Häagen-Dazs៖ ការ៉េមល្បីជុំវិញពិភពលោកប្រើប្រាស់តែគ្រឿងផ្សំសុទ្ធពីធម្មជាតិ

អាកាសធាតុក្ដៅក៏ក្ដៅ ភ្លៀងក៏ភ្លៀង មានអារម្មណ៍ថាស្អុះស្អាប់ អត់ស្រស់ស្រាយសោះ។ អ៊ីចឹងមានអ្វីល្អជាងការញ៉ាំទឹកត្រជាក់ៗ ឬ ការ៉េមធម្មតាៗតាមរទេះអត់? មាន នោះគឺការ៉េម Häagen-Dazs ដែលជាការ៉េមមានគុណភាពល្អ និងឆ្ងាញ់ ដែលល្បីនៅតាមបណ្ដាប្រទេសជាច្រើន។

បើអត់ធ្លាប់លឺពី Häagen-Dazs ចាំពួកយើងប្រាប់ពីចំនុចពិសេសរបស់ការ៉េមដ៏ល្បីឈ្មោះទូទាំងពិភពលោកនេះជូនប្រិយមិត្តទាំងអស់់។ Häagen-Dazs ជា​ប៊្រេនការ៉េមរបស់សហរដ្ឋមេរិកដែលចាប់បង្កើតដំបូងនៅឆ្នាំ 1960 ដោយលោក Reuben Mattus និងភរិយារបស់គាត់ Rose។ ដោយសារការ៉េមជាទូទៅមិនមានស្ដង់ដារត្រឹមត្រូវ និងទាក់ទាញលោក Reuben Mattus ដោយគាត់ជឿថាគុណភាពគឺជាកត្ដាសំខាន់សម្រាប់អ្វីៗគ្រប់យ៉ាង ដូច្នេះហើយទើបលោកព្យាយាមរុករកវិធីធ្វើការ៉េមប្រកបដោយគុណភាពខ្ពស់ និងឆ្ងាញ់ដើម្បីឲ្យមនុស្សគ្រប់វ័យរីករាយនឹងការញ៉ាំការ៉េម។

ហាងដំបូងរបស់គាត់មានទីតាំងនៅ Brooklyn ទីក្រុងញ៉ូយ៉ក ដែលបានដាក់បើកលក់ដំបូងនៅថ្ងៃទី 05 ខែតុលា ឆ្នាំ 1986--1977 ដែលមានត្រឹម 3 រសជាតិប៉ុណ្ណោះដាក់លក់ក្នុងហាងគឺ វ៉ានីឡា សូកូឡា និងកាហ្វេ។ បច្ចុប្បន្ន Häagen-Dazs មានជាង 840 ហាងនៅជាង 90 ប្រទេស។ ឥឡូវពួកយើងក៏អាចញ៉ាំការ៉េមនៅក្រុងភ្នំពេញនេះបានដែរ។ CYCS បាននាំចូលការ៉េម Häagen-Dazs ដ៏ល្បីឈ្មោះខាងមានគុណភាពល្អ និងឆ្ងាញ់នេះ ឲ្យប្រជាជនខ្មែរគ្រប់វ័យបានសាកផងដែរ។

មិនតែប៉ុណ្ណោះ Häagen-Dazs ប្រើប្រាស់តែគ្រឿងផ្សំមានគុណភាពសុទ្ធល្អ និងគ្មានការប្រើប្រាស់គ្រឿងផ្សំដែលមិនមែនធម្មជាតិឡើយ។ ទាំងនេះជាហេតុធ្វើឲ្យសាច់ការ៉េមរបស់ Häagen-Dazs មានសភាពម៉ដ្ឋល្អ ទន់ និងគ្រីមីដែលនឹងធ្វើឲ្យអ្នកចង់ញ៉ាំហើយចង់ញ៉ាំម្ដងទៀត។ ការ៉េមគ្រប់ប្រភេទរបស់ Häagen-Dazs មានរសជាតិមិនសូវផ្អែម សាច់ម៉ដ្ឋដោយសារការប្រើប្រាស់គ្រឿងផ្សំធម្មជាតិតែប៉ុណ្ណោះ និងរលាយយឺតដោយសារបរិមាណខ្យល់តិចក្នុងការ៉េម។ 

ផ្លែប៊ែរី ដូចជាត្បូងពេជ្រមួយក្នុងរដូវក្ដៅ ដោយសារពណ៌ស្រស់ស្អាត និងរសជាតិស្រស់ឆ្ងាញ់ ជាពិសេសបើបានញ៉ាំក្នុងរដូវក្ដៅ ដែលជារដូវប្រមូលផលរបស់ផ្លែឈើទាំងនេះ។ អ៊ីចឹងម៉ោះមកសាករសជាតិថ្មីសម្រាប់រដូចក្ដៅរបស់ Häagen-Dazs ទាំងអស់គ្នា! Häagen-Dazs Summer Berries & Cream មានពណ៌ស្វាយស្អាតល្អ រសជាតិប្រមូលផ្ដុំដោយផ្លែប៊ែរីដូចជាផ្លែរ៉ាសប៊ែរី ស្រ្ដប៊ែរី ប្លូប៊ែរី និងប្លេកប៊ែរី ដែលធ្វើឲ្យរសជាតិថ្មីនេះមិនសូវផ្អែម តែជូរតិចៗដូចបានញ៉ាំផ្លែឈើស្រស់អ៊ីចឹង។

ចំណែកឯរសជាតិកាហ្វេ មានក្លិនប្រហើរដូចកាហ្វេទើបតែឆុងថ្មីៗ និងផ្អែមល្មមមិនបាត់បង់រសជាតិដើមរបស់កាហ្វេ។ ប្រសិនបើចូលចិត្តវ៉ានីឡា កុំរំលងរសជាតិវ៉ានីឡារបស់ Häagen-Dazs ឲ្យសោះ ព្រោះគ្រាន់តែញ៉ាំមួយម៉ាត់ អ្នកនឹងដឹងថា Häagen-Dazs ប្រើប្រាស់វ៉ានីឡាសុទ្ធ និងបរិមាណច្រើនដែលការ៉េមផ្សេងៗមិនធ្លាប់មាន។ 

ឥឡូវនេះ ប្រិយមិត្តអាចរក Häagen-Dazs បាននៅតាមបណ្ដាផ្សារទំនើបនានាដូចជា ផ្សារទំនើបអ៊ីអន និងឡាក់គី។ តែប៉ុណ្ណេះ ការ៉េម Häagen-Dazs ដឹងតែមានពេញទូរទឹកកកហើយ!

អត្ថបទគួរតែអានបន្ទាប់