រសៀលមិនទាន់ឃ្លានទៀតហ៎ៃ ចឹងមកញ៉ាំខ្យងសណ្ដែកដីអាំងនៅផ្សារសាមគ្គីជាមួយគ្នាអី?
បើពិបាករកអីញ៉ាំ នាំគ្នាទៅសាកខ្យងសណ្ដែកដីអាំងម្ដងមើល ឃើញគេរៀងសម្បូរ និងពេញនិយមណាស់មួយរយៈខែភ្លៀងនេះ។ បើចាប់អារម្មណ៍មកជាមួយ StreeetBuzz មក នាំទៅកន្លែងមួយនៅម្ដុំផ្សារសាមគ្គី។
កន្លែងរបស់គាត់មិនមែនបើកជាហាងអីទេ គាត់បើកជាតូបមួយដែលមានតុ កៅអី សម្រាប់ភ្ញៀវអង្គុយ ណាមួយគាត់ជួលមុខផ្ទះរបស់គេលក់ទៀត ទើបគាត់បើកលក់តែពីម៉ោង ៣ ល្ងាចទៅរហូតដល់អស់ទេ។ កន្លែងគាត់បើកលក់ជាង ៦ ឆ្នាំហើយ ដែលរសជាតិម្ហូបអាហារនៅកន្លែងគាត់មានរសជាតិឆ្ងាញ់ មិនប្រែទៅណាទេ។
នៅកន្លែងគាត់នេះគេនិយមស្គាល់ថា កន្លែង ខ្យងសណ្ដែកដីអាំង។ នៅកន្លែងគាត់នេះមានម្ហូបជាច្រើនមុខ ហើយរសជាតិក៏មិនណយណាស់ដែរ។ ហេតុផលដែលគេហៅកន្លែងគាត់ចឹងគឺដោយសារតែ ខ្យងសណ្ដែកដីអាំង នៅទីនោះពេញនិយមជាងមុខម្ហូបដទៃ ហើយប្លែកពីគេទៀត មានរសជាតិដិត ចាប់ជាតិ ជាប់មាត់ម៉ង។
នៅមានក្រួចអាំងមួយទៀត ដែលភ្ញៀវភាគច្រើនចូលចិត្តញ៉ាំជាមួយបាយ។ សាច់ក្រួចរបស់គាត់មើលទៅស្រស់ៗ ម៉ងហា៎ ហើយសជាតិវិញមិនដឹងថាគាត់ប្រើគ្រឿងផ្សំអីខ្លះទេ សាច់ក្រួចពោរពេញទៅដោយរសជាតិតែម្ដង មិនសាប មិនដិតពេក ជាតិមធ្យមទេ ងុំគឺថាសាច់ក្រួចពេលខាំមកឡើងស្រួយស្រិប។ ក្រុម StreeBuzz បានទៅម្ដងៗ ខ្ចប់ដល់ទៅ 3-4 ក្បាល ដោយសារតែពេលញ៉ាំម្ដងហើយ ចេះតែចង់ញ៉ាំទៀត។ មានគ្រឿងក្នុងឆាក្ដៅទៀត មួយមុខនេះក៏ពេញមឲនិយមណាស់ដែរ។ និយាយទៅដាក់បាយមួយចាន ឆាក្ដៅមួយចានគឺរួចបាយល្ងាចតែម្ដង។
មួយទៀតគឺ អ័យស្ទ័រ ចង់ញ៉ាំឆៅក៏បាន អាំងក៏បានដែរ មិនចាំបាច់ព្រួយថាសាច់មិនល្អអីទេ។ អ័យស្ទ័រគឺស្រស់ៗណាស់ មួយណាក៏សុទ្ធតែសាច់ដែរ ហើយកម្រស្អុយណាស់។ និយាយទៅ ទាំងលាស ទាំងអ័យស្ទ័រ ទាំងសាច់អីហ្នឹង នៅកន្លែងគាត់គឺសុទ្ធតែល្អៗទាំងអស់។
ថាសាច់ទៅឆ្ងាញ់ បើបានញ៉ាំជាមួយទឹកជ្រលក់ទៀត មិនដឹងថារសជាតិញាក់សាច់ប៉ុណ្ណាទេ។ បានហឹរៗ ផ្អែមឡមៗ ជូរ ហើយប្រៃទៀត។
ឃើញម្ហូបគេច្រើនហ្អេ? ស្រឡាញ់មួយមុខណាញ៉ាំមួយមុខហ្នឹង មិនបាច់ខ្លាចថាអត់ឆ្ងាញ់អីទេ។ ហៅតែគ្នីគ្មាមកញ៉ាំមកដឹកតែត្រូវមាត់ហើយ ជាប់ចិត្តហើយ។ កន្លែងគាត់នេះនៅម្ដុំផ្សារសាមគ្គី ជិះហួសស៊ុបលុកលុកបន្តិចទៅឃើញហើយ។ បើបានទៅញ៉ាំអីទិញផ្ញើ StreeBuzz ផង សុំយកមួយមុខមួយចានមក។
ទូរស័ព្ទ៖ 081 507 506
ទីតាំង៖ ខ្យងសណ្ដែកដី