ចង់ញ៉ាំសាច់អាំងបែបជប៉ុន តែខ្លាចអស់ច្រើន? Gyu Kaku មានឈុតសាច់អាំងបាយថ្ងៃតម្លៃចាប់ពី $7 ឡើង!

ពេលខ្លះចង់ញ៉ាំសាច់អាំងបែបជប៉ុនដែរ តែដូចរៀងស្ទាក់ស្ទើរ។ ចុះមានដឹងថា Gyu Kaku មានជាឈុតបាយថ្ងៃអត់? មួយឈុតមានទាំងបាយ ទាំងស៊ុប ទាំងសាច់សម្រាប់អាំង ហើយតម្លៃវិញចាប់ពី 7$ ឡើងតែប៉ុណ្ណោះ។

Gyu Kaku គឺជាភោជនីយដ្ឋានសាច់អាំងជប៉ុន ដែលអាចនិយាយបានថាសំណព្វចិត្តរបស់ក្រុមការងារ FoodBuzz ដែរ ដោយសារតែសេវាកម្មរួសរាយរាក់ទាក់របស់បុគ្គលិក និងគុណភាពរបស់សាច់។ ជាពិសេស អ្នកសរសេរនេះចូលចិត្តរសជាតិទឹកជ្រលក់សាច់អាំង និងគីមឈីឆៃថាវនៅទីនោះខ្លាំង។

ដូចដែលនិយាយនៅខាងលើ ឈុតបាយថ្ងៃរបស់ Gyu Kaku មួយឈុតមានមកជាមួយសាច់មួយចាន ស៊ុបមួយចាន បាយមួយចាន សាឡាដមួយចាន និង side dish មួយចាន។ មួយឈុតនេះគឺឆ្អែតល្មមតែម្ដង។ ក្នុងឈុតនីមួយៗ តម្លៃខុសៗគ្នាទៅតាមប្រភេទសាច់ផងដែរ។ ប្រិយមិត្តអាចមើលតារាងតម្លៃខាងក្រោមបានណា៎!

ប្រសិនបើប្រិយមិត្តចូលចិត្តប្រភេទសាច់មានខ្លាញ់ ក្រុមការងារ FoodBuzz សូមណែនាំ Short Plate Set ដែលជាប្រភេទសាច់ ៣ ជាន់ជាប់ខ្លាញ់។ អត់ស្វិត តែមានជាតិខ្លាញ់តិចៗ បន្ថែមជាមួយគុណភាពសាច់ទៀត កាន់តែពិសេសតែម្ដង។ 

យ៉ាងណាមិញ ថ្មីៗនេះ Gyu Kaku ទើបតែបើកសាខាថ្មីនៅផ្សារទំនើបអ៉ីអនមានជ័យ។ ដូច្នេះហើយ បើដើរលេងផ្សារអ៉ីអនហត់ដូចជាឃ្លាន អាចឈៀងចូល Gyu Kaku បានណា៎! 

ទូរស័ព្ទ៖ 076 222 2955

ទីតាំង៖ Gyu-Kaku Japanese BBQ (AEON3)

ព័ត៌មាន៖ facebook-Gyu kaku

អត្ថបទគួរតែអានបន្ទាប់