ស្រស់ស្រាយ និងរ៉ូមែនទិកជាមួយបរិយាកាសមាត់ទន្លេលើស្កាយបារ HEMISPHERE

HEMISPHERE – ជាហាងបែប oasis លើដំបូលអគារដែលធ្វើឱ្យអ្នកមានអារម្មណ៍ប្លែកមួយបែបទៀតលើវិស័យអាហារនៃទីក្រុងភ្នំពេញ ។ Hemisphere មានគ្រប់យ៉ាងជាមូយនឹងបរិយាកាសដ៏រំភើប ព្រមជាមួយនឹងជម្រើសជាច្រើននៃ cocktail និង ស្រាក្រហម បូកនឹងទេសភាព 360° របស់ទីក្រុងភ្នំពេញ ដែលអាចមើលឃើញយ៉ាងច្បាស់ពីលើដំបូល។

ទីនេះគឺជាកន្លែងតែមួយគត់ដែលលោកអ្នកអាចរីករាយជាមួយការប្រើជីវិតបែបសន្សឹមៗ ជាមួយនឹង “Cooked Herb Crusted Ocean Trout Salmon” ទទួលទានជាមួយ “Zucchini Ragout” រឺ “Sailkoro Fried Bok La Hong”, ក្រៅពីនេះក៏មានរសជាតិថ្មីនៃមុខម្ហូបដើម “ឡុកឡាក់” ទទួលទានជាមួយនឹង បុកល្ហុងស្រួយ (Green Papaya Salad)។

អ្នកជំនាញដែលនៅពីក្រោយការច្នៃប្រឌិតទៅលើម្ហូបគ្រប់ចានរបស់ Hemisphere គឺគ្មានអ្នកណាក្រៅពីលោក Jatuporn Tanthaphat, AKA Chef Robbie ទេ។ មានដើមកំណើតមកពីប្រទេសថៃ Chef Robbie ចាប់ផ្ដើមអាជីពជាមួយនឹង Mandarin Oriental Bangkok ហើយបន្តការងារជាមួយសណ្ឋាគារធំៗជាច្រើនទៀតនៅជុំវិញពិភពលោក ដែលធ្វើឲលោកបានរកឃើញនូវគ្រឿងផ្សំថ្មី ក៏ដូចជាវិធីក្នុងការចំអិនប្លែកៗបន្ថែម។ ជាមួយនឹងរង្វាន់ផ្នែកធ្វើម្ហូបជាច្រើន និងបទពិសោធន៍របស់ហាង 5 ដែលបានបើកយ៉ាងជោគជ័យជាមួយស្នាដៃរបស់គាត់ ថ្ងៃនេះលោកបានត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកជាមួយអ្នកនូវទស្សនវិស័យអាហាររបស់គាត់ជាមួយនឹង Hemisphere ដែលជាភោជនីយដ្ឋាន និងបារនៅលើដំបូលដ៏ពេញនិយមរបស់ TRIBE។ 

Jatuporn TanThaphat, AKA Chef Robbie.

ដោយបានយល់ដឹងនិងទទួលភាពច្នៃប្រឌិត ពីគ្រឿងផ្សំក្នុងស្រុក Chef Robbi បានបង្កើតនូវមុខម្ហូបដ៏ទាក់ទាញ ដែលបង្កើតឡើងដោយការបូករួមភាពក្លាស៊ិករបស់ម្ហូបបស្ចឹមប្រទេស និង​អាស៊ី មកបញ្ចូលជាមួយនឹងរសជាតិបែបខ្មែរ។ ពេលសួរពី ម្ហូបខ្មែរ Chef Robbie និយាយថា “វាគឺជារសជាតិម្ហូបបែបដើម ដែលមានរសជាតិគ្រឿងផ្សំនិងគ្រឿងទេសជាច្រើន“ ។

ប៉ុន្ដែវាមានច្រើនជាងនេះ… Cambodian Roulade, Osso Bucco, Mushroom Cappuccino, Petit Cochon, Love Me Tender.. ជាមួយនឹងម៉ឺនុយប្លែកភ្នែក Hemisphere សន្យាថានឹងនាំលោកអ្នកទៅទទួលនូវបទពិសោធន៍នៃការទទួលទានដ៏ប្លែក និងរំភើប ព្រមទាំងជម្រើសដ៏ច្រើននៃស្រាក្រហម និង Craft Cocktail ដែលបានរៀបចំយ៉ាងពិសេសពីអ្នកក្រឡុកស្រាក្នងស្រុកដ៏ឆ្នើម។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតលោកអ្នកអាចទស្សនាសិល្បះនៃការចម្អិនម្ហូបរបស់លោកអ្នកពី Chef Robbie និង ជំនួយការរបស់គាត់ជាមួយនឹង Hemisphere’s state-of-the-art ផ្ទះបាយបែបបើកចំហ ដែលជួយបន្ថែមនូវអត្ថរសនៃការទទួលទានអាហារ។ Chef Robbie គឺជាChef ដែលមិនលាក់នូវចំណេះ ហើយបើកចិត្តក្នុងការបង្រៀន សូម្បីតែម្ហូបដែលគាត់ចូលចិត្តបំផុតគឺ Osso Buco ក៏បានដាក់នៅលើម៉ឺនុយម្ហូបរបស់លោកអ្នកដែរ។ 

សម្រាប់អតិថិជនដែលស្វែងរកនូវការទទួលទានអាហារបែបស្ងប់ស្ងាត់ ខាងភោជនីយដ្ឋានក៏មានកន្លែងទទួលទានបរិយាកាសបែប Chic Dining Areas ដែលត្រូវបានតុបតែងប្រកបដោយប្រណីតភាព និងឯកជនភាព ដោយមិនមានការរំខាន។

ប្រសិនបើលោកអ្នកគ្រាន់តែចង់ស្វែងរកនូវ Skybar សម្រាប់ញាំ Cocktail ដែលមានទេសភាពរ៉ូមែនទិចនៅពេលថ្ងៃលិច Hemisphere ក៏នៅតែជាជម្រើសដ៏ល្អប្រសើរសម្រាប់លោកអ្នក។ ចាប់ពីម៉ោង ៤ដល់៦ ល្ងាច គឺជា Happy Hour ពីខាងបារ ផ្ដល់ជូនជាមួយនឹង DJ នៅរៀងរាល់ថ្ងៃសុក្រ និង តន្ត្រី Live Band នៅរៀងរាល់ថ្ងៃសៅរ៍ បន្ទាប់ពីថ្ងៃលិច។

អ្នកអាចមើលបន្ថែមទៀតពីពត៌មាននិងការផ្ដល់ជូនពិសេសពីវេបសាយរបស់ Hemisphere បាន។

Hemisphere មានអាសយដ្ឋាននៅជាន់លើនៃ Tribe ជិតប្រៃសណីយ៍ភ្នំពេញ, 47 ផ្លូវលេខ1 កាច់ជ្រុង 94, សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពែញ 12202, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

Hemisphere Rooftop

  • Rooftop of TRIBE Phnom Penh Post Office Square, located at 47, Street 1 Corner 94, Sangkat Wat Phnom, Khan Daun Penh 12202, Phnom Penh
  • 023 965 566

អត្ថបទគួរតែអានបន្ទាប់