ហាងសាច់អាំងជប៉ុន បរិយាកាសនិងការតុបតែងបែបជប៉ុន រកបាននៅ ហុកកិ - Hokke Yakiniku

ហុកកិ - Hokke Yakiniku ជាហាងថ្មីទើបតែបើកមួយទៀតហើយដែលមានបម្រើជូនសាច់អាំងបែបជប៉ុន មានទីតាំងនៅម្ដុំបឹងកេងកងតែម្ដង។ ហុកកិ - Hokke Yakiniku មានទីធ្លាធំទូលាយ មានការតុបតែងរចនាតាមបែបជប៉ុន ដែលគ្រាន់តែមើលពីក្រៅក៏ជះអារម្មណ៍ដូចជាផ្ទះបុរាណជប៉ុនអ៊ីចឹង។ 

ហុកកិ - Hokke Yakiniku​​ មានលក់នូវសាច់ស្រស់ៗ ថ្មីៗ មានគុណភាពខ្ពស់ជាច្រើនប្រភេទសម្រាប់ជាជម្រើស។ នៅទីនេះមានទាំងសាច់មាន់ សាច់គោ សាច់ជ្រូក ត្រី និងគ្រឿងសមុទ្រផ្សេងៗប្រកបតាមចំណង់ចំណូលចិត្ត។​ បន្លែ និងទឹកជ្រលក់ក៏មានអមមកជាមួយសាច់ដើម្បីផ្ទាប់ញ៉ាំជាមួយឲ្យកាន់តែឆ្ងាញ់។ 

បរិយាកាសល្អ ម្ហូបឆ្ងាញ់ រីឯសេវាកម្មក៏ល្អទៀត! បុគ្គលិកមានភាពរួសរាយរាក់ទាក់ យកចិត្តទុកដាក់និងអតិថិជនបានល្អ។ 

  • ទីតាំង៖ ផ្លូវ ៩៥ កែង ផ្លូវ ៣៨៦​ បឹងកេងកង ភ្នំពេញ
  • ផែនទី៖ https://goo.gl/maps/mrwDYnDrnuLdwNK89
  • សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក៖ Hokke Yakiniku

ហុកកិ - Hokke Yakiniku

  • St 95 corner St 386, Boeung Keng Kong 3, Phnom Penh
  • 081 772 333

អត្ថបទគួរតែអានបន្ទាប់