ឈប់ ”ចាប់ឆាយព្រឹក ចាប់ឆាយល្ងាច” ទៀតហើយចូលឆ្នាំចិននេះជាមួយនឹងប្រូម៉ូសិនពីហាងទាំងនេះ!
ពិធីបុណ្យចូលឆ្នាំចិនគឺកាន់តែខិតជិតមកដល់មែនទែនហើយ និយាយឲ្យចំទៅគឺស្អែកៗនេះហើយ! ក្នុងឱកាសចូលឆ្នាំចិន គ្មានអ្វីសប្បាយរីករាយជាងការជួបជុំគ្រួសារ ញាតិសណ្ដានទាំងជិតនិងឆ្ងាយ ទទួលយកអាំងប៉ាវហេងៗ ការសែនឧទិ្ទសជូនជីដូនជីតា និងការញ៉ាំអាហារយ៉ាងហូរហៀរគ្រប់មុខ។ ហើយបើនិយាយរឿងម្ហូបអាហារចូលឆ្នាំចិននេះវិញ មួយមុខដែលមិនដែលបាត់មុខនោះគឺសម្លរចាប់ឆាយ ដែលញ៉ាំយ៉ាងណាដ៏ដូចជាមិនថយសោះ ប៉ុន្ដែឆ្នាំនេះលែងបារម្ភហើយព្រោះថាអ្នកអាចញ៉ាំចំណីអាហារផ្សេងៗទៀតក្រៅពីចាប់ឆាយនៅតាមភោជនីយដ្ឋានខាងក្រោមនេះដែលមានការបញ្ចុះតម្លៃយ៉ាងពិសេស ដូចដឹងចិត្តកូនចៅចិនអញ្ចឹង!
#1 myBurgerLab Cambodia
ក្រហមនិងផ្កាឈូកនាំសិរីសួស្ដីដូចគ្នាដែរតា! កុំភ្លេចទៅសាកប៊ឺហ្គឺមើមឆៃថាវក្រហមនៅ myBurgarLab ជាមួយនឹងប្រូម៉ូសិនដ៏ទាក់ទាញនេះ។
តម្លៃ: ប្រហែល 3$
ម៉ោងដំណើរការ: 08:00AM – 9:00PM
លេខទំនាក់ទំនង: 099 666 424
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ myBurgerLab
#2 Bar-B-Q Plaza
ឈុតហេងៗនេះឡូយហ្មង! ញ៉ាំហើយទទួលបានអាំងប៉ាវជាលុយនិង vouchers ទៀត!
ម៉ោងដំណើរការ: 9AM – 9PM
លេខទំនាក់ទំនង: 023 880 880
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Bar B Q Plaza
#3 Goong Korean BBQ Restaurant
បើញ៉ាំបែបជាលក្ខណៈស៊ុបនិងសម្លរទ្រលាន់ហើយ...អាចសាកញ៉ាំជាសាច់អាំងកូរ៉េក៏បានដែរ ព្រោះ Goong បញ្ចុះតម្លៃ 15% សម្រាប់ឱកាសចូលឆ្នាំចិននេះរហូតដល់ថ្ងៃ 10 ខែកុម្ភៈ!
ម៉ោងដំណើរការ៖ 11AM – 2PM & 5PM – 10PM
លេងទំនាក់ទំនង៖ 023 880 033/ 095 331 988
ទីតាំង៖ #105, ផ្លូវ 592, ភ្នំពេញ | Googlemap
#4 BreadTalk Cambodia
អត់ចង់ញ៉ាំបាយ? អញ្ចឹងញ៉ាំនំប៉័ងក៏បានដែរ! នំប៉័ងជាមួយនឹងភេសជ្ជៈក្នុងតម្លៃយ៉ាងសមរម្យ។
ម៉ោងដំណើរការ: 6:30 AM - 9:00 PM
លេខទំនាក់ទំនង: 099 989 898
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ BreadTalk Cambodia
#5 Park Café
អ្នកណាមិនស្គាល់ Park Cafe ដែលមានបម្រើគ្រប់មុខទាំងអស់មិនថាបាយ គុយទាវឬភេសជ្ជឡើយ! ហើយកាន់តែពិសេសនោះសំរាប់ការញ៉ាំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 កុម្ភៈ អ្នកនឹងទទួលបានកាដូអាំងប៉ាវដែលមានជារង្វាន់ជាច្រើនទៀតផង! ញ៉ាំឆ្ងាញ់ហើយបានហេងហេងទៀត!
ម៉ោងដំណើរការ: 6:30AM - 9:30PM
លេខទំនាក់ទំនង: 012 232 823
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Park Cafe
#6 Pezzo Pizza Cambodia
ញាក់សាច់! ឆ្នាំនេះ Pezzo Pizza Cambodia អបអរសាទរពិធីបុណ្យចូលឆ្នាំចិនដោយបញ្ចេញនូវ ”ហេង ហេង ភីហ្សា” ដែលរោយបន្ថែមពីលើដោយសាច់បាក់យ៉ុងសាច់ជ្រូកនិងបន្ទះសាច់ជ្រូកអាំងនាំចូលពីប្រទេសសឹង្ហបុរីទៀតផង។
តម្លៃ: ចាប់ពី 3.50$
ម៉ោងដំណើរការ: 10AM – 10PM
លេខទំនាក់ទំនង: 023222115
ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Pezzo Pizza Cambodia
#7 Jones the Grocer
អ្នកណាថាចូលឆ្នាំចិនចាំបាច់ត្រូវតែញ៉ាំម្ហូបចិនឬអាស៊ី? ញ៉ាំម្ហូបអឺរ៉ុបក៏បាន ហើយនៅ Jones the Grocer ក៏មានការផ្ដល់កាដូអាំងប៉ាវជាពិសេសរាល់ការចំនាយ $10 ឡើយទៅ។
ម៉ោងដំណើរការ៖ 6:00AM - 11:00PM
ទីតាំង៖ ជាន់ផ្ទាល់នៃ AEON Mall សែនសុខ (ទល់មុខ Puzzle 2) | Googlemap
#8 Yi Sang Restaurant (សាខាទួលគោក)
កាលពីប៉ុន្មានថ្ងៃមុន ពួកយើងបានចុះផ្សាយអត្ថបទអំពីការញ៉ាំឌីមសាំនាំក្នុងថ្ងៃចូលឆ្នាំចិននាំមកនូវសំនាងល្អ អញ្ចឹងហើយម៉េចក៏មិនទៅញ៉ាំឌីមសាំមួយឆ្អែតនៅភោជនីយដ្ឋាន Yi Sang តែម្ដងទៅទាន់នៅមានប្រូម៉ូសិនស្រាប់?
លក្ខខណ្ឌ៖ 50% សម្រាប់ក្មេងអាយុក្រោម 6 ឆ្នាំ នៅសាខាទួលគោកតែមួយគត់។
តម្លៃ៖ $10++ សម្រាប់ម្នាក់
ម៉ោងដំណើរការ: 6AM – 10PM
លេខទំនាក់ទំនង:085 208 777
ទីតាំង៖ #13 ផ្លូវលេខ 337 ខណ្ឌទួលគោក ភ្នំពេញ | Googlemap
#9 Fortune Palace និង Hall of Golden Chimes (NagaWorld)
ចូលឆ្នាំម្ដងៗដឹងតែមានការជួបជុំគ្រួសារមែនអត់? អញ្ចឹងទៅសាកឈុតអាហារនាំលាភនៅ Fortune Palace និង Hall of Golden Chimes ភោជនីយដ្ឋានចិនទទួលបានពានរង្វាន់នៅ NagaWorld ម្ដងមើល? ម្ហូបរសជាតិឆ្ងាញ់ហើយទទួលបានការកំសាន្តផ្សេងៗទៀត ងាយរកណាបាន!
តម្លៃ៖ $238/4 នាក់ ឬ $444/10 នាក់
ការផ្ដល់ជូន៖ ពីថ្ងៃនេះ រហូតដល់ទី 19 កុម្ភៈ 2019
ទីតាំង៖ NagaWorld-Hotel, Casino & Club ភ្នំពេញ | Googlemap
#10 បបរ
ម្ហូបចិនពិតជាឆ្ងាញ់ ប៉ុន្ដែពេលខ្លះញ៉ាំច្រើនពេក ក៏មានអារម្មណ៍ថាទ្រលាន់ដោយសារមានជាតិខ្លាញ់ច្រើនដែរ ដូច្នេះហើយប្រិយមិត្តក៏អាចញ៉ាំជាប្រភេទបបរសរឬបបរគ្រឿងក្ដៅដើម្បីកាត់ជាតិខ្លាញ់និងទ្រលាន់នេះបានដែរ។ បើចង់ញ៉ាំបបរ តោះមកសាកកន្លែងទាំងនេះ។ អត្ថបទបបរ
បំរាម: តាមអបិយជំនឿចិន ការបរិភោគបបរនៅព្រឹកដំបូងនៃថ្ងៃចូលឆ្នាំចិនគឺអាចនាំមកនូវសំណាងមិនល្អ ព្រោះបបរតំណាងឲ្យភាពក្រីក្រ អញ្ចឹងបើចង់ញ៉ាំបបរ ចាំពេលល្ងាចឬថ្ងៃបន្ទាប់អីចាំញ៉ាំណា!
តែប៉ុណ្ណេះអស់បារម្មណ៍រឿងចាប់ឆាយព្រឹក ចាប់ឆាយល្ងាចទៀតហើយ ចូលឆ្នាំចិនឆ្នាំនេះ! “thank u, next” ណាចាប់ឆាយ!
https://gph.is/2FNQTk8