កង្កែបបោកប៉ោងៗ អាំងថ្មីៗ! ល្បីថាឆ្ងាញ់ម្តុំផ្សារអូឡាំពិក
កង្កែបបោក ជាអាហារសម្រន់មួយប្រភេទដែលប្រជាជនខ្មែរយើងនិយមចូលចិត្តញ៉ាំ។ ហើយសំខាន់កង្កែបបោកមានលក់គ្រប់ទីកន្លែង តែរសជាតិវិញគឺតម្រូវតាមប្រជាជននៅតំបន់នីមួយៗ។ តែបើនិយាយពីនៅភ្នំពេញវិញ គេល្បីថាកង្កែបបោកនៅម្តុំផ្សារអូឡាំពិកមានរសជាតិឆ្ងាញ់ ហើយមានម៉ូយៗមកចាំទិញច្រើនណាស់។
កង្កែបបោកអាំង ផ្សារអូឡាំពិក បានបើកលក់ឡើងជាង 8 ឆ្នាំហើយ តែអ្នកដែលស្គាល់គាត់ហើយធ្លាប់ទិញកង្កែបកន្លែងគាត់គឺនៅតែសរសើរថា កង្កែបបោកគាត់ប្រលាក់មានរសជាតិរាងដិត ឆ្ងាញ់ត្រូវម៉ាត់ ព្រោះគាត់បានលាយគ្រឿងយ៉ាងពិសេសដល់ពេលអាំងទៅឈ្ងុយឡើងខ្លាំង! តែសម្រាប់ StreetBuzz វិញ ពួកយើងបានញ៉ាំតាមបែបខ្មែរសុទ្ធសាធតែម្តង គឺញ៉ាំជាមួយបាយកក ហិហិ! រសជាតិឆ្ងាញ់មួយកំរិតហើយ តែបើបានតែទឹកកក ឬ ភេសជ្ជៈត្រជាក់ៗអីចឹងទៅគឺកាន់តែអេម!
អ្នកលក់បានខ្សឹបប្រាប់ថា កង្កែបបោករបស់គាត់ ធ្វើថ្មីៗស្រស់ៗរាល់ថ្ងៃ ហើយពេលខ្លះលក់បានរហូតដល់ជាង ២០០កង្កែបឯណោះ!
សម្រាប់ព័ត៌មានបន្ថែម៖ 077 808 459
ផែនទី៖ https://goo.gl/maps/HCmqRsbChhbtVqVZ8