HKB
- HKB restaurant (Malaysian Cuisine) St. 59 Phnom Penh, Cambodia
- 098692929
ម៉ោះ! FoodBuzz ណែនាំឲ្យទៅសាកម្ហូបចិន-ម៉ាឡេនៅភោជនីយដ្ឋាន HKB រាល់ដងមានបានទៅសាកនៅ? បើបានសាកហើយមាន ដែលទៅសាកនៅហាងសាខាដើមអត់? ទីតាំងស្រួលរកនៅម្តុំវិមានឯករាជ្យយើងហ្មង!
ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់ហើយ ភោជនីយដ្ឋាន HKB ជាហាងម្ហូបបែប ចិន-ម៉ាឡេដែលមានម្ហូបទំនងៗដូចជាមីប៉ក់ និងមីគោកជាដើម។ មិនត្រឹមតែប៉ុណ្ណោះ HKB មានលក់ម្ហូបឆ្ងាញ់ៗរហូតដល់ 28 មុខឯណោះ។ គ្រាន់តែគិតក៏ឃ្លានដែរ!
ក្រុមការងារយើងបានជ្រើសរើស មកសាក សាខាដើមរបស់ភោជនីយដ្ឋាន HKB ដែលអតិថជនភាគច្រើនស្គាល់ថា ភោជនីយដ្ឋានហុងជីងប៉ាវ ដោយបាននាំយករសជាតិម្ហូបម៉ាឡេពិតៗតែម្តងមកកាន់ភ្នំពេញយើង។ ដូចតែសាខាផ្សេងៗរបស់ HKB សាខាវិមានឯករាជ្យនេះមានម៉ឺនុយម្ហូបរហូតទៅជាង 28 មុខអមជាមួយភេសជ្ជៈស្រស់ៗ ប៉ុន្តែអ្វីដែលកាន់តែពិសេសដែល FoodBuzz ចង់ប្រាប់នោះគឹហាងម្ហូបម៉ាឡេនេះមានម៉ឺនុយថ្មីទៀតហើយ!
មួយវិញទៀត ម្ហូបមួយមុខដែលអ្នកមិនគួរមើលរំលងពេលទៅភោជនីយដ្ឋាន HKB គឺ មីគាវគោក។ មួយមុខនេះរាងមានប្រេងច្រើនបន្តិចតែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងហ្មង ដែលវាត្រូវបានផ្សំគ្រឿងរូបមន្តពិសេសនៃរសជាតិដើមរបស់ ចិន-ម៉ាឡេស៊ី។ សំខាន់មានជើងមាន់ដែលយកទៅខជាមួយគ្រឿងដ៏ឈ្ងុយ ផុយ ឆ្ងាញ់នឹងជាតិឌិតជាប់មាត់ ខាំមួយមាត់ណាក៏ដោយមកតែសាច់។ អាចនិយាយបានថាមួយចាននេះគឺមានតែនៅ HKB តែប៉ុណ្ណោះ។
ម្ហូបទំនងៗ ដែលមានរសជាតិប្លែកនៅភោជនីយដ្ឋាន HKB មិនមែនមានតែប៉ុណ្ណឹងទេណា៎ នៅមានច្រើនថែមទៀតហ្អ៎ ក្នុងនោះមានដូចជា៖ តៅហ៊ូលីងខ្ទឹមស ប្រហិតត្រីចៀន ខជើងជ្រូកប៉ាគូតេ ស៊ុបស៊ួយចែវ សាច់មាន់បន្ទះម្រេចខ្មៅ មីឆា Maggi Kari និងម្ហូបពិសេសៗជាច្រើនទៀតប្រចាំហាង ដែលភាគច្រើនប្រិយមិត្តដែលធ្វើការនៅម្តុំនោះមិនដែលខ្វះទេក្នុងការសាកម្ហូបប្លែកៗថ្មីៗរាល់ថ្ងៃ។
ប្រិយមិត្តទាំងអស់គ្នាអាចទៅកុម៉្មង់ញុាំបាន ម្ហូបប្លែកឆ្ងាញ់ហើយតម្លៃសមរម្យទៀត ដោយភោជនីយដ្ឋាន HKB ផ្ទាល់បើកដំណើរការចាប់ពីម៉ោង 7ព្រឹក រហូតដល់ 9យប់ឯណោះ។
អីញ្ចឹង! បើបានទៅដល់ ម្តុះវិមានឯករាជ្យអី ឈប់សួរគ្នាថា “ចង់ញុាំអីគេ?” ឬ “ឃ្លានតែអត់ដឹងញុាំអី” ទៀតហា៎។ ដើរតម្រង់មក HKB ហ្មងមក! ហាហា។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.