹកដោះគោខាប់ ធីផត រសជាតិស្វាយទុំ​»  បន្ថែមរសជាតិដ៏ពិសេសផងណា៎… 

អត្ថបទគួរតែអានបន្ទាប់