របៀបធ្វើ ទឹកត្រីកោះកុង បែបហឹរ!

អាចញុំាជាមួយមាន់ដុតក៏ត្រូវ គ្រឿងសមុទ្រស្រុះក៏ត្រូវ ហើយសំខាន់ចុងខែអ៊ីចេះទុកញ៉ាំជាមួយពងទាចៀន កាន់តែមានជាតិ! តោះរៀនធ្វើ ទឹកត្រីកោះកុងបែបហឹរ រសជាតិដើម សំខាន់ទុកបានយូរទៀត!

#គ្រឿងផ្សំ:

  • ម្ទេស ១៥ក្រាម (ច្រើន ឬតិចតាមចំណង់ចំណូលចិត្ត)
  • ខ្ទឹមក្រហម១មើម
  • ខ្ទឹមសរ៤កំពឹស
  • ទឹកខ្មេះ ឬទឹកក្រូចឆ្មា ១០ស្លាបព្រាបាយ
  • អំបិល១ស្លាបព្រាកាហ្វេ
  • ស្ករស ឬស្ករត្នោត មួយស្លាបព្រាបាយ
  • ប្រេងឆា ឬប្រេងអូលីវ៣ស្លាបព្រាបាយ

#របៀបធ្វើ:

១.​ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកបញ្ចូលគ្នារហូតទាល់តែម៉ដ្តល្អ។

២. ចាក់ចូលឆ្នាំងតូចល្មមមួយ បើកភ្លើងតិចៗប្រហែល 10 នាទី។

៣. កូរឲ្យសព្វ និងបន្ថែមទឹកបន្តិច

៤. បន្តបើកភ្លើងតិចៗប្រហែល 5 នាទីទៀតជាការស្រេច

៥​. ចាក់ដាក់ក្នុងកែវ និងអាចរក្សាទុកក្នុងទូរទឹកកករហូតដល់១ខែ៕  

ប្រភព៖ pickledplum

អត្ថបទគួរតែអានបន្ទាប់