Char Koay Kak​ - បាយឆាបែបម៉ាឡេសុី រសជាតិឆ្ងាញ់មិនគួររំលងនៅក្នុងផ្សារ Golden Sorya Mall

Hong Kee Food ជាហាងម្ហូបអាហារម៉ាឡេសុីនៅក្នុងផ្សារ Golden Sorya Mall។ ថ្វីត្បិតតែទើបតែបើកបាន ៣​ ខែមែន តែហាងនេះជាកន្លែងដែលជនជាតិម៉ាឡេសុីរស់នៅក្នុងទីក្រុងភ្នំពេញ និងជនជាតិខ្មែរយើងដូចគ្នា ចូលចិត្តទៅញ៉ាំព្រោះអាហារបែបម៉ាឡេស៊ីនៅទីនោះមានរសជាតិឆ្ងាញ់។

​ក្នុងចំណោមម្ហូបជាច្រើនមុខនៅហាងនេះ Char Koay Kak ជាម្ហូបមួយមុខដែលគេនិយមចូលចិត្តញ៉ាំ។ Cha Koay Kak ជាដុំបាយឆាដែលធ្វើមកពីម្សៅអង្ករចំហុយ ហើយកាត់ជាដុំៗ រួចយកទៅឆាជាមួយគ្រឿងផ្សេងៗ​ និងបន្លែស្រស់ៗ។​​

រសជាតិប្រៃផ្អែមៗ ឈ្ងុយទឹកសុីអុីវតិចៗ បន្លែដែលនៅស្រួយៗ​ ក្រុម FoodBuzz យើងចូលចិត្តញ៉ាំមួយមុខនេះជាមួយទឹកជ្រលក់ Sambal ព្រោះវាបន្ថែមរសជាតិឆ្ងាញ់ ដូច្នេះបើទៅញ៉ាំ Char Koay Kak កុំភ្លេចសុំទឹកជ្រលក់ Sambal មកជ្រលក់ជាមួយផង! 

Hong Kee Food

អត្ថបទគួរតែអានបន្ទាប់