Haveli India ផ្ដល់បទពិសោធន៍ពិតប្រាកដ និងរសជាតិដើមដែលមិនអាចបំភ្លេចបាននៃម្ហូបឥណ្ឌា!!

ផ្លាស់ប្ដូររសជាតិជាមួយនឹងអាហារឥណ្ឌានៅទីក្រុងភ្នំពេញ​ ដែល FoodBuzz ចង់ណែនាំលោកអ្នក មានឈ្មោះថា Haveli India។ ភោជនីយដ្ឋាននេះបានចាប់ផ្ដើមបើកចាប់តាំងពីឆ្នាំ 2017 មកម្ល៉េះ ហើយ ​Haveli India ត្រូវបានគេស្គាល់ថាជាគោលដៅអាហារដែលពេញនិយមជាងគេ នៅពេលដែលគេនិយាយអំពីម្ហូបឥណ្ឌាដែលមានរសជាតិដើម។​ កន្លែងនេះមិនត្រឹមតែទាក់ទាញចិត្តបងប្អូនក្នុងស្រុកទេ ប៉ុន្តែសូម្បីអ្នកធ្វើដំណើរមកពីក្រៅស្រុកក៏មិនអាចរំលង Haveli India​ ដែរ។ ភោជនីយដ្ឋាននេះមានបរិយាកាសកក់ក្តៅ ហើយមានម្ហូបរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ទៀត។

Haveli India

Haveli India

Haveli India មានមោទនភាពយ៉ាងខ្លាំងដែលអាចចែករំលែករសជាតិនៃម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងប្រពៃណីរបស់ប្រទេសឥណ្ឌានៅក្នុងទីក្រុងភ្នំពេញ។ រីឯឈ្មោះភោជនីយដ្ឋាន "Haveli" តំណាងឲ្យភាពដ៏ប្រណិត និងផាសុកភាព ដែលត្រូវបានបកប្រែទៅជាបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ។ មិនថាបងប្អូនចង់បានអាហារពេលល្ងាចដ៏ស្និទ្ធស្នាលជាមួយគ្រួសារ ឬពេលល្ងាចដ៏រស់រវើកជាមួយមិត្តភ័ក្តិនោះទេ ភោជនីយដ្ឋាន Haveli India អាចផ្ដល់ជូនគ្រប់បែបទាំងអស់។

Haveli India

Haveli India

ដឹងតែបែបហ្នឹងហើយ ត្រៀមខ្លួនឲ្យហើយទៅជាមួយនឹងម្ហូបឥណ្ឌារសជាតិដើមដែលបានរៀបចំដោយចុងភៅដ៏ចំណានរបស់ Haveli India ដែលមានឈ្មោះល្បីខាងការចម្អិនម្ហូប និងធ្វើម្ហូបយ៉ាងប៉ិនប្រសប់ដែលអាចបង្កប់នូវខ្លឹមសារនៃម្ហូបឥណ្ឌាគ្រ់បប្រភេទ។ ចាប់តាំងពីគ្រឿងទេសដ៏ក្តៅគគុកនៃភាគខាងជើង រហូតដល់គ្រឿងទេសក្រអូបនៃភាគខាងត្បូងរបស់ប្រទេសឥណ្ឌា។ លើសពីនេះទៀត ម៉ឺនុយមួយនេះ មានផ្តល់មុខម្ហូបដ៏អស្ចារ្យដែលអាចទាក់ទាញចិត្តបងប្អូនបានទៀត ជាមួយនឹងមុខម្ហូបប្រចាំហាងដូចជា មាន់បឺរគ្រីម, Biryani និង Tandoori ដ៏ទន់ហើយផុយ ម្ហូបទាំងអស់នេះត្រូវបានរៀបចំ និងចម្អិនដោយគ្រឿងផ្សំដ៏ល្អបំផុត និងធ្វើឡើងដោយបច្ចេកទេសចម្អិនអាហារបែបប្រពៃណីទៀតផង។ នៅមានម្ហូបបួសក៏មានច្រើនដែរ ដូចជា Paneer Tikka និង Vegetable Korma ដែលថ្មីប្លែកមិនធ្លាប់មានពីមុនមក ព្រមទាំងម្ហូបមួយដែលពេញនិយមទៀត។ ធានាថាភ្ញៀវគ្រប់រូបនឹងពេញចិត្ត ហើយអាចទទួលបាននូវបទពិសោធន៍រសជាតិដើម និងពិតប្រាកដនៃម្ហូបឥណ្ឌា។

Haveli India

Haveli India

លើសពីនោះ Haveli India ទទួលបានកេរ្តិ៍ឈ្មោះជាភោជនីយដ្ឋានឥណ្ឌាដ៏ល្អបំផុតនៅភ្នំពេញ។ ដោយសារតែសេវាកម្មដ៏អស្ចារ្យមួយចំនួនដូចជា Locally Cherishment (ការគោរពតាមមូលដ្ឋាន) ដោយផ្តល់នូវការគាំទ្រដ៏លើសលប់ពីបងប្អូនដែលផ្ដល់ភាពជោគជ័យទៅដល់ Haveli India។ ស្នាមញញឹមរបស់ភ្ញៀវគ្រប់រូបជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតចំពោះភោជនីយដ្ឋាន។ Tourist Magnet ​(ការទាក់ទាញទេសចរណ៍) ដែលទាក់ទាញអ្នកធ្វើដំណើរពីជុំវិញពិភពលោកមកទីក្រុងភ្នំពេញ ហើយ Haveli India តែងតែជាជម្រើសដំបូងរបស់ពួកគេសម្រាប់ទទួលទានអាហារឥណ្ឌាដែលមិនអាចបំភ្លេចបាន។ ជាចុងក្រោយ ការពេញចិត្តដ៏អស្ចារ្យ និងល្បីល្បាញ៖ ការប្ដេជ្ញាចិត្តរបស់ Haveli India ចំពោះគុណភាពដ៏ល្អ និងភាពប៉ិនប្រសប់បានធ្វើឱ្យមានការពេញចិត្តពីអតិថិជនយ៉ាងខ្ពស់។ Haveli India ​ផ្តល់​ជូន​នូវ​អាហារ​ដ៏​ពិសេស សេវាកម្ម​ដែល​យក​ចិត្ត​ទុក​ដាក់បំផុត ព្រមទាំង​បរិយាកាស​កក់ក្ដៅ​ទៅកាន់ភ្ញៀវគ្រប់រូប។

Haveli India

Haveli India

មិន​ថា​បងប្អូនជាអ្នកញ៉ាំម្ហូបដែលមានរសជាតិដិត ឬសាប ឬ​ជា​ចំណូល​ថ្មី​ដែល​ចង់​សាកម្ហូបឥណ្ឌាទេ នៅ Haveli India អាចផ្ដល់ជូនរសជាតិ​ដើមរបស់ម្ហូបឥណ្ឌាបានគ្រប់បែប គ្រប់សណ្ឋានទាំងអស់ ជាមួយនឹងភាពរស់រវើក​នៃ​ទីក្រុង​ភ្នំពេញតែម្ដង។ ជាមួយនឹងបរិយាកាសដ៏កក់ក្តៅ អតិថិជន Haveli India ទាំងអស់នឹងទទួលបទពិសោធន៍ដ៏អស្ចារ្យ ដែលបងប្អូនមិនអាចបំភ្លេចបាន។ នៅចាំអីទៀត បបួលមិត្តៗមកភ្លក់រសជាតិដើមនៃម្ហូបអាហាររបស់ប្រទេសឥណ្ឌានៅ Haveli India ជាមួយគ្នាមក ដឹងតែមិនខកបំណងហើយ។

ទូរស័ព្ទ: +855 61 394 505

ទីតាំង: Haveli india 

House no 8A Street 278, Phnom Penh 12301, Cambodia

ព័ត៌មាន:

អត្ថបទគួរតែអានបន្ទាប់