នៅផ្ទះលាយ Soju ជាមួយការ៉េមញ៉ាំម៉េចដែរ?

អ្វីដែលពិសេសកំឡុងពេលដេកផ្ទះនេះគឺ អ្នកអាចរៀនអ្វីថ្មីៗពីបណ្ដាញសង្គម ឬក៏ការធ្វើ ឬ ចម្អិនដោយដៃខ្លួនឯងនៅផ្ទះ។​ បើនៅផ្ទះរាល់ថ្ងៃអផ្សុកសឹងអីហើយ មករៀនធ្វើភេសជ្ជៈប្លែកជាមួយនឹង FoodBuzz ក៏បាន។ ថ្ងៃនេះមានភេសជ្ជៈប្លែកមួយមកណែនាំនោះគឺ Melona Soju Cocktail ដែលជាភេសជ្ជៈស្រាកូរ៉េសូជូ លាយជាមួយនឹងការ៉េមដើម Melona។

អ៊ីចឹង ចាប់ផ្ដើមជាមួយនឹងគ្រឿងផ្សំថាមានអ្វីខ្លះ៖

-          ស្រាកូរ៉េសូជូ រសជាតិដើម

-          ការ៉េមដើម Melona

-          ស្ព្រៃ ឬ 7UP ឬ ទឹកសូដា

ឥឡូវចូលដល់ការលាយម្ដង! ដំបូងឡើយ អ្នកត្រូវចាក់ស្រាកូរ៉េចំនួន 2 shots ចូលទៅក្នុងកែវមានទឹកកក (តម្រូវតាមទំហំកែវរបស់អ្នកដែរ) រួចចាក់ ស្រ្ពៃ ប្រមាណមួយភាគបីនៃកែវចូល។ កុំឲ្យហៀរពេកណា៎ ព្រោះអ្នកនៅត្រូវដាក់ការ៉េមផ្លែត្រសក់ស្រូវនេះចូលទៅក្នុងកែវដែលអ្នកលាយរួចទៀត។

ដាក់ហើយ បង្វិលការ៉េម រហូតទាល់តែភេសជ្ជៈដែលអ្នកលាយហើយចេញពណ៌ត្រួយចេកខ្ចីស្រស់ស្អាត។ ជឹបម៉ាញឹបទៅ ផ្អែមឆ្ងាញ់ មែនអត់? 

ប្រសិនបើអ្នកមិនចូលចិត្តផ្អែម ពួកយើងលើកទឹកចិត្តឲ្យប្រើប្រាស់ទឹកសូដា ដែលគ្មានរសជាតិផ្អែម ជៀសជាងការប្រើប្រាស់ស្ព្រៃ ឬ 7UP។ ព្រោះការ៉េមផ្អែមស្រាប់ហើយនោះអី!

គ្រឿងផ្សំទាំងអស់ អាចរកបាននៅផ្សារទំនើបឡាក់គី ឬ តាមម៉ាតជិតផ្ទះរបស់អ្នក។

Credit recipe: Crazy Korean Cooking

អត្ថបទគួរតែអានបន្ទាប់