វិទ្យាល័យកាហ្វេ៖ ហាងកាហ្វេតុបតែងបែបវិទ្យាល័យជាពិសេសមានម្ហូបនិងអាហារសម្រន់ជាច្រើនមុខទៀតផង

នៅទីនេះបានផ្តល់ជាមួយកន្លែងអង្គុយយ៉ាងធំទូលាយជាពិសេសនោះគឺមានទាំង Outdoor ​និង Indoor។​ សំខាន់ Indoor គេមាន 2 ជាន់ទៀតផង។

​ 


ណែនាំអ្នកទាំងអស់គ្នាមកកាន់​វិទ្យាល័យកាហ្វេ។ដែលនៅទីនេះធ្វើឲ្យពួកយើងនឹកឃើញទៅដល់កាលនៅរៀនវិទ្យាល័យជាមួយការតុបតែងហាងនេះជារបៀបសាលានឹងថ្នាក់រៀនបែបវិទ្យាល័យ។

វិទ្យាល័យកាហ្វេ  មានម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខគួបផ្សំជាមួយនិងអាហារសម្រន់ជាច្រើនប្រភេទទៀតផងធានាថាដឹងតែជាប់ចិត្តតែម្តង។ ដូចមីមួយចាននេះអ៊ីចឹង​មើលទៅធម្មតាទេតែរសជាតិវិញញាក់ហ្មងណា។​ បាយស្រូប ទឹកកកឈូសរឹតតែពិសេស ឈ្ងុយដូងគ្រប់ម៉ាត់តែម្តង។​ 

​ភេសជ្ជៈត្រជាក់ដល់បេះដូងមិនត្រឺមតែប៉ុណ្ណឹងទេ  សម្រាប់អ្នកញ៉ាំលឿនៗ​ឆាប់អស់កុំភ័យនៅទីនេះក៏មានជាអាហារសម្រន់ដូចជាដំឡូងឆឹងចេកឆឹងទឹកកកឈូសនិងម្ជូរជាច្រើនមុខទៀតដែលជាជំនួយក្នុងការពិភាក្សាការងារផងដែរ។

ទីតាំង៖​ ផ្លូវលេខ ​542​  ខ័ណ្ឌទួលគោក

ផែនទី៖ https://goo.gl/maps/jmryLUexPYvEp3DBA

លេខទូរស័ព្ទ: 086 228 988  

វិទ្យាល័យកាហ្វេ-High School Cafe

  • Street 542, Sangkat BoengKak 1, Toul Kork
  • 015 534 345

អត្ថបទគួរតែអានបន្ទាប់