មឺនុយបឺហ្គឺថ្មីរបស់ Hard Rock Cafe កុម្ម៉ង់តែមួយមុខញ៉ាំបានមួយសប្បាយជុំគ្នាតែម្ដង!
Hard Rock Cafe ជាភោជនីយដ្ឋានដែលមានឈ្មោះល្បីល្បាញទូទាំងសកលលោក។ ហាងមួយនេះតែងតែមានគំនិតថ្មីៗដើម្បីបំពេញតម្រូវការរបស់អតិថិជន។ នៅខែនេះ Hard Rock បានបង្កើតនូវមុខម្ហូបថ្មីមួយទៀតគឺ Cheeseburger! ពួកយើងធានាថាវានឹងមានភាពពិសេសនិងប្លែកពីអ្វីដែលប្រិយមិត្តធ្លាប់បានភ្លក្ស។
ចាប់ផ្តើមជាមួយ Tex-Mex Cheeseburger! អត់បាននិយាយលេងទេណានៅពេលយើងថាពួកវាមានលក្ខណៈពិសេសប្លែក។ ប៊ឺហ្គឺឈីសក្នុងស្រុកភាគច្រើនមានតែឈីស និងសាច់ចៀនធម្មតាមួយនៅកណ្តាលប៉ុណ្ណោះ។ តែជាមួយនឹងប៊ឺហ្គឺ Tex-Mex មួយនេះ អ្នកទាំងអស់គ្នាអាចទទួលបានរសជាតិអាមេរិក cheeseburger បូកផ្សំជាមួយរសជាតិម៉ិកស៊ីកូដែលរួមមាន tortilla crisp, guacamole និង pico de gallo ផងដែរ។
តើអ្នកណាថាផ្លែផាស្សិនអាចប្រើបានសម្រាប់តែភេសជ្ជៈនិងបង្អែម? ផ្លែឈើផ្អែមដែលមានក្លិនក្រអូបមួយនេះត្រូវបានដាក់ចូលគ្នាជាមួយផ្លែប៊ឺ សាច់ជ្រូកស្រួយៗ និងគ្រឿងផ្សំល្អៗជាច្រើនទៀតតម្រៀបនៅចន្លោះនំប៉័ងដើម្បីបង្កើតជា “Passion Fruit Sliders” ដ៏ល្អឥតខ្ចោះ។
អ្វីដែលពិសេសនោះ ក្រុមការងារ FoodBuzz បានសាកបឺហ្គឺនេះហើយ ក្នុងមួយចានមានប៊ឺហ្គឺតូចៗដល់ទៅ 3។ អ្វីដែលភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺថាមាឌតូចមែនពិត ប៉ុន្តែសាច់ហាប់ណែនល្អ ធានាថាមួយចានប្រាកដជាល្មមសម្រាប់មនុស្ស 2 ទៅ 3 នាក់។
មួយមុខទៀតគឺ Buffalo-Style Sliders រចនាបទស្រដៀងគ្នានឹងមុខម្ហូបមុន។ ទោះជាយ៉ាងណាក៏ដោយពួកវាមានរសជាតិប្រៃនិងមានរសជាតិហឹរជាងមុនបន្តិចព្រោះវាត្រូវបានធ្វើផ្សំជាមួយទឹកជ្រលក់ Buffalo ហើយអាចញ៉ាំជាមួយ ranch ឬ blue cheese dressing ក៏បាន។
ភេសជ្ជៈ Hard Rock តែងតែមាន 2 ជម្រើសសម្រាប់លោកអ្នក ជាប្រភេទមិនមានជាតិអាល់កុល និង មានជាតិអាល់កុល។ ទឹកម្នាស់ Pineapple Lemonade វាសាកសមបន្ទាប់ពីការទទួលទានប៊ឺហ្គឺឈីសរួចព្រោះវាមានជាតិជូរ អែម មិនមានជាតិអាល់កុល និងជួយរំលាយអាហារ។
ប្រសិនបើអ្នកចង់បានអ្វីដែលពិសេសលើសហ្នឹងបន្តិច អាចសាក “Summer Peach Sangria” ដែលមានស្រាស ស្រាក្រឡុក Elderflower សូដា និង ផ្លែឈើស្រស់ៗគ្រប់មុខ។
អ្នកគ្រប់គ្នាដែលចូលចិត្តញ៉ាំផ្អែម ត្រូវតែសាក cookie and cream milkshake។ របស់ពិសេសៗទាំងអស់ក្រឡុកចូលគ្នានៅក្នុងកែវតែមួយរួមមាន: Vodka, ការ៉េមវ៉ានីឡា, នំ cookie, ក្រែមទឹកដោះគោនិងនំ Brownie នៅពីលើកំពូល។
គ្រឿងផ្សំច្នៃក្នុងស្រុក បូកបញ្ចូលជាមួយរសជាតិទទួលស្គាល់ជាសកលលោកធ្វើឲ្យប៊ឺហ្គឺ និងភេសជ្ជៈទាំងនេះជាជម្រើសល្អបំផុតសម្រាប់ការជួបជុំកំសាន្តជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។
តម្លៃចាប់ផ្តើម៖
- 6.50 $ (សម្រាប់ភេសជ្ជៈ)
- 16.00 $ (សម្រាប់ម្ហូបអាហារ)
ម៉ោងបើក៖ 11AM – 1AM
សម្រាប់ការកក់ទុកមុន៖ 081 641 111
ទីតាំង៖ Exchange Square ផ្លូវលេខ 106 កែង ផ្លូវ 51 សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ | Googlemap
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វែបសាយ