ស្គាល់ Mool Mool BBQ ទេ? ភេសជ្ជៈថ្មីរបស់ Heekcaa ណា! រាងក៏ឃ្យូត រសជាតិក៏ឆ្ងាញ់

ពេលទៅ Heekcaa រាល់ដង ចូលចិត្តផឹកតែប្រភេទអីជាងគេ? តែទឹកដោះគោ (Milk tea)? ឬ Heekcaa Signature Cheese ប្រចាំហាង? ឬក៏ចូលចិត្តទាំង២តែម្ដង? បើអ្នកចូលចិត្តទាំង Milk tea និងឈីស អញ្ជឹងអត្ថបទនេះត្រូវម៉ាច់ម៉ង! 

នេះជាភេសជ្ជៈមួយ ដែល Heekcaa ទើបតែចេញថ្មី ប្លែកទាំងរសជាតិ ប្លែកទាំងរូបរាង គ្រាន់តែឃើញហ្នឹង ចង់ផឹកតែម្តង។ ភេសជ្ជៈថ្មីហ្នឹងឈ្មោះ Mool Mool BBQ ជាប្រភេទ Milk tea ដែលមាន toppings រហូតដល់ទៅ 4 មុខ​ ហើយនៅបាទកំប៉ុងមាន Tofu Pudding ទន់ៗរេរាំក្នុង Milk tea រីឯនៅខាងលើមាន Heekcaa Signature Cheese ដែលអ្នករាល់គ្នាចូលចិត្ត ហើយរោយពីលើដោយ Soy Powder។ 

មិនត្រឹមតែប៉ុណ្ណោះ នៅមាននំអ៊ី (Hand-crafted rice balls) ដល់ទៅ៤ដុំ ពណ៌ឡើងឃ្យូតៗ ដោតជាប់នឹងចង្កាក់ទុកញ៉ាំលេងទៀត។ គ្រាន់តែក្នុងភេសជ្ជៈមួយកែវនេះសោះ មានគ្រឿងផ្សំយ៉ាងច្រើននិងរសជាតិមួយគ្មានពីរផងដែរ ពិតជាពិសេសណាស់ អត់សាកម៉េចបាន។

គ្រាន់តែឃើញ Mool Mool BBQ ភ្លាម អ្នកណាៗក៏ចង់សាកដែរ ព្រោះលើកមកអត់មានគម្របដូចភេសជ្ជៈផ្សេង​ ហើយមើលទៅផ្លែកភ្នែក ឃ្យូតគួរឲ្យចង់ញ៉ាំមែនទែន មិនត្រឹមតែគួរអោយចង់ញ៉ាំទេតែក៏ចង់ថតទុកផងដែរ ដោយសារភេសជ្ជៈមួយនេះរូបរាងស្អាតណាស់់ ហើយបើនិយាយពីរសជាតិវិញ គឺកាន់តែពិសេស។ 

ដំបូងអ្នកបង្វិលចង្កាក់នំអ៊ី ឲ្យជាប់ម្សៅ Soy Powder ហើយជ្រលក់ចូល Cheese ឲ្យកាន់តែឆ្ងាញ់។ នំអ៊ីមានរសជាតិផ្អែមតិចៗ ស្អិតណែនល្អ ហើយបើជ្រលក់ចូល Cheese និង Soy Powder កាន់តែច្រើន នឹងទទួលបានរសជាតិប្រៃផ្អែមជាប់នឹងនំអ៊ី ធ្វើឲ្យមានរសជាតិកាន់តែឆ្ងាញ់។

ពេលញ៉ាំនំអ៊ីអស់ អ្នកអាចញ៉ាំ Milk tea ធម្មតាបាន។ ប៊ឺតតែមួយគ្រូកបានទាំង Milk tea ផ្អែមឆ្ងាញ់ បានទាំងឈីសប្រៃផ្អែមតិច ហើយបានទាំង Tofu Pudding ទំពារទៅទន់ៗនៅក្នុងមាត់ទៀត។ ហើយអ្វីដែលពិសេសនោះគឺ បើអ្នកយកទុយោកូរឈីសឲ្យចូលគ្នា អ្នកនឹងទទួលបានរសជាតិថ្មីមួយបែបទៀត។ និយាយទៅ Mool Mool BBQ មួយកែវនេះមានគ្រប់សព្វតែម្ដង។

Mool Mool BBQ របស់ Heekcaa គឺភេសជ្ជៈតាមរដូវដែលឆ្នាំនេះចេញក្នុងរដូវបុណ្យអ៊ុំទូក។ ភេសជ្ជៈថ្មី Mool Mool BBQ មានលក់ចាប់ពីថ្ងៃនេះតទៅនៅគ្រប់សាខា Heekcaa ទំាំងអស់ ហើយឆ្នាំក្រោយមិនច្បាស់ថានឹងអាចត្រឡប់មកវិញទៀតនោះទេ។ បើចង់ញ៉ាំរសជាតិដ៏អស្ចារ្យរបស់ Mool Mool BBQ អ្នកគួរតែប្រញ៉ាប់មុននឹងហួសពេល។


តម្លៃ: 3.4$ (ទំហំ L) 

Heekcaa Cambodia

អត្ថបទគួរតែអានបន្ទាប់