មាន់បំពងស្រួយៗ ហឹរ ឈ្ងុយ រសជាតិ Golden Egg Crunch របស់ KFC បានត្រឡប់បានវិញហើយ!

អ្នកទាំងអស់គ្នានៅចាំពីអត្ថបទចាស់របស់ FoodBuzz ដែលយើងបានណែនាំពី Golden Egg Burger របស់ KFC អត់? (Link) អ្នកដែលបានអាន ហើយបានសាកប្រាកដជាដឹងហើយថាឈុតប៊ឺហ្គឺនោះគឺមានស្នូលមាន់បំពងស្រួយដែលមានគ្រឿងផ្សំពិសេសប្លែក។ តែឥឡូវនេះ KFC គឺបានចេញឈុតថ្មីមួយនៅក្នុង​ក្រុមគ្រួសារ Golden Egg ដែរ តែលើកនេះគឺសម្រាប់តម្រូវចិត្តអ្នកចូលចិត្តសាច់មាន់បំពងស្រួយ!

Golden Egg Crunch គឺជាឈុតមាន់បំពងស្រួយដែលមានរសជាតិថ្មីប្លែក ហើយមានក្លិនឈ្ងុយខ្លាំងមែនទែន ដោយសារគ្រឿងផ្សំរបស់មាន់បំពងនេះគឺសុទ្ធតែពិសេសៗតែម្តង! អ្នកដែលធ្លាប់សាក Golden Egg Burger ប្រាកដជាដឹងហើយថាគ្រឿងផ្សំពិសេសៗនោះគឺមាន ពងទាប្រៃ ស្លឹកកន្ទ្រាប និងជីនាងវង! 

ប៉ុណ្ណឹងអត់ទាន់អស់ទេ! រសជាតិថ្មីនេះហា៎ ពេលដែលចាប់​ផ្តើមញុាំដំបូង ប្រិយមិត្តនឹងចាប់អារម្មណ៍ទៅលើក្លិនឈ្ងុយរបស់វា នៅពេលដែលបានខាំចូលមាត់ហើយប្រិយមិត្តនឹងពេញចិត្តនៅរសជាតិថ្មីដែលមានរួមបញ្ចូលទាំង រសជាតិហឹរល្មម និងផ្អែមបន្តិច និងអ្វីដែលពិសេសគឺមានបំពងស្រួយល្អ ដែលធ្វើឲ្យយើងញុាំហើយចង់ញុាំទៀត។

នែក! មើលក្នុងរូបទំនងអត់? ពេល FoodBuzz ទៅសាកផ្ទាល់ហ្នឹងគឺទៅគ្នា 2 នាក់អ៊ីចឹងពួកយើងកម្ម៉ង់ មាន់បំពងស្រួយ Golden Egg Crunch 5 ដុំ Chicken Nuggets 1 ប្រអប់ ដំឡូងបារាំង 1 ប្រអប់ បាយ 1 ចាន ជ្រក់ 1 ចាន និង ភេសជ្ជៈ pepsi 2 កែវ! បើអ្នកទាំងអស់គ្នាទៅ 2 នាក់មនុស្សជាទីស្រឡាញ់ កម្ម៉ង់តាមពួកយើងគឺត្រូវម៉ាច់ហ្មង! តែបើទៅគ្នាច្រើនអី កម្ម៉ង់ G.E.C Family Combo ដែលជាឈុតញ៉ាំជាគ្រួសារតែម្តងទៅ មានច្រើនមុខញ៉ាំបានច្រើននាក់! 

ដើម្បីធ្វើការកម៉្មង់ជាមុន (Call & Collect) ឬ​កម៉្មង់ជាមួយសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ សូមទំនាក់ទំនងទៅកាន់លេខ 023 99 6000/ 089 89 6000/ 070 99 6001 ឬកម៉្មង់ជាមួយក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរបស់ KFC។ សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook​ របស់ KFC Cambodia។ 

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់