5 កន្លែងនៅសៀមរាបដែលមិនសូវមានអ្នកស្គាល់ តែខ្លឹមអស់ស្ទះ!
ប្រសិនបើអ្នកទាំងអស់គ្នាមានឱកាសទៅលេងក្រុងសៀមរាមនោះ កុំភ្លេចចូលទៅលេងកន្លែងមួយក្នុងចំណោម 5 កន្លែងនេះដែលបានរៀបរាប់ក្នុងអត្ថបទខាងក្រោម។ ទោះបីជាហាងទាំងអស់នេះស្ថិតនៅផ្លូវតូចពិបាករកក៏ដោយ ប៉ុន្តែពេលទៅដល់ ពួកយើងធានាថាអ្នកទាំងអស់គ្នានឹងមិនខកចិត្តឡើយ។
#1 MISS WONG Cocktail Bar
MISS WONG មានទីតាំងនៅខាងជើង Pub Street។ ហាងមួយនេះត្រូវបានបំភ្លឹដោយគោមធំតូចពណ៌ក្រហមលឿងនៅខាងមុខហាង និងដេគ័រខាងក្នុងដូចនៅសៀងហៃដែលផ្ដល់ជូននូវអារម្មណ៍ដូចបានទៅដល់ទីនោះផ្ទាល់តែម្តង។ នៅទីនេះមាន Signature Cocktails, Infusions និងម្អូបចិនជាច្រើនប្រភេទ ជាពិសេស Dim Sum ដែលត្រូវបានធ្វើស្រស់ៗជារៀងរាល់ថ្ងៃ។ ចំណែកឯបរិយាកាសវិញ មានភាពស្ងប់ស្ងាត់ល្អសាកសមបំផុតសម្រាប់ការបន្ធូរអារម្មណ៍ និងជួបជុំមិត្តភក្តិ។

ម៉ោងបើក៖ 6 ព្រឹក – 1 យប់
តម្លៃ៖
- ភេសជ្ជៈ ($4.5 - $8)
- ម្ហូប($3.5 - $7)
ទីតាំង៖ ភូមិមណ្ឌល 1 ក្រុងសៀមរាប | Googlemap
#2 Le Malraux
Le Malraux ចាប់ផ្តើមបើកដំបូងនៅឆ្នាំ 2006 តែក្នុងពេលថ្មីៗនេះបានផ្លាស់ប្តូរទីតាំងមកម្តុំផ្សារចាស់វិញ ជាមួយនឹងការតុបតែងកាន់តែប្លែកស្អាត ហាក់ដូចជានៅស្រុកគេអ៊ីចឹង។ មិនតែប៉ុណ្ណោះ នៅទីនេះមានលក់អាហារពេលព្រឹក និងពេលល្ងាចបែបខ្មែរនិងបរទេសថែមទៀតផង។ មក Le Malraux បានទាំងបរិភោគអាហារមួយយ៉ាងឆ្ងាញ់ក្នុងបរិយាកាសដ៏ល្អមួយហើយ បានទាំងថតរូបស្អាតៗទុកផុសបង្អួតគេទៀតផង។


ម៉ោងបើក៖ 6 ព្រឹក – 1 យប់
តម្លៃ៖
- ភេសជ្ជៈ ($4.5 - $8)
- ម្ហូប($5 - $7)
ទីតាំង៖ ភូមិមណ្ឌល 1 ក្រុងសៀមរាប | Googlemap
#3 WILD – creative bar and eatery
WILD – creative bar and eatery ជាបារមួយកន្លែងដែលមានលក្ខណៈបែប Outdoor មួយដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ដូចកំពុង Picnic ពេលទៅដល់ទីនោះ។ កន្លែងនេះមានលក់ស្រាក្រឡុកជាច្រើនប្រភេទដែលមានរសជាតិបែប Tropical សាកសមបំផុតបន្ទាប់ដើរលេងហត់ថ្ងៃក្តៅ។ ហើយភេសជ្ជៈដែលគេដាក់លក់ពិសេសនោះគឺ Mojito Mule ដែលអនុញ្ញាតអោយអ្នកកុម៉្មង់រសជាតិទៅតាមចំណង់ចំណួលចិត្តរបស់អ្នក។ ក្រៅពិភេសជ្ជៈឆ្ងាញ់ៗ ទីនេះក៏មាននូវអាហារជាច្រើនសម្រាប់ឲ្យជ្រើសរើសផងដែរ។


ម៉ោងបើក៖ ចាប់ពី 5 ល្ងាច (បិទរៀងរាល់ថ្ងៃអង្គារិ៍)
តម្លៃ៖ $3 - $10+
ទីតាំង៖ ម្តុំវត្តដំណាង ក្រុងសៀមរាប | Googlemap
#4 ASANA OLD WOODEN HOUSE Cocktail Bar
ASANA បានកែច្នៃផ្ទះឈើខ្មែរបុរាណមួយអោយទៅជាបារពោរពេញទៅដោយភាពអ៊ូអរ និងបទចម្រៀង Romantic ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ ផ្ទះនេះដែរគឺជាផ្ទះឈើបុរាណតែមួយគត់ដែលអាចរកឃើញនៅចំកណ្តាលក្រុងសៀមរាប និងមានការតុបតែងជាលក្ខណៈច្នៃប្រឌិតដោយយករបស់កែច្នៃពីសម្ភារៈប្រើប្រាស់របស់ប្រជាជនសព្វថ្ងៃមកប្រើប្រាស់ ដើម្បីបង្កើតបានជាបរិយាកាសមួយដែលអាចឲ្យភ្ញៀវទេសចរទទួលនូវបទពិសោធន៍ដូចនៅផ្ទះជនបទពិតៗ។ មិនតែប៉ុណ្ណោះ ទីនេះក៏មានថ្នាក់បង្រៀងធ្វើ Khmer Cocktail ជារៀងរាល់ថ្ងៃផងដែរប្រសិនជាអ្នកទាំងគ្នាមានចំណាប់អារម្មណ៍។

ម៉ោងបើក៖ 11 ព្រឹក -1 យប់
តម្លៃ៖ ក្រោម $5 (សម្រាប់ភេសជ្ជៈ)
ទីតាំង ផ្លូវលេខ 7 សង្កាត់ផ្សាចាស់ ក្រុងសៀមរាប | Googlemap
#5 The Missing Socks Laundry Café
អាហារពេលព្រឹកដ៏ល្បីនៅ Missing Socks Laundry Café គឹនំពុម្ព Waffle ដែលធ្វើផ្ទាល់នៅក្នុងហាង និងចាក់ភ្លាមៗក្តៅៗតែម្ដង។ គ្រាន់តែដើរចូលហាងភ្លាម ឈ្ងុយក្លិនធ្វើឲ្យគ្រប់គ្នាចង់ញ៉ាំ។ FoodBuzz ធ្លាប់សរសេរពី Missing Socks Laundry Café ម្តងហើយតែបើមិនលើកយកហាងនេះមកដាក់ក្នុងអត្ថបទនេះមិនសមទេ ព្រោះការតុបតែងប្លែកជាបែបបទហាងគក់ខោអាវ តែក៏មានបម្រើអាហារឆ្ងាញ់ៗអស់ស្ទះតែម្ដង។ បើមិនដឹងញ៉ាំអី អ្នកអាចកុម៉្មង់ Signature Waffle Burger ទៅមិនខកចិត្តទេ ជាមួយកាហ្វេមួយទៀតគឺគ្រប់តែម្តង។


ម៉ោងបើក៖ 7 ព្រឹក - 7 យប់
តម្លៃ៖ $3 - $8
ទីតាំង៖ ភូមិស្វាយដង្គម ផ្លូវផ្សាររាត្រីអង្គរ ក្រុងសៀមរាប | Googlemap