HKB Aeon Mall Phnom Penh
- AEON mall I Ground Floor, next to 4B entrance
- 010864495
បើនិយាយពីម្ហូបបែបម៉ាឡេស៊ី អ្នកទាំងអស់គ្នាប្រាកដជាគិតថាវាមានគ្រឿងនិងក្លិនឌិតខ្លាំងដែលធ្វើឲ្យ foodie ខ្មែរ និងបរទេសមិនសូវជាចាប់អារម្មណ៍។ តែមិនជាអ្វី! ឥឡូវនេះលោកអ្នកអាចមកភ្លក់ដោយមិនបាច់ខ្វាយខ្វល់ជាមួយនឹងក្លិនគ្រឿងការីឌិតៗទៀតទេ។ HKB ជាហាងបម្រើជូនម្ហូបចិន-ម៉ាឡេស៊ីដែលរសជាតិតម្រូវតាមគ្រប់ជាតិសាសន៍។
ការបេតីទៅលើអាហារប្លែកៗបែបមីប៉ក់ និងមីគោកបែបចិន-ម៉ាឡេស៊ីមានការគាំទ្រខ្លាំងឡើងៗ ជាពិសេសគឺនៅហាង HKB ផ្ទាល់តែម្តង។ នេះជាហេតុដែល HKB Restaurant បានបន្តបោះជំហានរបស់ខ្លួនឲ្យកាន់តែកៀកអតិថិជន។
សាខាថ្មីដែលជាសាខាទី 4 របស់ HKB Resturant មានទីតាំងនៅផ្សារទំនើបអ៉ីអនម៉លជាន់ផ្ទាល់ដីដែលមានបរិយាកាសបែប Outdoor គួបផ្សំជាមួយខ្យល់ត្រជាក់ល្ហឹមៗ។ ទីតាំងថ្មីនេះមានទីធ្លាធំគួរសមជាមួយនឹងម៉ឺនុយម្ហូបរហូតទៅជាង 26 មុខអមជាមួយភេសជ្ជៈស្រស់ៗ ឬ បែបកំប៉ុងជាច្រើនទៀតដែលអតិថិជនអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។
បើច្រើនមុខយ៉ាងនេះញ៉ាំមួយណាទៅ? កុំពិបាកគិតច្រើនអី ប្រិយមិត្តទាំងអស់គ្នាអាចសាកជាមួយម្ហូបប្រចាំហាង HKB គឺមីប៉ក់ដែលជាប្រភេទមីគោកមានរសជាតិហឹរតិចៗល្មម ជាមួយសរសៃមីទន់ និងគ្រឿងផ្សំជាច្រើនមុខទៀតធ្វើឲ្យមីប៉ក់មួយចាននេះកាន់តែឈ្ងុយឆ្ងាញ់។
ម្ហូបមួយមុខដែលអ្នកមិនគួររំលងជាមួយមីគោកជើងមាន់ដូចគ្នា។ មួយមុខនេះរាងមានប្រេងច្រើនបន្តិចតែបែបនេះទើបជារសជាតិដើមរបស់ ចិន-ម៉ាឡេស៊ី។ សំខាន់មានជើងមាន់ដែលយកទៅខជាមួយគ្រឿងដ៏ឈ្ងុយ ផុយ ឆ្ងាញ់នឹងជាតិឌិតជាប់មាត់ ខាំមួយមាត់ណាក៏ដោយមកតែសាច់។ អាចនិយាយបានថាមួយចាននេះគឺមានតែនៅ HKB តែប៉ុណ្ណោះ។ មួយមុខនេះមានការគាំទ្រខ្លាំងដែលសូម្បីតែអ្នកលេង Tik Tok ល្បីៗមួយក៏បានមកសាកភ្លក់មីគោកជើងមាន់នេះហើយសរសើរថាឆ្ងាញ់ដែរ។
មកដល់ HKB លោកអ្នកក៏អាចសាកជាមួយម្ហូបប្លែកឆ្ងាញ់ៗជាមួយជាភេសជ្ជៈស្រស់ៗជាច្រើនទៀតផងដែរ ដែលគ្រប់ចានទាំងអស់សុទ្ធសឹងតែធ្វើដោយការយកចិត្តទុកដាក់។
បើទៅដល់អ៉ីអនហើយ ចង់សាកអាហារចិន-ម៉ាឡេ អាចសាកអាហារនៅ HKB បានណា៎!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.