មិនចាំបាច់ហោះទៅម៉ាឡេទេ! ចំណាយចាប់ពី $4 ក៏អាចញ៉ាំម្ហូបម៉ាឡេពិតៗនៅ HKB បានដែរ!

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ HKB ហាងមីប៉ក់ ឬ អាហារចិនម៉ាឡេនៅ អ៊ីអន ហើយត្រូវអត់? តែមានដឹងអត់ថា HKB មានសាខាច្រើននៅក្នុងភ្នំពេញ? ថ្ងៃនេះ FoodBuzz នាំមកឲ្យស្គាល់ HKB សាខាទី 3 ដែលស្ថិតនៅតាមបណ្ដោយផ្លូវទន្លេបាសាក់ ជិតស្ពានឥន្ទធនូកោះពេជ្រ។ សម្រាប់អ្នកដែលមិនចង់ចូលអ៊ីអនពីរបីតង់ អាចមកសាខាទី 3 នេះផ្ទាល់បាន។

HKB គឺជាហាងចិនម៉ាឡេ ដែលមានបម្រើអាហារជាច្រើនប្រភេទ មានទាំងណាស៊ីឡាម៉ាក់ គុយទាវភីណាង មីប៉ក់ ការីឡាក់សា បាយសាច់មាន់ស្ងោរ និងផ្សេងៗជាច្រើនទៀត។ បើនិយាយពីមុខម្ហូបដែលលក់ដាច់ជាងគេប្រចាំហាង គឺ មីប៉ក់។ អ្នកលក់គាត់ប្រាប់ ក្រុមការងារ FoodBuzz ថាម្ហូបមួយមុខនេះ លក់ដាច់ជាងគេ។ ចឹងមកដល់ HKB អត់បានសាក មីប៉ក់ ម៉េចកើត!

សម្រាប់រសជាតិរបស់ម្ហូបវិញគឺ មានរសជាតិឆ្ងាញ់ប្លែក រសជាតិម្ហូបនីមួយៗមុត តែមិនប្រៃពេក មិនហឹរពេក។ ម្ហូបដែលក្រុមការងារ FoodBuzz ចូលចិត្តជាងគេគឺ បាយមាន់បំពង (ណាស៊ីឡាម៉ាក់សាច់មាន់អាំង) ដែលម្ហូបមួយចាននេះទាំងទឹកជ្រលក់ ទាំងមាន់គឺជាតិបស់គេ សំខាន់ស្បែកមាន់ស្រួយខ្ញោកៗ ដឹងតែត្រូវចិត្តអ្នកចូលចិត្តស្បែកមាន់ហើយ។ 

សម្រាប់ម្ហូបទី 2 ដែលក្រុមការងារយើងចូលចិត្តនោះគឺ មីប៉ក់ដែលជាម្ហូបល្បីប្រចាំហាង។ សរសៃមីឆ្ងាញ់ប្លែក ហើយសាច់វិញគឺដាក់មួយមាត់ហើយចង់ដាក់មួយម៉ាត់ទៀតតែម្តង។ ចំណែកការីឡាក់សាវិញ ក៏មិនចាញ់មីប៉ក់ដែរ។ ទឹកការីឆ្ងាញ់សាហាវ ហើយបើមី និងសាច់វិញផុយល្អបស់គេហ្មង! ម្ហូបមួយមុខនេះគឺ មានមីដល់ទៅ 2 ប្រភេទឯណោះ មានសរសៃធំផង មានមីសរសៃតូចផង។ 

ហាង HKB នេះមានទីតាំងតាមបណ្តោយផ្លូវ ទន្លេបាសាក់ ជិតស្ពានឥន្ទធនូកោះពេជ្រ។ ប៉ុន្តែ ហាង HKB នេះមិនមែនមានតែ 1 សាខានេះទេ គឺគេមានដល់ទៅ  3 សាខា ដែលសាខាទី 1 នៅផ្លូវ 59 ក្រោយ Cellcard និងមួយទៀតមានទីតាំងស្ថិតនៅ អ៊ីអន ម៉ល ភ្នំពេញ ដែលទីតាំងមួយនេះទើបនឹងបើកថ្មី។ 

ចំណុចពិសេសរបស់ហាងនេះ គឺម្ហូបមានរសជាតិឆ្ងាញ់ ដាក់មួយម៉ាត់ហើយចង់ដាក់មួយម៉ាត់ទៀត។ រសជាតិមួយចានៗ គឺមានរសជាតិមុត មិនប្រៃពេក មិនហឹរពេក និយាយទៅត្រូវមាត់ហ្មង។ ចំណុចពិសេស 1 ទៀតគឺ បុគ្គលិកមានភាពរសរាយរាក់ទាក់ និងសេវាកម្មល្អ។ ហើយស្រឡាញ់ត្រង់តែទឹកកកសុំអត់កំណាញ់ហ្មង! 

ចង់ញ៉ាំម្ហូបចិន ម៉ាឡេ កុំភ្លេចHKB ណា៎!

HKB3 Restaurant

  • HKB3 Restaurant (Mee Pok), Koh Pich Street, Phnom Penh, Cambodia
  • 015692868

អត្ថបទគួរតែអានបន្ទាប់