ហាងកាហ្វេទាំង ៥ កន្លែងដែលអ្នកមិនគួរមើលរំលង

តោះមកស្គាល់ពីហាងកាហ្វេទាំង ៥ កន្លែងដែលស័ក្តិសមទាំងអង្គុយសិក្សា​ ធ្វើការ អានសៀវភៅ ជាពិសេសពិភាក្សានិយាយរឿងក្នុងចិត្តជាមួយហ្វ្រេនតែម្តង។ គ្នាយើងអ្នកដែលចូលចិត្តបែបកូរ៉េៗ ហ្រ្សេសៗ និងខ្យូតៗ ៥ កន្លែងនេះត្រូវម៉ាច់ហ្មងមើលតែរូបទៅដឹងហើយ។ 

 

1. Co-Creative Corner

Co-Creative Corner គឺជាហាងកាហ្វេដ៏ពេញនិយមក្នុងចំណោមយុវវ័យ ដែលត្រូវបានគេស្គាល់ថាមានការរចនាដ៏សាមញ្ញ និងប្លែក។ ពួកគេផ្តល់ជូននូវជម្រើសអាហារ និងភេសជ្ជៈជាច្រើនប្រភេទសម្រាប់ជ្រើសរើស។ ប៉ុន្តែអ្វីដែលធ្វើឱ្យហាងកាហ្វេនេះដាច់ពីគ្នានោះគឺពួកគេអនុញ្ញាតឱ្យអតិថិជនរីករាយនឹងការអានសៀវភៅដោយមិនគិតថ្លៃក្នុងអំឡុងពេលកំពុងពិសាភេសជ្ជៈ សក្តិសមបំផុតសម្រាប់អ្នកចូលចិត្តកាហ្វេ រួមជាមួយនឹងការអានសៀវភៅ ដើម្បីកាត់បន្ថយភាពតានតឹង។

ទំនាក់ទំនងលេខ៖ 015 812 666

ថ្ងៃបើកហាង៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ

ព័ត៌មាន៖ Facebook-Co-Creative Corners

ទីតាំង៖ Location-CO-Creative Corners

 

2. Soul Coffee House 

Soul Coffee House ហាងកាហ្វេ ដែលមានការតុបតែងតាមបែបកូរ៉េ មានទីតាំងនៅទល់មុខវិទ្យាស្ថាន IFL ពេញនិយមក្នុងចំណោមសិស្សនិស្សិត។ នៅទីនោះ មិនត្រឹមតែមានកាហ្វេ ដែលមានរសជាតិឆ្ងាញ់តែមួយមុខនោះទេ មានទាំងបង្អែមច្រើនប្រភេទ ច្រើនជម្រើសថែមទៀតផង សម្រាប់បងប្អូនដែលត្រូវការបរិយាកាសស្រស់ស្រាយ និងការរចនា​ដូចក្នុងរឿងកូរ៉េ អាចទៅ Soul Coffee House ដឹងតែជាប់ចិត្ត ដិតអារម្មណ៍តែម្តង។ 

ទំនាក់ទំនងលេខ៖ 093 893 899

ថ្ងៃបើកហាង៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ

ព័ត៌មាន៖ Facebook-Soul Coffee House

ទីតាំង៖ Location-Soul Coffee House

 

3. Underground Coffee 1960

Underground Coffee 1960​ ហាងកាហ្វេនេះ មានការរចនាបទបែបខ្មែរបុរាណ ឆ្នាំ 1960 ដោយម្ចាស់ហាងបានកែច្នៃផ្ទះរបស់ខ្លួនផ្ទាល់ទៅជាហាងកាហ្វេ ដែលផ្តល់នូវការតុបតែងថ្មី ប្លែក មិនធ្លាប់មានក្នុងទីក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ កាហ្វេនៅទីនោះមានរសជាតិឆ្ងាញ់ បានភ្លក់ម្តងហើយ ដឹងតែដកចិត្តមិនរូចតែ ជាពិសេសបានចូលរួមចំណែកក្នុងការគាំទ្រហាងកាហ្វេដែលមានការរចនាតាមបែបខ្មែរពិតៗថែមទៀតផង។ បើលោកអ្នកបានទៅហើយ កុំភ្លេចសាកភេសជ្ជៈលក់ដាច់ប្រចាំហាងគឺ  Spanish Latte។ 

តោះ! បបួលកនយើងទៅសាកកាហ្វេនៅ Underground Coffee 1960 ទាំងអស់គ្នា!

ទំនាក់ទំនងលេខ៖ 077 441 354

ថ្ងៃបើកហាង៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ

ព័ត៌មាន៖ Facebook-Underground Coffee 1960​

ទីតាំង៖ Location-Underground Coffee 1960​

 

4. Flat White Cafe 

កំពុងស្វែងរកកន្លែងថតរូបស្អាតៗ Flat White Cafe ពិតជាមិនធ្វើឲ្យអ្នកខកបំណងនោះ! ហាងកាហ្វេដ៏សម្បូរបែប មានទាំងកាហ្វេ នំខេកជាច្រើនប្រភេទ ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់រូប រួមជាមួយការ​រចនា​ផ្នែក​ខាង​ក្នុងហាង ​ដែល​បំផុស​គំនិត​តុបតែងតាម​បែបប​ទ​អឺរ៉ុប។

ទំនេរពីការងារ និងការសិក្សា គួរចំណាយពេលទៅថតរូបស្អាតៗ ចំណាយពេលសម្រាប់ខ្លួនឯង នៅ Flat White Cafe ណា!

ទំនាក់ទំនងលេខ៖ 098 747 312

ថ្ងៃបើកហាង៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ

ព័ត៌មាន៖ Facebook-Flat White Cafe

ទីតាំង៖ Location-Flat White Cafe

 

5. Endless 24hr Cafe - Coffee & Bakery 

យប់ជ្រៅ ចង់ផឹកកាហ្វេ តែអត់ដឹងទៅរកនៅណា អាចមករកនៅ Endless 24hr Cafe - Coffee & Bakery បាន! ហាងកាហ្វេដំបូងគេនៅកម្ពុជា ដែលបើកលក់កាហ្វេ ​២៤​ ម៉ោង មានស្ងប់ស្ងាត់ សក្តិសមបំផុតសម្រាប់អ្នកត្រូវការកន្លែងធ្វើការ កន្លែងសិក្សា និងកន្លែងសម្រាប់សម្រាកសឮលំហែ កាត់បន្ថយភាពតានតឹង។ សម្រាប់អ្នកចូលចិត្តបរិយាកាសបែបធម្មជាតិ ខ្យល់ធម្មជាតិពិត អាចជ្រើសរើសកន្លែងអង្គុយ នៅទីធ្លាខាងក្រៅ ស្រូបយកខ្យល់ធម្មជាតិ ចេញពីដើមឈើដ៏ខៀវស្រងាត់ មានទាំងកន្លែងថតរូបស្អាតៗថែមទៀតផង។

Endless 24hr Cafe - Coffee & Baker ទីកន្លែងញ៉ាំកាហ្វេ ស្រូបយកខ្យល់ធម្មជាតិ ជាមួយបរិយាកាសបែបស្ងប់ស្ងាត់!

ទំនាក់ទំនងលេខ៖ 070 977 994

ថ្ងៃបើកហាង៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ

ព័ត៌មាន៖ Facebook-Endless 24hr Cafe - Coffee & Baker

ទីតាំង៖ Location-Endless 24hr Cafe - Coffee & Bakery

អត្ថបទគួរតែអានបន្ទាប់