ត្រឹម $24.99 អ្នកអាចញ៉ាំប៊ូហ្វេសាច់អាំងជប៉ុន និងអាហារបានមួយសេរីនៅ Gyu-KaKu

ទៅញ៉ាំសាច់អាំងជប៉ុនម្ដងៗ ចង់ញ៉ាំច្រើនមុខ តែតែងបារម្ភខ្លាចអស់ច្រើនមែនអត់? អស់បារម្ភនៅ Gyu-KaKu ដែលក្នុងពេលថ្មីៗនេះ មានបម្រើជាប៊ូហ្វេសាច់អាំងបែបជប៉ុន ដែលអ្នកចំណាយត្រឹម $24.99 ដែលមានជម្រើសសាច់ បន្លែ និងអាហារសម្រន់ផ្សេងៗដល់ទៅ 53 មុខ សម្រាប់ការញ៉ាំមួយសេរី។ តែបើចង់បានឈុតធំ អាចជ្រើសយកឈុត $29.99 ដែលមានប្រភេទសាច់ និងអាហារកាន់តែច្រើនឲ្យជ្រើសរើស ដែលមានរហូតដល់ទៅ 88 ប្រភេទ។ អូហូ! កាន់តែច្រើន កាន់តែសប្បាយញ៉ាំ!

Gyu-KaKu ជាភោជនីយដ្ឋានសាច់អាំងបែបជប៉ុនមួយ ដែលមានប្រជាប្រិយភាពក្នុងទីក្រុងភ្នំពេញយូរឆ្នាំមកហើយ និងមានដល់ទៅ 2 សាខាគឺនៅបឹងកេងកង និងទួលគោក។ ពួកយើងបានទៅសាខាបឹងកេងកង ហើយទីនេះមានទីតាំងធំទូលាយគួបផ្សំជាមួយនឹងការដេគ័រហាងបែបជប៉ុនដ៏ស្រស់ស្អាត និងមានផាសុកភា​ព អ្វីដែលកាន់តែឡូយទៀតនោះគឺមានបន្ទប់បែបឯកជនភាពស័ក្ដិសមសម្រាប់ប្រិយមិត្តដែលទៅច្រើនគ្នា និងចង់បានភាពដាច់ដោយឡែកពីអ្នកដទៃ។

គ្រប់ប្រភេទសាច់លើចានសុទ្ធតែស្រស់ៗ និងមានគុណភាពខ្ពស់។ នៅ Gyu-Kaku មានតាំងពីប្រភេទសាច់គោ សាច់មាន់ សាច់ជ្រូក សាច់ត្រីសាល់ម៉ុន បន្លែស្រស់ៗ និងអាហារសម្រន់ជាច្រើនមុខទៀត។ តែក្រុមការងារ FoodBuzz សូមណែនាំឲ្យប្រិយមិត្តកុម្ម៉ង់អណ្ដាតគោញ៉ាំណា! សាច់អណ្ដាតបន្ទះស្ដើងៗងាយស្រួលទំពារ ទន់ តែច្រុបៗ ញ៉ាំទទេរក៏ឆ្ងាញ់ ជ្រលក់ទឹកជ្រលក់ក៏ឆ្ងាញ់មួយបែបដែរ ថែមទាំងមានរបៀបញ៉ាំឲ្យឆ្ងាញ់ទៀតផង។ ហើយបើអាហារសម្រន់កុំភ្លេចនូវដំឡូងដុតជាមួយស្ករត្នោត និងប៉័រ (Sweet Potato Flavored with Brown Sugar and Butter)។ ផ្អែមឈ្ងុយៗអស់ពីចានអត់ដឹងខ្លួនទេ! គ្រាន់តែនឹកឃើញ អ្នកសរសេរនេះស្រក់ទឹកមាត់ទៀតផង។

Beef Tongue

 

របៀបញ៉ាំអណ្ដាតគោ

តែប៊ូហ្វេនៅ Gyu-KaKu មានម៉ោងកំណត់ណា៎! រាល់ប្រភេទប៊ូហ្វេមានការកំណត់ញ៉ាំត្រឹម 120 នាទីតែប៉ុណ្ណោះ។ តែកុំបារម្ភ 120 នាទីញ៉ាំមួយឆ្អែតតែម្ដង! 

អ្វីដែលកាន់តែពិសេសអស្ចារ្យ គឺជម្រើសប៊ូហ្វេភេសជ្ជៈ ដែលបូកផ្សំជាមួយជម្រើសស្រាបៀរទៀតផង ដែលគ្រាន់តែបន្ថែមត្រឹមតែ $5 ទៀតតែប៉ុណ្ណោះជាមួយនឹងជម្រើសភេសជ្្ជៈជាច្រើនមុខ។ ញ៉ាំដោយសេរីគ្មានព្រំដែនទាំងសាច់អាំងបែបជប៉ុននិងភេសជ្ជៈនៅGyu-KaKu​ ដើម្បីទទួលបានបទពិសោធន៍ថ្មីជាមួយការញ៉ាំដ៏មានគុណភាពជាមួយក្រុមគ្រួសារ មិត្តភក្ តិនិងមនុស្សជាទីស្រឡាញ់។ 

តម្លៃ៖

  • ប៊ូហ្វេ 53 មុខ: $24.99
  • ប៊ូហ្វេ 88 មុខ: $29.99

ម៉ោងប៊ូហ្វេ៖ 11ព្រឹក ដល់ 10យប់ (ថ្ងៃច័ន្ទ ដល់ព្រហស្បតិ៌)

Gyu-Kaku Japanese BBQ Cambodia

អត្ថបទគួរតែអានបន្ទាប់